Connect with us

សន្តិសុខសង្គម

ជន​ដៃដល់ ឧកញ៉ា ស្រី ស៊ីណា និង​បក្សពួក​ពីរ​នាក់​ទៀត ​ត្រូវ​បាន​បញ្ជូន​ខ្លួន​ទៅកាន់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ

បានផុស

នៅ

ភ្នំពេញ ៖ នគរបាល​បាន​បញ្ជូន​ខ្លួន​ឧកញ៉ា ស្រី ស៊ីណា និង​មនុស្ស​ពីរ​នាក់​ទៀត ដែល​ម្នាក់​គឺជា​អ្នក​ដឹក​ទៅធ្វើ​សកម្មភាព​បាញ់​ប្រហារ និង​ម្នាក់ទៀត​ជា​អ្នក​ដឹក​គេចខ្លួន​ក្រោយ​ធ្វើ​សកម្មភាព ទៅកាន់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​អនុវត្ត​តាម​នីតិវិធី​ច្បាប់ នៅ​រសៀល​ថ្ងៃ​ទី​១៩ ខែមិថុនា ឆ្នាំ​២០២៤​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឆាយ ហុង ព្រះរាជអាជ្ញារង និង​ជា​អ្នកនាំពាក្យ​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹងថា សំណុំរឿង​ទើបតែ​បញ្ជូន​មកដល់​ស្ថាប័ន​អយ្យការ​។ នៅក្នុង​ដំណាក់កាល​នគ​របាល​សំណុំរឿង​បាច់​ប្រហារ​នេះ​ត្រូវបាន​នគរបាល​ធ្វើ​សេចក្ដីសន្និដ្ឋាន និង​ចោទប្រកាន់​កសាង​សំណុំរឿង​ករណី​មនុស្សឃាត​គិតទុក​ជាមុន​។ ទោះជា​យ៉ាងណា​នៅ​រសៀល​ថ្ងៃទី​១៩ មិថុនា​នេះ តំណាង​អយ្យការ​មិនទាន់​ធ្វើការ​ចោទប្រកាន់​ជា​ផ្លូវការ​នៅឡើយ​ទេ​។

​ឧ​ត្ត​ម​សេនីយ៍​ឯក ជួន ណា​រិន្ទ អគ្គ​ស្នងការ​រង​នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹងថា ករណី​ឃាតក​ឈ្មោះ ស្រី ស៊ីណា សមត្ថកិច្ច​បានរៀបចំ​សំណុំរឿង សាក្សី និង​ភស្តុតាង​មួយចំនួន ដោយ​អនុវត្ត​នូវ​វិធាន​ការ​ជំនាញ និង​វិធានការ​ច្បាប់​យ៉ាង​តឹងរ៉ឹង​បំផុត​ចំពោះ​ករណី​បាញ់ប្រហារ​នៅ​ខណ្ឌ​ច្បារអំពៅ​នេះ​។

គួរ​រំលឹក​ផង​ដែរ ករណី​ឃាតកម្ម​គិតទុក​ជាមុន​នេះ​បាន​កើតឡើង​កាលពី​រសៀល​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០២៤ នៅក្នុង​បុរី ប៉េង ហួត បឹង​ស្នោ គម្រោង​ទី​៧ ស្ថិត​ក្នុង​សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ​  ដែល​បណ្តាល​ឲ្យ​មនុស្ស​២​នាក់​បាន​ស្លាប់ និង​មាន​អ្នករងរបួស​ម្នាក់ ចំពោះ​ខ្មាន់កាំភ្លើង​ជា​ឃាតក​ត្រូវ​បាន​នគរបាល​ចាប់ខ្លួន​ក្រោយ​ប្រព្រឹត្តិ​បទល្មើស និង​រត់គេចខ្លួន​តាម​រថយន្ត​ដល់​ស្រុក​អង្គស្នួល ខេត្តកណ្តាល និង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​មួយ​ចំនួន​នៅក្នុង​ករណីនេះ​ផង​ដែរ​៕

ដោយ ៖ សុភា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ប្រជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជា អបអរសាទរចំពោះការប្រារព្ធទិវាសន្តិភាពនៅកម្ពុជា

ព័ត៌មានជាតិ២ ម៉ោង មុន

អនុរដ្ឋមន្ត្រីការបរទេសវៀតណាម កោតសរសើរ ចំពោះការរីកចម្រើនលើគ្រប់វិស័យរបស់រាជធានីភ្នំពេញ

ព័ត៌មានជាតិ៤ ម៉ោង មុន

អភិបាល​ខេត្តមួយ​នៃ​ប្រទេសជប៉ុន ស្នើ​កម្លាំងពលកម្ម​ជាច្រើន​ពី​ក្រសួងការងារ និង​សុំ​ឱ្យ​មាន​ការ​ជួប​ផ្គូផ្គង​គ្នា​ រវាងក្រុមហ៊ុនសហគ្រាស និងកម្ពុជា

ព័ត៌មានជាតិ៥ ម៉ោង មុន

សង្ខេបព្រឹត្តិការណ៍សំខាន់នៅកម្ពុជាឆ្នាំ២០២៤

ព័ត៌មានជាតិ៥ ម៉ោង មុន

តម្លៃសន្តិភាព ជាអ្វីដែលពលរដ្ឋកម្ពុជាគ្រប់រូបត្រូវចងចាំ និងការពារ ខណៈពិភពលោកកំពុងជួបសង្គ្រាម

Sokha Hotels

ព័ត៌មានពេញនិយម