Connect with us

សេដ្ឋកិច្ច

ក្រុម​ហ៊ុន​ផលិត​ឡាន​​ក្នុង​ស្រុក​ចិន​ ជំរុញ​ឱ្យ​រដ្ឋាភិបាល​សង​សឹក​ចំណាត់​ការ​​អឺរ៉ុប​​ ដោយ​​បង្កើន​ពន្ធ​​​លើ​រថយន្តដូច​គ្នា​

បានផុស

នៅ

កាសែត​រដ្ឋ​ចិន​ Global Times បាន​ផ្សាយ​នៅ​ថ្ងៃ​​ពុធ​នេះ​ថា​ ក្រុមហ៊ុន​ផលិត​រថយន្ត​ក្នុង​ស្រុក​ចិន​ផ្សេង​ៗ​ បាន​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​​ សង​សឹក​ចំពោះ​វិធាន​ការ​​របស់​សហភាព​អឺរ៉ុប​ដែល​ដំឡើង​ពន្ធ​លើ​រថយន្ត​​អគ្គិសនីនាំ​ចូល​ពី​​ចិន​ ដោយ​ការ​ដំឡើង​ពន្ធដូចគ្នា​​លើ​រថយន្ត​ស៊ី​សាំងធំៗ​​របស់​អឺរ៉ុប​។ ​នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​​​​បន្ត​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉យ​ទ័រ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Global Times ផ្សាយ​ថា​ ការ​​ជំរុញ​របស់​បណ្ដា​ក្រុម​ហ៊ុន​ចិន​ ធ្វើ​ឡើង​​ក្នុង​កិច្ច​ប្រជុំ​បិទ​ទ្វារ​កាល​ពី​ថ្ងៃ​អង្គារ​ ដែល​​មាន​ការ​ចូល​រួម​ដោយ​ក្រុម​ហ៊ុន​ផលិត​រថយន្ត​អឺរ៉ុប​ ក្រុម​ហ៊ុន​រថយន្ត​ចិន​ ក៏​ដូច​ជា​​ក្រុម​ឧស្សាហកម្ម​ផ្សេង​ៗ​។ ​

​ការណ៍​នេះ​ កើត​ឡើង​ក្រោយ​ Global Times បាន​រាយការណ៍​ជា​លើក​ដំបូងកាល​ពី​ចុង​ខែ​មុន​​ថា​ ​​មជ្ឈ​មណ្ឌល​ស្រាវ​ជ្រាវ​រថយន្ត​មួយ​ ដែល​មាន​ទំនាក់​ទំនង​ជាមួយរដ្ឋាភិបាល​ចិន​ ​​បាន​ស្នើ​ឱ្យ​​មាន​ការ​​​ដំឡើង​​ព​ន្ធ​នាំ​ចូល​​លើ​រថយន្ត​ដែល​ប្រើ​សាំង​ធំ​ៗ​ ដល់​ ២៥ ភាគរយ​។ បច្ចុប្បន្ន​ ពន្ធ​នាំ​ចូល​រថយន្ត​របស់​ចិន​ គឺមាន​តែ​​ ១៥ ភាគរយ​ប៉ុណ្ណោះ​​។ ​

ការ​វិវត្ត​ចុង​ក្រោយ​នេះ​​​​ កើត​ឡើង​បន្ទាប់​​សហភាព​អឺរ៉ុប កាល​ពី​សប្ដាហ៍​មុន​ បាន​​​ប្រកាស​ដំឡើង​ពន្ធ​លើ​រថយន្ត​អគ្គិសនី​​នាំចូល​​ពី​ចិន​រហូត​ដល់​ជិត​ ៤០ ភាគរយ​​ ដោយ​អះ​អាង​ថា​ ដើម្បី​ការ​ពារ​ទីផ្សារ​ក្នុង​ស្រុក​ កាត់​បន្ថយ​​លំហូរ​រថយន្ត​ចិន​លក់​ក្នុង​តម្លៃ​ថោក​នៅ​លើ​ទីផ្សារ​អឺរ៉ុប​។ ឆ្លើយ​តប​នឹង​ការណ៍​នេះ​ ​អាជ្ញាធរ​ចិន​ កន្លង​មក​បាន​ព្រមាន​ពី​​វិធាន​ការ​សង​សឹកផ្សេង​ៗ ​​ដែល​អាច​​មាន​ តាម​​រយៈ​​​អត្ថបទ​វិចារណកថា​ផ្សាយ​តាម​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​រដ្ឋ​។ ​

អ្នក​​វិភាគ​​និយា​យ​​ថា​ ការ​​យក​​ពន្ធ​របស់​រដ្ឋាភិបាល​ចិន​ ​​​ទំនង​​​ជា​​ប៉ះ​​ពាល់​​ដល់​​ក្រុមហ៊ុន​​ផលិត​​រថយន្ត​​អាល្លឺម៉ង់​​ខ្លាំង​ជាង​គេ​​​។ កន្លង​មក​ ក្រុម​ហ៊ុន​ផលិត​រថយន្ត​កំពូលៗ​មួយ​ចំនួន​របស់​អាល្លឺម៉ង់​ បាន​ធ្វើ​យុទ្ធនាការប្រ​ឆាំង​នឹងវិធានការ​ដំឡើង​​ពន្ធ​របស់​អឺរ៉ុប​ មុន​ប្លុក​នេះ​សម្រេច​ ដោយ​អាល្លឺម៉ង់​ចង់​រក្សា​ទីផ្សារ​​ផលិត​ផល​របស់​ខ្លួន​នៅ​អឺរ៉ុប​ ខណៈដែលពួកគេសម្លឹងមើលដើម្បីរក្សាការចូលទៅកាន់ទីផ្សារប្រទេសចិន។​

គេ​មិន​ដឹង​ថា​ ចិន​​អាច​នឹង​ប្រកាស​​នូវ​ចំណាត់​ការ​វាយ​បក​របស់​ខ្លួន​នា​ពេល​ណា​នោះ​ទេ​។ ប៉ុន្តែ​កាល​ពី​ខែ​មុន Global Times ​​បាន​ផ្សាយ​​បង្ហើប​ៗ​​ថា​​ ​​ក្រុមហ៊ុ​ន​ចិន​ផ្សេង​ៗ​គ្រោង​នឹង​ស្នើ​ឱ្យ​អាជ្ញាធរ​បើក​ការ​ស៊ើប​អង្កេត​ប្រឆាំង​ការ​លក់​បង្ខូច​តម្លៃ​​លើ​ផលិត​ផល​សាច់​ជ្រូក​នៅ​អឺរ៉ុប​ ហើយ​កាល​ពី​ថ្ងៃ​ចន្ទ​ ការណ៍​នេះ​ក៏​កើត​មានឡើង​​មែន​។

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

លោក ហេង សួរ ចូលរួម​ពិធីសូត្រមន្ត ចម្រើន​ព្រះ​បរិ​ត្ដ បុណ្យកាន់បិណ្ឌ នៅ​វត្ត​ទួល​ទំពូង ក្នុង​ខណ្ឌចំការមន រាជធានី​ភ្នំពេញ

ជីវិតកម្សាន្ដ១០ ម៉ោង មុន

លោក គង់ វិសាល៖ បវរកញ្ញាពិភពលោក ជាការប្រកួតដ៏ពិសេស បង្ហាញពីភាពប៉ិនប្រសប់របស់ស្ត្រី

សន្តិសុខសង្គម១២ ម៉ោង មុន

Breaking News! អគ្គិភ័យឆាបឆេះឃ្លាំងស្តុកកង់ក្នុងតំបន់OCIC ប្រឈមខូចខាតទាំងស្រុង

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

​បៃដិន​ប្រកាស​ផ្តល់​ជំនួយ​យោធា​​តម្លៃ​​៨​ពាន់​លាន​ដុល្លារទៀតដល់​អ៊ុយក្រែន​ មុន​ចប់​អាណត្តិ​​​

ព័ត៌មានជាតិ១៤ ម៉ោង មុន

អគ្គព្រះរាជអាជ្ញា  ប្ដឹងឧទ្ធរណ៍​លើការសម្រេចឱ្យបុរសបុកគេស្លាប់៤នាក់ ជាប់ពន្ធនាគារ៥ឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម