Connect with us

ព័ត៌មានជាតិ

ភ្ញៀវទេសចរសម្រុកទៅលេងស្រុកសំឡូតអំឡុងពេលប្រមូលផលទុរេន

បានផុស

នៅ

ស្រុកសំឡូត ជាស្រុកមួយសម្បូរទៅដោយព្រៃភ្នំក្រំថ្ម ច្រលងដងអូរ ដែលជាកន្លែងគួឲ្យគយគន់ ខណៈបច្ចុប្បន្ននេះ
នៅលើទឹកដីស្រុកសំឡូត មានរមនីយដ្ឋានធម្មជាតិ និងរមនីយដ្ឋានធម្មជាតិកែច្នៃច្រើនជាងគេ ក្នុងចំណោមក្រុង-ស្រុក ទាំង១៤នៃខេត្តបាត់ដំបង សម្រាប់បំរើដល់វិស័យទេសចរណ៍ ក្នុងនោះផ្នែកវិស័យកសិកម្ម ក៏សម្បូរបែបផងដែរ ពិសេសស្រុកមួយនេះក៏បានល្បីល្បាញផ្នែកដំណាំទុរេន ដែលមានរសជាតិផ្អែមឆ្ងាញ់ធ្វើឲ្យភ្ញៀវទេសចរក្នុងស្រុកសម្រុកនាំគ្នាទៅ
លេងកម្សាន្ត និងភ្លក្សរសជាតិដ៏ផ្អែមឆ្ងាញ់ក្នុងស្រុកមួយនេះផង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមអាជ្ញាធរឃុំសំឡូតចាស់ និងឃុំស៊ុង នៃស្រុកសំឡូត បាននិយាយឲ្យដឹងប្រហាក់ប្រហែលគ្នាថា ស្ទើររាល់ចុងសប្តាហ៍ ភ្ញៀវក្នុងខេត្ត និងតាមបណ្តាខេត្តនានា បាននាំគ្នាមកលេងកម្សាន្តយ៉ាងកុះករ ជាពិសេសនៅក្នុងរដូវកាលកសិករប្រមូលផលផ្លែទុរេន។ ជាក់ស្ដែងកាលពីចុងសប្តាហ៍មុន ក្នុងរយៈពេល២ថ្ងៃ គឺថ្ងៃសៅរ្តិ៍ និងថ្ងៃអាទិត្យ ថ្ងៃទី១៥ និង១៦ មិថុនា គេឃើញមានភ្ញៀវទេសចរក្នុងស្រុកមកច្រើន ខ្លះមកពីតាម​បណ្ដាខេត្តនានា តាមរយៈយានយន្តគ្រប់ប្រភេទឆ្ពោះទៅកាន់ស្រុកសំឡូតដែលជាស្រុកមួយល្បីល្បាញថា សម្បូរចម្ការទុរេនដែលមានរសជាតិផ្អែមឈ្ងុយឆ្ងាញ់ និងសម្បូររមណីយដ្ឋានធម្មជាតិ រហូតមានការកកស្ទះចរាចរណ៍ នៅលើដងផ្លូវក្នុងស្រុកផង។

លោក ចំរើន និងគ្នីគ្នាមកពីខេត្តបន្ទាយមានជ័យ បានលើកឡើងថា រាល់ចុងសប្តាហ៍ លោកតែងមកលេងកម្សាន្តក្នុងស្រុកសំឡូត នៅតាមរមនីយដ្ឋានដែលមានទឹកធ្លាក់ មិនដែលខកខាននោះទេ ពិសេសទស្សនាចម្ការទុរេនដ៏ធំល្វឹងល្វើយរបស់កសិករនៅទៅនោះ។ លោកបន្តថា “និយាយទៅ ឲ្យតែដល់រដូវប្រមូលផលផ្លែទុរេន គឺខ្ញុំ និងគ្រួសារមករាល់ចុងសប្តាហ៍ ហើយបើក្រៅពីរដូវប្រមូលផលទុរេន មួយខែខ្ញុំមកលេង២ដង ហើយផ្លែទុរេនឆ្នាំនេះ ខ្ញុំបានទិញផ្ញើអ្នកនៅផ្ទះបាន៤គីឡូក្រាម បើគិតពីតម្លៃ បើតាមខ្ញុំសង្កេត ដូចជាមិនថោកប៉ុន្មានទេ បើពិនិត្យលើបរិមាណនិងគុណភាព“។

ស្រដៀង និងការលើកឡើងពីលោកចំរើន ដែលជាអតិថិជនមកពីខេត្តបន្ទាយមានជ័យជាមួយគ្នា គឺកញ្ញា ចាន់ធូ បានលើកឡើងថា “មិនខុសគ្នាប៉ុន្មានទេ បើនិយាយពីតម្លៃវិញ វាប្រហាក់ប្រហែលគ្នានឹងឆ្នាំមុនដែរ បើផ្អែកលើគុណភាពផ្លែ តែរស់ជាតិនៅតែផ្អែមឆ្ងាញ់ ខ្ញុំទិញតែ២គីឡូក្រាមសម្រាប់យកទៅផ្ទះ“។

បើក្រឡេកទៅលើម្ចាស់ចម្ការនីមួយៗ បានត្អូញត្អែប្រហាក់ប្រហែលគ្នាប្រាប់អ្នកសារព័ត៌មានថា ផ្លែទុរេនឆ្នាំនេះលក់មិនបានថ្លៃទេ ចុះថោកខ្លាំងជាងឆ្នាំមុន ហើយទិន្នផលក៏ប្រមូលបានតិច ដោយសារខ្វះទឹកស្រោចស្រប។ កំពុងថ្លឹងលក់ផ្លែទុរេនឲ្យភ្ញៀវអ្នកស្រី សុម៉ាលី ជាម្ចាស់ចម្ការទុរេនបានថ្លែងថា “អត់បានថ្លៃទេឆ្នាំនេះ ១គីឡូក្រាមលក់បានចន្លោះពី​១៥០០០ ទៅ១៨០០០រៀល ហើយឆ្នាំនេះខ្ញុំប្រមូលផលបានតិចជាងឆ្នាំកន្លងទៅ “។

បើតាមមន្ត្រីកសិកម្មខេត្ត លោក ហេង សិទ្ទ បានឲ្យដឹងថា តម្លៃដែលកសិករលើកឡើងនេះ គឺជាតម្លៃសម្រាប់( វ៉ៃអ៊ួ)ថ្លឹងលក់ចម្រុះ ទាំងតូចទាំងផ្លែធំ ចន្លោះពី១៥០០០-១៨០០០រៀល មិនម៉ែនជាតម្លៃជ្រើសទេ។ បើតម្លៃជ្រើសសម្រាប់ឆ្នាំមុន ផ្លែតូច១គីឡូក្រាមតម្លៃចន្លោះពី១៣០០០ ដល់ ១៤០០០រៀល ហើយបើផ្លែធំលក់១គីឡូក្រាមបានចន្លោះពី​១៨០០០​ដល់២មុឺនរៀល។ លោកថា “បើគិតពីតម្លៃប៉ុណ្នឹងខ្ញុំថាមិនថោកទេ ព្រោះតែទិន្នផលថយគុណភាព ដោយសារតែកត្តារាំងស្ងួតមិនបានផ្តល់ទឹកគ្រប់គ្រាន់ មិនមែនមកពីកត្តាទីផ្សារទេ បើធៀបនឹងប្រទេស មីយ៉ាន់ម៉ា នាំមកលក់នៅកម្ពុជា បាន១មុឺនរៀលប៉ុណ្ណោះ សម្រាប់ផ្លែទុរេន០៣គីឡូក្រាម អ៊ីចឹងស្មើនឹង១គីឡូក្រាមបានតែជាង៣០០០រៀលប៉ុណ្ណោះ ហើយទុរេនពីវៀតណាម ក៏តម្លៃទាបជាងយើងដែរ” ។ លោកបន្តថា សម្រាប់ក្នុងស្រុកសំឡូត មានផ្ទៃដីដាំដុះដំណាំ ទុរេន ចំនួន ៥៤៦ហិកតា ក្នុងនោះផ្ទៃដីប្រមូលផលចំនួន ៤១៤ហិកតា៕

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ វិនាទី មុន

សហគមន៍ខ្មែរនៅអាមេរិក ជួបជុំគ្នារៀបចំពិធីរម្លឹកខួបនៃថ្ងៃជ័យជម្នះ ៧មករា

ព័ត៌មានជាតិ៥ វិនាទី មុន

អ្នកនាំពាក្យ៖ សាធារណជនជាង ១៤ លាននាក់ បាននិងកំពុងចូលរួមប្រយុទ្ធនឹងសំរាម សំណល់ប្លាស្ទិក តាមមូលដ្ឋាន

ព័ត៌មានជាតិ៣៩ វិនាទី មុន

មន្ទីរកសិកម្មខេត្តកំពត ដឹកនាំប្រជាសហគមន៍ទស្សនកិច្ចសហគមន៍កសិកម្មទំនើបផ្ទះសំណាញ់ត្រាំកក់ដើម្បីស្វែងយល់បន្ថែម

ព័ត៌មានអន្ដរជាតិ៨ នាទីutes មុន

ផ្ទុះហ្គាសស្លាប់​មនុស្ស៦នាក់ក្នុងភោជនីយដ្ឋាន​ប្រទេសឆេក​

ព័ត៌មានអន្ដរជាតិ១៤ នាទីutes មុន

មនុស្សជាង​៦០​នាក់រងរបួសក្នុងហេតុការណ៏រថភ្លើងបុកគ្នានៅ​បារាំង

ចរាចរណ៍៣ ម៉ោង មុន

ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់

ចរាចរណ៍៤ ម៉ោង មុន

នគរបាលបញ្ជូនអ្នកបើករថយន្ដបុកម៉ូតូស្លាប់ឪពុកកូន៣នាក់នៅផ្លូវ៦០ម៉ែត្រទៅតុលាការ

ចរាចរណ៍៣ ម៉ោង មុន

យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

មនុស្សស្លាប់ដោយសារភ្លើងឆេះព្រៃនៅ LA កើនដល់២៤នាក់ ខណៈ តួលេខអាចហក់ឡើងខ្ពស់ទៀត

ព័ត៌មានជាតិ៣ ម៉ោង មុន

រោងចក្រផលិតសំបកកង់រថយន្ត​ថ្មីមួយ​ទៀត​ ​​តម្លៃ​ជាង ៥០០ លាន​អាមេរិក​ បើក​ការដ្ឋាន​សាង​សង់​នៅ​ខេត្ត​ស្វាយ​រៀង

Sokha Hotels

ព័ត៌មានពេញនិយម