Connect with us

ព័ត៌មានជាតិ

​សំរាម​នៅ​ផ្សារព្រែកសណ្តែក​កើត​រាប់ឆ្នាំ អាជ្ញាធរ​ធ្វើកិច្ចសន្យាច្រើន​ដង នៅ​តែគ្មាន​ដំណោះស្រាយ

បានផុស

នៅ

បញ្ហាកង្វក់សំរាមផ្សារព្រែកសណ្តែក​ ក្នុងស្រុកស៉ីធរកណ្តាល​ ខេត្តព្រៃវែង​ នៅតែគ្មានដំណោះស្រាយ​ បេីទោះបី​អាជ្ញាធរឃុំ​ បានធ្វេីកិច្ចសន្យាជាមួយអ្នកគ្រប់គ្រងភាស៉ី​ផ្សារច្រេីនលេីកក៍ដោយ។

បញ្ហាសំរាម​ នៅចំណុចដងទន្លេ​តូច ដែលស្ថិតនៅចំណុចព្រំប្រទល់ស្រុកស៉ីធរកណ្តាល​ ខេត្តព្រៃវែង​ ភ្ជាប់រវាងឃុំល្វេ​ ស្រុកកោះសូទិន​ ខេត្តកំពង់ចាម​ ដែលចោទជាបញ្ហាបានកេីតឡេីងជាច្រេីនឆ្នាំហេីយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រជាពលរដ្ឋ​ សិស្សសាលា​ និងអាជីវករផ្សារ​ព្រែកសណ្តែក​ បានរិះគន់ចំពោះអាជ្ញាធរមូលដ្ឋាន​គ្មានប្រសិទ្ធភាព​ក្នុងការដឹកនាំ​ និងដោះស្រាយ​ ព្រោះរាល់ថ្ងៃសំរាម​ត្រូវបានកាយឬបោះចោលចូលទឹកទន្លេ​ ដែលធ្វេីឲ្យប៉ះពាល់សោភណ្ឌដងទន្លេតូច​ និងជះក្លិនស្អុយពេញបរិស្ថានជុំវិញ។

លោកស្រី​ នាង​ ជាអាជីវករលក់ដូរក្នុងផ្សារព្រែកសណ្តែក​ បានលេីកឡេីងថា​ ការ​ចោល​សំរាម​ចោលតែងតែឃេីញប្រជាពលរដ្ឋបោះចូលទៅក្នុងទន្លេតូច​កេីតជាយូរឆ្នាំមកហេីយ​ ប៉ុន្ដែ​គ្មានដំណោះស្រាយឬអាជ្ញាធររៀបចំឲ្យមានសណ្តាប់ធ្នាប់​ បរិស្ថានជុំវិញ​ ពោលគឺមានអ្នកប្រមូលសំរាម​ទាំងនេះយកទៅទុកដាក់ត្រឹមត្រូវឡេីយ។

ដោយឡែក​ លោកស្រី​ រត្ន័​ អាជីវករលក់សម្លៀកបំពាក់​ ក្នុងផ្សារព្រែកសណ្តែក​ បានលេីកឡេីងដែរថា​ ឲ្យតែរដូវទឹក​ឡេីង​សំរាម​នៅទីនេះបានអណ្តែតពេញផ្ទៃដី​ ហេីយបានជះស្អុយទៀត​ ដែលបណ្តាលឲ្យបាត់បង់សោភណ្ឌភាពធម្មជាតិផង​ ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់សុខភាពសាធារណៈផង។

លោកស្រី​ ណយ​ គន្ធា​ ជាមេឃុំព្រែកចង្ក្រាន​ ស្រុកស៉ីធរកណ្តាល​ ខេត្តព្រៃវែង​ បានបញ្ជាក់ប្រាប់​ថា​ អាជ្ញាធរឃុំធ្លាប់បានធ្វេីការណែនាំដល់ម្ចាស់ភាស៉ីផ្សារជាច្រេីនដងមកហេីយ​ ប៉ុន្តែអ្នកគ្រប់គ្រងភាស៉ីមិនទទួលយកតាមគោលការណ៍កិច្ចសន្យាដែលបានព្រមព្រៀង​។ អាជ្ញាធរឃុំបាន​បញ្ជូលទៅថ្នាក់ស្រុក​ ប៉ុន្តែគ្មានដោះស្រា​យ​ដដែល។ លោកស្រីមេឃុំ​ បន្ថែមទៀតថា​ បញ្ហាចំពោះមុខអាជ្ញាធរឃុំនៅតែបន្តផ្សព្វផ្សាយណែនាំដល់អាជីវករ​និងបងប្អូនប្រជាពលរដ្ឋឲ្យចូលរួមទាំងអស់គ្នា​ ដេីម្បីបរិស្ថានស្អាត​។

អ្វីដែលប្រជាពលរដ្ឋរស់នៅតំប​ន់ចង់បាន​ គឺស្នេីសុំឲ្យអាជ្ញាធរគ្រប់ផ្នែកពាក់ព័ន្ធ និងមន្ទីរបរិស្ថានខេត្តព្រៃវែង​ មេត្តាជួយសិក្សារកមធ្យោបាយដោះស្រាយបញ្ហាសម្រាមផ្សារព្រែកសណ្តែកនេះផង​ព្រោះសម្រាមទាំងអស់នេះបានបោះចោលកន្លែងនេះយូរឆ្នាំមកហេីយ​៕

អត្ថបទ​​៖ ​ឡេក​ ចាន់ពេជ្រ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ១០ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ១១ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ១១ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ១៣ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម