ព័ត៌មានជាតិ
លោក លី ធុជ ដឹកនាំកិច្ចប្រជុំកំពូលសៀមរាបអង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន នៃអនុសញ្ញាអូតាវ៉ា
ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ បានអញ្ជើញបើកកិច្ចប្រជុំពាក់កណ្តាលអាណត្តិ (Intersessional Meetings) នៃកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ ឬកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន នៃអនុសញ្ញាអូតាវ៉ា។

កិច្ចប្រជុំនេះ មានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៨-២០ ខែមិថុនា ឆ្នាំ២០២៤ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស និងមានការចូលរួមពីសមាជិកជារដ្ឋភាគី អង្គការអន្តរជាតិ សង្គមស៊ីវិល និងប្រទេសមិនមែនជារដ្ឋភាគី។
ក្នុងពិធីបើកកិច្ចប្រជុំ លោកបណ្ឌិត លី ធុជ បានថ្លែងថា យើងបានបោះជំហានយ៉ាងសំខាន់ចាប់តាំងពីកិច្ចប្រជុំត្រួតពិនិត្យលើកទី៤ នៅប្រទេសន័រវេសឆ្នាំ២០១៩ ប៉ុន្តែទោះជាយើងខំប្រឹងប្រែងរួមគ្នាក៏ដោយ ក៏ស្រមោលនៃទុក្ខវេទនានៅតែមាន ហើយតំបន់ខ្លះបន្តមានចំនួនអ្នកស្លាប់ និងរបួសកើនឡើងដោយសារគ្រាប់មីនប្រឆាំងមនុស្ស។

លោកបន្តទៀតថា ផ្លូវខាងមុខទាមទារការយកចិត្តទុកដាក់ និងមានឆន្ទៈរួម ក្នុងការលុបបំបាត់បញ្ហាមីនប្រឆាំងមនុស្ស និងផលប៉ះពាល់ដ៏សាហាវរបស់វាទៅលើជីវិតមនុស្ស ខណៈពេលខិតកាន់ជិតដល់កិច្ចប្រជុំកំពូលសៀមរាប-អង្គរ ឬកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងរៀបចំនៅទីក្រុងសៀមរាប ដែលជាកន្លែងប្រកាសគ្មានមីន និងបានកំពុងឈរជាសក្ខីភាពនៃជ័យជំនះចំពោះការប្តេជ្ញាចិត្ត និងការតស៊ូរួមគ្នាក្នុងការលប់បំបាត់ចោលគ្រាប់មីន។

ក្នុងឱកាសនោះ លោកបណ្ឌិត លី ធុជ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី សម្រាប់ការគាំទ្រ និងផ្តល់ការដឹកនាំដោយឥតងាករេ ក្នុងបេសកកម្មនៃការប្តេជ្ញាចិត្តជាសកលដើម្បីពិភពលោកមួយដែលគ្មានមីន។

លោកបណ្ឌិត លី ធុជ បានគូសបញ្ជាក់ថា កិច្ចប្រជុំពាក់កណ្តាលអាណត្តិនេះ គឺជាចំណុចយ៉ាងសំខាន់មួយដែលអនុញ្ញាតិឱ្យយើងធ្វើការឆ្លុះបញ្ចាំងពីសមិទ្ធិផល កំណត់ចំណុចសម្រាប់ការកែលម្អ និងបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តចំពោះគោលការណ៍ និងបទដ្ឋាននៃអនុសញ្ញាអូតាវ៉ា។ ការប្តេជ្ញាចិត្តរួម និងគោលដៅរួមសម្រាប់ពិភពលោកមួយដែលគ្មានមីន កំពុងក្លាយជាការពិត៕


-
ចរាចរណ៍១ ថ្ងៃ ago
ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត
-
សន្តិសុខសង្គម១ សប្តាហ៍ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព២ ថ្ងៃ ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
សង្ក្រាន្ត៥ថ្ងៃនៅថៃ គ្រោះថ្នាក់ចរាចរណ៍ សម្លាប់មនុស្ស ១៧១នាក់