Connect with us

សេដ្ឋកិច្ច

កូនខ្មែរម្នាក់ ចេះបច្ចេកទេសដាំមើមឈូកជប៉ុន រកចំណូលខ្ទង់ពាន់ដុល្លារ

បានផុស

នៅ

អតីតពលករខ្មែរ ធ្វើការនៅប្រទេសជប៉ុនម្នាក់ ក្រោយត្រឡប់មកស្រុកខ្មែរវិញ មានជំនាញបច្ចេកទេសដាំមើមឈូកជប៉ុន អាចរកប្រាក់ចំណូលបានចន្លោះពី ៥០០០ដុល្លារ ទៅ ៦០០០ដុល្លារ ក្នុងមួយខែ ដោយមិនទាន់ទូទាត់ពីថ្លៃចំណាយផ្សេងៗទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឡុង គន្ធា អាយុ២៩ឆ្នាំ ម្ចាស់កសិដ្ឋានមើមឈូកជប៉ុន (ខេ​ ធី) បានប្រាប់ កម្ពុជាថ្មី ថា លោកបានចេះជំនាញដាំឈូកជប៉ុននេះ តាំងពីលោកធ្វើការជាពលករនៅប្រទេសជប៉ុនកាលពី៨ឆ្នាំមុនមកម្ល៉េះ លុះដល់ឆ្នាំ២០១៩ ទើបត្រឡប់មកកម្ពុជាវិញ ដើម្បីបើកសិដ្ឋានដាំមើមឈូក នេះឡើងមកតាមក្ដីស្រមៃរបស់ខ្លួន។

គន្ធា បានបន្តទៀតថា សម្រាប់បច្ចេកទេសដាំមើមឈូកជប៉ុន វាគ្មានអ្វីខុសប្លែកពីការធ្វើស្រែចម្ការ របស់កសិករប៉ុន្មាននោះទេ ពោលគឺដំណាំប្រភេទនេះ ត្រូវការទឹកសម្រាប់ថែទាំ ដូចជាការដាំឈូកធម្មតារបស់កសិករខ្មែរយើង ផងដែរ។

ម្ចាស់កសិដ្ឋានវ័យក្មេង  រូបនេះ បានបញ្ជាក់ទៀតថា កាលពី៨ឆ្នាំមុនដែលលោកបានធ្វើការនៅប្រទេសជប៉ុននោះ លោកបានឆ្លៀតពេលរៀនបណ្ដើរ ធ្វើការបណ្ដើរ និងអនុវត្តផ្ទាល់ទាក់ទងនឹងជំនាញបច្ចេកទេសដាំមើមឈូកជប៉ុន ដោយលោកដាក់ផែនការអនាគត ពេលត្រឡប់មកស្រុកខ្មែរវិញ នឹងរៀបចំបើកកសិដ្ឋានដាំមើមឈូក សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងប្រទេសកម្ពុជា និងគ្រោងនាំចេញទៅក្រៅប្រទេសតាមអ្វីដែលអាចធ្វើទៅបាន។

គិតមកទល់សព្វថ្ងៃនេះ គន្ធា បានក្លាយជាម្ចាស់កសិដ្ឋានមើមឈូក ខេ ធី ដែលកំពុងតែជោគជ័យខ្លាំង ក្នុងការដាំ​មើមឈូក និងបន្តពង្រីកផ្ទៃដីដាំដុះបានប្រមាណជាង ២ ហិកតា។

បច្ចុប្បន្ន កសិដ្ឋានដាំមើមឈូកជប៉ុននេះ ស្ថិតនៅភូមិព្រៃចំការ ឃុំស្មោងខាងត្បូង ស្រុកកំចារមារ ខេត្តព្រៃវែង ដោយ​ទទួលបានទិន្នផលក្នុងមួយហិកតា បានប្រមាណ ១៥ តោន ទៅ ២៥ តោន ជារៀងរាល់ឆ្នាំ។

លោក ឡុង គន្ធា បានឱ្យដឹងបន្ថែមទៀតថា ជាមធ្យមនៅក្នុងមួយថ្ងៃសម្រាប់ការផ្គត់ផ្គង់ ប្រហែលជាង ៥០​ គីឡូក្រាម ក្នុង ១គីឡូក្រាមមានតម្លៃ ១ម៉ឺនរៀលជាប្រចាំថ្ងៃ និងបើគិតជាប្រចាំខែវិញ លោកអាចរកចំណូលចេញពីរបរកសិកម្មមួយនេះ ចន្លោះពី ៥០០០ដុល្លារ ទៅ៦០០០ដុល្លារ ដោយមិនទាន់ទូទាត់់ទៅលើការចំណាយផ្សេងៗ ក្នុងកសិដ្ឋានទាំងមូល។ នេះ​បើតាមការបញ្ជាក់របស់ម្ចាស់កសិដ្ឋាន។

បើតាម លោក គន្ធា មើមឈូកនេះ ជាប្រភេទបន្លែធម្មជាតិម្យ៉ាង ដែលមានរសជាតិឆ្ងាញ់ និងអាចយកទៅ​កែច្នៃធ្វើជាម្ហូបបានជាច្រើនទម្រង់ដូចជា ស្ងោរស៊ុប ឆា បំពង ជាពិសេសអាចយកក្រឡុកធ្វើភេសជ្ជៈផ្សេងៗទៀត បានផងដែរ។

គួរបញ្ជាក់ដែរថា មើមឈូកជប៉ុន គឺជាបន្លែមួយប្រភេទ ដែលជួយដល់សុខភាព សម្បូរជាតិវីតាមីន និងសារធាតុរ៉ែ ដូចជា៖ ពពួកវីតាមីន B វីតាមីន C ជាតិសរសៃ Fiber ជាតិដែក ស្ពាន់ ស័ង្កសី ម៉ាញ៉េស្យូម ម៉ង់ហ្គាណែស និងកាលស្យូម ជាដើម៕

អត្ថបទ ៖ សួស សិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៥ នាទីutes មុន

ក្រោយភ្លៀង មេឃស្រឡះ! លោក ផាត់ ហ៊ន ត្រូវបានរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងយុត្តិធម៌ ជួយឱ្យរួចផុតពីបណ្ដឹងព្រហ្មទណ្ឌ

ព័ត៌មានជាតិ៥១ នាទីutes មុន

លោក កើត ឆែ ៖ សន្តិភាពគឺជាទ្រព្យសម្បត្តិដែលមិនអាចកាត់ថ្លៃបានយើងមិនត្រូវឱ្យ៥០០ ឆ្នាំមុន វិលត្រឡប់មកវិញទេ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ និង ក្រុមហ៊ុន HONDA CARS HAKATA CO., LTD ចុះអនុស្សរណៈយោគយល់គ្នា ស្ដីពី “គម្រោងបណ្តុះបណ្តាលអ្នកជំនាញតោន និងបាញ់ថ្នាំរថយន្ត”

ព័ត៌មានជាតិ២ ម៉ោង មុន

លោក សុខ សប្បាយណា ចុះផ្សព្វផ្សាយអំពីព្រឹត្តិការណ៍ «សាទរកម្ពុជា» ដល់និស្សិតជិត៦រយនាក់ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

ព័ត៌មានជាតិ៤ ម៉ោង មុន

ខេត្ត​កោះកុង កំពុង​មាន​ចំណាប់​អារម្មណ៍​ពី​អ្នក​វិនិយោគ និងត្រូវការ​កម្លាំងពលកម្មច្រើន

សន្តិសុខសង្គម៧ ម៉ោង មុន

Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ

សន្តិសុខសង្គម១៥ ម៉ោង មុន

ករណីកាប់ប្រហារជនរងគ្រោះនៅស្រុកបាទី នគរបាលព្រហ្មទណ្ឌស្រាវជ្រាវចាប់បាន៣នាក់ ខណៈបក្ខពួកផ្សេងទៀតកំពុងគេចខ្លួន

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួងយុត្តិធម៌ ផ្ទេរសំណុំរឿងព្រហ្មទណ្ឌលើលោក ផាត់ ហ៊ន ពីសាលាដំបូងខេត្តកំពង់ចាម ឱ្យមកសាលាដំបូងរាជធានីចាត់ការ

សន្តិសុខសង្គម១២ ម៉ោង មុន

ស្ត្រីអ្នកលក់ភេសជ្ជៈម្នាក់ត្រូវជនមិនស្គាល់មុខវាយសម្លាប់ទាំងព្រឹក

ជីវិតកម្សាន្ដ១៣ ម៉ោង មុន

កាដូឆ្នាំថ្មី ម៉ាក់ស្រីនា ចាំចៅយូរពេក ស្វាគមន៍សមាជិកថ្មីខ្លួនឯង ផ្អើលទាំងយប់

Sokha Hotels

ព័ត៌មានពេញនិយម