Connect with us

សន្តិសុខសង្គម

អ្នកសមគំនិតលាក់បាំងក្រុមក្មេងទំនើង និងមុខសញ្ញាប្រព្រឹត្តបទល្មើស នឹងត្រូវអនុវត្តតាមច្បាប់

បានផុស

នៅ

មានប្រសាសន៍ក្នុងសន្និសីទសារព័ត៌មាននៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ លោកឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានលើកឡើងថា កម្លាំងសមត្ថកិច្ចនឹងអនុវត្តតាមវិធានការច្បាប់ដែលមានចែង ប្រសិនបើរកឃើញថា មានការសមគំនិតលាក់បាំងក្រុមជនសង្ស័យ និងក្រុមក្មេងទំនើង ឬមុខសញ្ញាដែលប្រព្រឹត្តបទល្មើស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ ក៏បានស្នើឲ្យម្ចាស់ផ្ទះជួល និងម្ចាស់ផ្ទះសំណាក់ត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋានប្រសិនបើមានក្រុមក្មេងទំនើង ព្រោះក្រុមក្មេងទំនើងនេះ គឺជាក្រុមរំខាននៅក្នុងសង្គមដែលធ្វើឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរមួយចំនួនមិនសប្បាយចិត្ត ខណៈដែលប្រទេសកម្ពុជាកំពុងអភិវឌ្ឈន៍ពីមួយថ្ងៃទៅមួយថ្ងៃកសាងហេថារចនាសម្ព័ន្ធដើម្បីទទួលអ្នកវិនិយោគ និងទេសចរណ៍បរទេស។ លោកស្នងការរាជធានីសង្កត់ធ្ងន់ថា ក្រុមក្មេងទំនើងនេះ គឺត្រូវតែបង្ក្រាបម្ដងបន្តិចៗ និងឲ្យដាច់ដល់ឬសគល់តែម្ដង។

ពាក់ព័ន្ធបញ្ហាក្មេងទំនើងនេះដែរ លោក​ឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ ក៏ធ្លាប់ពំពាវនាវផងដែរកាលពីថ្ងៃទី២៣ ខែឧសភាកន្លងទៅដល់សិស្សសាលាមួយចំនួនឲ្យដកខ្លួនចេញ ហើយក៏ធ្លាប់ធ្វើវេទិការសាធារណៈផ្សព្វផ្សាយរួចមកហើយដែរ។ លោកស្នងការសង្កត់ធ្ងន់ថា លោកមិនអនុញ្ញាតិឲ្យក្រុមក្មេងទំនើងនេះមានសកម្មភាពផ្គើនលើកម្លាំងសមត្ថកិច្ច និងផ្គើនលើប្រសាសន៍របស់ប្រមុខថ្នាក់ដឹកនាំឡើយ ដោយលោកនឹងបញ្ចាកម្លាំងជំនាញចុះស្រាវជ្រាវតាមចាប់ក្រុមក្មេងទំនើងនេះនៅគ្រប់២៤ខេត្ត ក្នុងនាមជាអគ្គស្នងការរងនគរបាលជាតិ៕

អត្ថបទ៖ សុខុម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៧ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៨ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៨ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ១០ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម