ព័ត៌មានអន្ដរជាតិ
ហ្វីលីពីន កាត់ទោសប៉ូលិស៤នាក់ ពាក់ព័ន្ធអំពើឃាតកម្មក្នុងសង្គ្រាមប្រឆាំងគ្រឿងញៀនរបស់ Duterte
ប៉ូលិសហ្វីលីពីនចំនួន ៤នាក់ ត្រូវបានរកឃើញថាមានពិរុទ្ធ កាលពីថ្ងៃទី១៨ ខែមិថុនា ពីបទសម្លាប់មនុស្ស២នាក់ អំឡុងពេលចុះអនុវត្តច្បាប់ប្រយុទ្ធប្រឆាំងគ្រឿងញៀនកាលពីអាណត្តិប្រធានាធិបតីលោក Rodrigo Duterte។
យោងតាមការចុះផ្សាយដោយសារព័ត៌មាន AFP, មន្ត្រីទាំង៤រូប ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល១០ឆ្នាំ សម្រាប់អំពើឃាតកម្មកើតឡើងនៅក្នុងតំបន់អនាធិបតេយ្យមួយកន្លែងនៃរដ្ឋធានីម៉ានីល កាលពីឆ្នាំ២០១៦កន្លងទៅ។ ជនរងគ្រោះ គឺជាឪពុក និងកូនប្រុស ដែលត្រូវក្រុមប៉ូលិសបាញ់សម្លាប់ ទាំងដែលរូបគេទាំង២នាក់មិនជាប់ពាក់ព័ន្ធសោះឡើយជាមួយគ្រឿងញៀន ឬក៏មានអាវុធនៅក្នុងដៃសម្រាប់តតាំងជាមួយប៉ូលិស។
លោកស្រី Mary Ann Domingo ភរិយាជនរងគ្រោះ បានប្រាប់ថា ក្រោយការកាត់ទោសនេះ គាត់មានអារម្មណ៍ថាយុត្តិធម៌នៅតែមាន ហើយគាត់សង្ឃឹមថា ការកាត់ក្ដីនៅតែបន្តធ្វើឡើងទៀត ព្រោះមិនមែនមានតែគាត់ម្នាក់ទេ ដែលធ្លាប់ទទួលរងនូវអយុត្តិធម៌ ដោយនៅសល់ជនរងគ្រោះជាច្រើនទៀតកំពុងរង់ចាំយុត្តិធម៌ពីប្រព័ន្ធតុលាការ។
ប៉ូលិស ដែលត្រូវកាត់ទោស មានឈ្មោះ Virgilio Cervantes, Arnel de Guzman, Johnston Alacre និង Artemio Saguros។ ក្រៅតែពីជាប់ពន្ធនាគារ អ្នកទាំង៤ក៏ត្រូវតុលាការបង្គាប់ឲ្យបង់ប្រាក់សំណងចំនួន ៣០ម៉ឺនប៉េសូ ឬស្មើនឹងជាង ៥១០០ដុល្លារ ក្នុងម្នាក់ៗទៅកាន់ក្រុមគ្រួសារជនរងគ្រោះផងដែរ។
សូមបញ្ជាក់ថា ជនសង្ស័យគ្រឿងញៀនរាប់ពាន់នាក់ ត្រូវបានសម្លាប់ដោយក្រុមប៉ូលិស និងខ្មាន់កាំភ្លើងអាថ៌កំបាំង នៅក្នុងយុទ្ធនាការបង្ក្រាបគ្រឿងញៀនដ៏ធំបំផុតរបស់លោក Duterte កាលពីអំឡុងឆ្នាំ២០១៦ ដល់ឆ្នាំ២០២២។ ការបង្ក្រាបដែលឆក់យកជីវិតមនុស្សអស់ជាង ៦០០០នាក់នេះ ត្រូវបានគេរិះគន់ថា ជាការសម្លាប់ក្រៅប្រព័ន្ធតុលាការរបស់រដ្ឋាភិបាលហ្វីលីពីន ហើយបច្ចុប្បន្ន តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC កំពុងស៊ើបអង្កេតអំពីករណីឃាតកម្មទាំងអស់នេះ៕
ដោយ៖ ឈាង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍១ សប្តាហ៍ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម២ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជាបានចំណាយជាង២,១៨ពាន់លានដុល្លារលើការនាំចូលប្រេងឥន្ធនៈក្នុងរយៈពេល១១ខែ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ស្ថានទូតចំនួន៦ ត្រូវបានកម្ទេច ពេលរុស្ស៊ីបាញ់មីស៊ីលវាយប្រហាររដ្ឋធានីកៀវ
-
ចរាចរណ៍៣ ថ្ងៃ ago
អ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ត្រូវរថយន្ដបុកស្លាប់ពេលជិះឆ្លងផ្លូវ