សេដ្ឋកិច្ច
លោក សេដ្ឋា ស្នើកញ្ចប់ថវិកាជាតិជាង ១០០ ប៊ីលានដុល្លារ ដើម្បីស្ដារសេដ្ឋកិច្ចថៃឆ្នាំ ២០២៥
នាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន នៅថ្ងៃពុធនេះ បានស្នើកញ្ចប់ថវិកាជាតិចំនួន ៣,៧៥៣ ទ្រីលានបាត (១០២ ប៊ីលានដុល្លារ) សម្រាប់ឆ្នាំសារពើពន្ធ ២០២៥ ដើម្បីស្ដារសេដ្ឋកិច្ចដែលកំពុងតែធ្លាក់ចុះរបស់ប្រទេសឡើងវិញ ខណៈសមាជិកសភាថៃចាប់ផ្តើមការជជែកដេញដោលគ្នាស្ដីពីថវិកាជាតិរយៈពេល៣ថ្ងៃ។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
លោក សេដ្ឋា បានថ្លែងប្រាប់សភាថៃថា ថវិកានេះមានគោលបំណងជួយសេដ្ឋកិច្ចឲ្យមានការរីកចម្រើនពេញលេញ។ លោកបន្តថា សេដ្ឋកិច្ចថៃរំពឹងថានឹងកើនឡើងចន្លោះពី ២,៥ ភាគរយ ទៅ ៣,៥ ភាគរយ នៅឆ្នាំ ២០២៥ ជាមួយនឹងអត្រាអតិផរណា ដែលត្រូវបានព្យាករពីចន្លោះ ០,៧ ភាគរយ ទៅ ១,៧ ភាគរយ។
រដ្ឋាភិបាលរបស់លោក សេដ្ឋា បច្ចុប្បន្នកំពុងកំណត់គោលដៅកំណើនសេដ្ឋកិច្ចឱ្យបានយ៉ាងហោចណាស់ ៣ ភាគរយនៅឆ្នាំនេះ បន្ទាប់ពីកំណើន ១,៩ ភាគរយ កាលពីឆ្នាំមុន ដែលបង្ហាញពីល្បឿនសេដ្ឋកិច្ចយឺតយ៉ាវជាងប្រទេសក្នុងតំបន់ផ្សេងៗទៀតភាគច្រើន។
លោក សេដ្ឋា បានថ្លែងថា៖ «ឱនភាពថវិកា មានសារៈសំខាន់ និងចាំបាច់ ដើម្បីជំរុញសេដ្ឋកិច្ចយឺតឲ្យកើនឡើងយ៉ាងខ្លាំង»។
យោងតាមឯកសារកញ្ចប់ថវិកាឆ្នាំ ២០២៥ ការចំណាយរំពឹងថានឹងកើនឡើង ៧,៨ ភាគរយ ហើយឱនភាពថវិកានឹងកើនដល់ ៨៦៥,៧ ប៊ីលានបាត ឬស្មើនឹង ២៤,៩ ភាគរយ ធៀបនឹងឆ្នាំសារពើពន្ធ ២០២៤។
មុននោះ រដ្ឋាភិបាលថៃបាននិយាយថា ថវិកាចំនួន ១៥២,៧ ប៊ីលានបាតនៃកញ្ចប់ថវិកាជាតិឆ្នាំ ២០២៥ នឹងត្រូវប្រើប្រាស់ដើម្បីជួយផ្តល់ហិរញ្ញប្បទានដល់គម្រោងផ្តល់ហិរញ្ញប្បទាន «កាបូបឌីជីថល» ដែលត្រូវចំណាយប្រាក់រហូតដល់ ៥០០ ប៊ីលានបាត។ គម្រោង «កាបូបឌីជីថល» ដែលផ្ដោតលើការផ្ដល់ប្រាក់ ១០ ០០០ បាតសម្រាប់មនុស្សម្នាក់ ទៅដល់ប្រជាជនថៃចំនួន ៥០ លាននាក់ ត្រូវបានពន្យារពេលអនុវត្តរហូតដល់ត្រីមាសទី ៤ នៃឆ្នាំនេះ ដោយសារតែបញ្ហាថវិកា។
គួរគូសបញ្ជាក់ថា ការជជែកវែកញែកគ្នាស្ដីពីថវិកាជាតិ កើតឡើងចំពេលដែលលោក សេដ្ឋា ប្រឈមមុខនឹងរឿងក្ដីនៅតុលាការធម្មនុញ្ញ ដែលអាចធ្វើឱ្យលោករបូតដំណែងជានាយករដ្ឋមន្រ្តីថៃបាន៕
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ជនដៃដល់ បាញ់មនុស្ស២នាក់ស្លាប់ នៅបុរីប៉េងហួត មានគោរម្យងារជា ឧកញ៉ា
-
KPT+១ សប្តាហ៍ ago
ប្រវត្តិដ៏គួរឱ្យចាប់អារម្មណ៍របស់ វត្តចំណាស់ទាំង ៧ ក្នុងខេត្តបាត់ដំបង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
សមត្ថកិច្ច ចាប់បានបុរសដែលបាញ់មនុស្ស២នាក់ឱ្យស្លាប់ និងរបួស នៅបុរីប៉េងហ៊ួតបឹងស្នោ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យម្នាក់ ក្នុងហេតុការណ៍ផ្ទុះអាវុធ នៅក្នុងបុរីប៉េងហួតបឹងស្នោ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សមាគមឧកញ៉ា នឹងស្នើបញ្ចប់ងារឧកញ៉ាពីឈ្មោះ ស្រី ស៊ីណា ក្រោយបាញ់ឱ្យមនុស្សស្លាប់
-
អត្ថាធិប្បាយ៤ ថ្ងៃ ago
សមត្ថកិច្ចប្រើពេល៣ម៉ោង ក្របួចកឧកញ៉ាប្រើកាំភ្លើងផ្ដាច់ជីវិតគូរស្នេហ៍មួយគូរ
-
KPT+២ ថ្ងៃ ago
១០ ប្រទេស កំពូលគ្រោះថ្នាក់ខ្លាំង ចំពោះស្រ្តី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ស្ពានអាកាសភ្លោះភ្ជាប់ផ្លូវ ៦០ ម៉ែត្រ ទៅព្រលានអន្តរជាតិតេជោ ប្រកាសបើកការដ្ឋាននៅថ្ងៃ ១៧ មិថុនា នេះ