ព័ត៌មានជាតិ
អ្នកនាំពាក្យ ៖ កម្ពុជា មានសហជីព និងអង្គការវិជ្ជាជីវៈជាង ៦ ៣០០ កំពុងដំណើរការការងាររបស់ខ្លួនដោយសេរី គ្មានការរឹតត្បិតឡើយ
លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានលើកឡើងថា បច្ចុប្បន្ននេះនៅកម្ពុជាមានសហជីព និងអង្គការវិជ្ជាជីវៈជាង ៦ ៣០០ កំពុងដំណើរការការងាររបស់ខ្លួនដោយសេរី គ្មានការរឹតត្បិត ឬបំភិតបំភ័យដូចការលើកឡើងដោយសារព័ត៌មាន សហជីព និងអង្គការសង្គមស៊ីវិលមួយចំនួននោះឡើយ។
លោកបានមានប្រសាសន៍នៅរសៀលថ្ងៃទី ១៩ មិថុនា នេះថា សហជីព និងអង្គការវិជ្ជាជីវៈ ត្រូវបានចុះបញ្ជីត្រឹមត្រូវតាមនីតិវិធី និងបានតម្កល់លក្ខន្តិកៈរបស់ខ្លួននៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ក្នុងលក្ខន្តិកៈរបស់ពួកគេ បានប្រកាសពីជំហរបម្រើផលប្រយោជន៍កម្មករ-និយោជិត សុខដុមរមនាក្នុងទំនាក់ទំនងវិជ្ជាជីវៈ មិនចូលរួមធ្វើនយោបាយ ឬសកម្មភាពនយោបាយណាមួយ។
លោកបានលើកឡើងជាសំណួរថា តើសហជីពធ្វើការតវ៉ាប្រឆាំងរដ្ឋាភិបាល ទើបហៅថាសហជីពឯករាជ្យឬ? សហជីពការពារផលប្រយោជន៍កម្មករ-និយោជិតពិតប្រាកដជាសហជីពក្លែងក្លាយឬ?
ការលើកឡើងនូវពាក្យសហជីពឯករាជ្យ ឬសហជីពក្លែងក្លាយ ជាការញុះញង់ បំបែកបំបាក់ បង្កើតការរើសអើងសហជីព និងអង្គការវិជ្ជាជីវៈនៅកម្ពុជា ដែលសព្វថ្ងៃមានសហជីព និងអង្គការវិជ្ជាជីវៈជាង ៦ ៣០០ កំពុងដំណើរការការងាររបស់ខ្លួនដោយសេរី គ្មានការរឹតត្បិត ឬបំភិតបំភ័យដូចការលើកឡើងដោយសារព័ត៌មាន សហជីព និងអង្គការសង្គមស៊ីវិលមួយចំនួននោះឡើយ។
លោកបានបន្តទៀតថា «សហជីព និងអង្គការសង្គមស៊ីវិលមួយចំនួន ដែលតាំងខ្លួនជាឯករាជ្យ ខ្លះមានភ្ជាប់ឈ្មោះថាឯករាជ្យ តែធ្វើសកម្មភាពមិនឯករាជ្យ។ មិនឯករាជ្យដោយសកម្មភាពរបស់ខ្លួនមិនបម្រើផលប្រយោជន៍កម្មករ-និយោជិត ពេលខ្លះធ្វើការតវ៉ាក្នុងទ្រង់ទ្រាយបាតុកម្មខុសច្បាប់ បំពានច្បាប់ បង្កចលាចល អនាធិបតេយ្យ និងអំពើហិង្សា។ តើនេះទើបហៅថា លំហសេរីភាពសហជីពក្នុងសង្គមប្រជាធិបតេយ្យឬ? តើសហជីពដែលធ្វើការតវ៉ា ធ្វើបាតុកម្មខុសច្បាប់ ទើបហៅថាសហជីពឯករាជ្យឬ? សហជីពដែលបានគោរពច្បាប់ នីតិវិធីច្បាប់ និងធ្វើការតវ៉ាស្របច្បាប់ ទាមទារយុត្តិធម៌ ភាពត្រឹមត្រូវ កិត្តិយស សេចក្ដីថ្លៃថ្នូររបស់សហជីព កម្មករ-និយោជិត និងផលប្រយោជន៍សហជីព និងកម្មករ-និយោជិត ជាសហជីពក្លែងក្លាយឬ?»។
លោកបានបន្ថែមទៀតថា ការអនុវត្តច្បាប់ប្រឆាំងជនល្មើស ឬនីតិបុគ្គលដែលប្រព្រឹត្តល្មើសច្បាប់ដោយអាជ្ញាធរមានសមត្ថកិច្ច ជាការធានាយុត្តិធម៌សង្គម សមភាព និងនីតិរដ្ឋ។ ការអនុវត្តច្បាប់គ្មានគោលការណ៍ស្តង់ដារពីរនោះឡើយ។ ជនណាក៏ដោយដែលប្រព្រឹត្តល្មើសច្បាប់ត្រូវទទួលទោសតាមច្បាប់។ សកម្មជនសហជីព ឬអង្គការសង្គមស៊ីវិល ប្រព្រឹត្តល្មើសច្បាប់ ដែលជាបទល្មើសមានចែងក្នុងក្រមព្រហ្មទណ្ឌ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។ ការអនុវត្តច្បាប់នេះ មិនមែនជាការរឹតត្បិតសេរីភាពសហជីព ឬអង្គការសង្គមស៊ីវិលនោះទេ ផ្ទុយទៅវិញជាការធានាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ផលប្រយោជន៍សាធារណៈ និងសមភាព នៃសិទ្ធិ។ ការការពារជនល្មើសដែលប្រព្រឹត្តល្មើសច្បាប់ រារាំងការអនុវត្តច្បាប់ ជាការលើកទឹកចិត្តឱ្យមនុស្សប្រព្រឹត្តបទល្មើសក្នុងសង្គម។
លោក កត្តា អ៊ន បានណែនាំដល់ប្រជាពលរដ្ឋគ្រប់រូប ត្រូវគោរពច្បាប់ គោរពសិទ្ធិ និងផលប្រយោជន៍សាធារណៈ ដើម្បីលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ។ ការប្រើប្រាស់សិទ្ធិសេរីភាពត្រូវមានព្រំដែន គឺមិនត្រូវរំលោភបំពានច្បាប់ និងសិទ្ធិសេរីភាព កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់អ្នកដទៃឡើយ៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា