Connect with us

ព័ត៌មានជាតិ

មន្ទីរការងារខេត្តស្ទឹងត្រែង លើកទឹកចិត្តយុវជនឲ្យមកទំនាក់ទំនងសាលាបណ្តុះបណ្តាលបច្ចេក​ទេស​និងវិជ្ជាជីវៈ ដើម្បីសិក្សាជំនាញពិតប្រាកដ

បានផុស

នៅ

ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តស្ទឹងត្រែង លើកទឹកចិត្តឱ្យយុវជនដែលរៀនចប់ និងអ្នកដែលឈប់រៀនមិនទាន់មានការងារធ្វើ អាចមកទំនាក់ទំនងនៅសាលាមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត ដើម្បីជ្រើសរើសមុខជំនាញមួយសិក្សាពិតប្រាកដ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក បួរ វិរុន ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តស្ទឹងត្រែងបានបញ្ជាក់ក្នុងពិធីអបអរសាទរទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៧ ឆ្នាំ២០២៤ ក្រោមប្រធានបទ «TVET រៀនឲ្យចប់ ឲ្យចេះ ឲ្យមានការងារ» ក្នុងគោលបំណងដើម្បីលើកកម្ពស់ការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ។ លោកថា យុវជនម្នាក់ៗត្រូវមានជំនាញមួយ ព្រោះរាជរដ្ឋាភិបាលអាណត្តិទី០៧ បានកំណត់អាទិភាពក្នុងការអភិវឌ្ឍប្រព័ន្ធសន្តិសុខសង្គម និងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ សំដៅលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

លោកប្រធានមន្ទីរស្នើឱ្យយុវជនមកពិនិត្យមើលមុខជំនាញនីមួយៗនៅសាលាមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តដើម្បីសិក្សាឱ្យបានត្រឹមត្រូវ ឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ ដែលជាខឿនសេដ្ឋកិច្ចមួយយ៉ាងរឹងមាំសម្រាប់ការគាំពារជីវភាពខ្លួនឯងផង ហើយផ្តល់ជំនឿជាក់ដល់ប្រជាពលរដ្ឋ និងបានជាកម្លាំងចលនកម្មជំរុញកំណើនសេដ្ឋកិច្ចជាតិផង។

លោក វណ្ណ រម្យមនោ នាយកមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តស្ទឹងត្រែង បានបញ្ចាក់ថា ការបង្កើតបានការងារគឺយើងបានបង្កើនប្រាក់ចំណូលប្រកបដោយស្ថិរភាព ព្រមទាំងបញ្ចៀសបាននូវហានិភ័យ និងផលប៉ះពាល់អវិជ្ជមានដែលកើតឡើងនៅក្នុងសង្គមគ្រួសារ។

លោកបន្តថា ទិវាជាតិបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ២០១៨ មក ស្របតាមអនុក្រឹត្យរបស់រាជរដ្ឋាភិ​បាលកម្ពុជា ហើយយើងរួមគ្នាធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ។លោកបន្ថែមថា សំខាន់ជាងនេះសូមអាជ្ញាធរពាក់ព័ន្ធជួយផ្សព្វផ្សាយទៅដល់សិស្សានុសិស្ស យុវជន មាតាបិតា អាណា ព្យាបាល និងផ្នែកឯកជនឱ្យបានយល់ដឹងអំពីសារៈសំខាន់នៃការអប់រំបណ្តុះបណ្តាកូនចៅឱ្យមានជំនាញ និងមុខរបរយកទៅបើកអាជីវកម្មប្រចាំគ្រួសារ។

លោក ដែង ភារម្យ ចៅសង្កាត់ស្រះឬស្សី  ក្រុងខេត្តស្ទឹងត្រែងបានគាំទ្រដល់ការគិតគូសម្រាប់ផលប្រយោជន៍អនាគតយុវជន ព្រោះយើងបានរួមគ្នាជាមួយរាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្រតាមរយៈផ្តល់ចំណេះជំនាញមួយពិតប្រាកដ ហើយអាជ្ញាធរ និងផ្សព្វផ្សាយបន្ត ព្រោះជាចំណែកយ៉ាងសំខាន់ ក្នុងការរួបរួមទប់ស្កាត់បានការធ្វើចំណាកស្រុក  ទៅរកការងារធ្វើនៅក្រៅប្រទេស។

សូមបញ្ជាក់ថា ការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈនេះរាជរដ្ឋភិបាលអាណត្តិទី៧នេះមានផែនការអនុវត្តឱ្យបាន១លានប្រាំសែននាក់។ ហើយចំពោះយុវជនមានប័ណ្ណគ្រួសារក្រ១ -ក្រ២ ទទួលស្គាល់ពីអាជ្ញាធរ ឃុំសង្កាត់ ទទួលបានប្រាក់ឧបត្ថម្ភបន្ថែមចំនួន ២៨០.០០០ រៀល ពីរាជរដ្ឋាភិបាល ដែលបានមកចូលរៀនមុខជំនាញនិមួយៗផងដែរ៕

អត្ថបទ៖ ងិនលីម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣២ នាទីutes មុន

សង្គ្រាមរុស្ស៊ី​-​អ៊ុយក្រែន​​ចាយ​ពេល​អស់ជិត​១០០០​ថ្ងៃ ជាមួយ​ការប្រយុទ្ធ​ដ៏ខ្លាំង​​​ក្លា​

កីឡា៣៨ នាទីutes មុន

កម្ពុជារៀបចំ​ការ​ប្រណាំងឡាន​ Off-road អន្តរជាតិ អមដោយបោះតង់នៅមាត់សមុទ្រ​លើកដំបូង

ព័ត៌មានអន្ដរជាតិ៤២ នាទីutes មុន

​សេដ្ឋកិច្ចថៃ កើន​​ ៣ ភាគរយ​ នៅត្រីមាស​ទី​៣​ ឆ្នាំលើឆ្នាំ លឿនបំផុតក្នុងរយៈពេល​២ឆ្នាំ

សេដ្ឋកិច្ច៥០ នាទីutes មុន

ធនាគារ ABA ទទួលបានវិញ្ញាបនបត្រ PCI DSS បញ្ជាក់ពីការប្តេជ្ញាចំពោះសុវត្ថិភាពឌីជីថលរបស់អតិថិជន

ព័ត៌មានជាតិ៥១ នាទីutes មុន

ក្រពើភ្នំប្រមាណ ៥០០ ក្បាល មានវត្តមាននៅកម្ពុជា ស្មើនឹង ៥០% នៅលើពិភពលោក

ជីវិតកម្សាន្ដ៤ ម៉ោង មុន

អ្នកសិល្បៈសម្តែងការសោកស្តាយចំពោះមរណភាព អ្នកនាង អ៊ុំ គន្ធា ខណៈសពនឹងត្រូវបូជាល្ងាចនេះ

សន្តិសុខសង្គម៥ ម៉ោង មុន

ឃាត់ខ្លួនមន្ត្រីនគរបាលម្នាក់ ក្រោយបាញ់ប្រហារប្ដីប្រពន្ធមួយគូរងរបួសធ្ងន់

ព័ត៌មានជាតិ២៤ ម៉ោង មុន

បញ្ចប់ពិធីបុណ្យអុំទូក មហាជនចូលរួម ៦ លាននាក់ ព្រឹកឡើងមិនមានសំរាមដូចមិនមានពិធីបុណ្យ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ជាប្រវត្តិសាស្រ្ត! ព្យុះ៤ ត្រូវថតជាប់ក្នុងពេលតែមួយ នៅមហាសមុទ្រប៉ាស៊ីហ្វិក

ព័ត៌មានជាតិ២០ ម៉ោង មុន

​បេក្ខជន ២១៨ រូប ក្នុង​ចំណោម ២៨៤ រូប​ នៅវិទ្យាល័យសិលាវេទី គាត ឈន់ ស្រុកឆ្លូង ប្រឡងជាប់បាក់​ឌុប

Sokha Hotels

ព័ត៌មានពេញនិយម