ព័ត៌មានអន្ដរជាតិ
លោក ពូទីន ជូនកាដូចំនួន៣ឲ្យលោក គីម ជុងអ៊ុន អំឡុងទស្សនកិច្ច
លោក គីម ជុងអ៊ុន បានទទួលកាដូចំនួន៣ ពីលោក វ៉្លាឌឺមៀ ពូទីន នៅអំឡុងដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្រ និងជាលើកដំបូងក្នុងរយៈពេល២៤ឆ្នាំកន្លងទៅរវាងសម្ព័ន្ធមិត្តទាំង២ ដែលទើបបញ្ចប់កាលពីថ្ងៃទី១៩ ខែមិថុនា។
បើយោងតាមលោក Yuri Ushakov ជំនួយការប្រធានាធិបតីរុស្ស៊ី កាដូទាំង៣ មានដូចជា រថយន្តប្រណិត១គ្រឿងម៉ាក Aurus Senat, ឈុតផឹកតែ១ឈុត និងកូនកាំបិតកងទ័ព១ដើម។ រថយន្តប្រណិតដែលមេដឹកនាំកូរ៉េខាងជើងទទួលបាន គឺជាប្រភេទរថយន្តផ្លូវការសម្រាប់ដឹកលោក ពូទីន ហើយក៏ជាម៉ាកយីហោរថយន្តដែលផលិតផ្ទាល់ដោយក្រុមហ៊ុនរុស្ស៊ី Aurus Motors។ លោក ពូទីន បានជិះរថយន្តប្រភេទនេះ អំឡុងពេលពិធីស្បថចូលឡើងកាន់តំណែងជាប្រធានាធិបតីលើកទី៥នៅរដ្ឋធានីមូស្គូ កាលពីខែឧសភាកន្លងទៅ។
វាគឺជាកាដូរថយន្តលើកទី២ហើយ ដែលមេដឹកនាំរុស្ស៊ីជូនទៅលោក គីម ជុងអ៊ុន ដោយកាលពីខែកុម្ភៈកន្លងទៅ លោកក៏បានឲ្យរថយន្តប្រណិត១គ្រឿងផលិតដោយក្រុមហ៊ុន Aurus ផងដែរទៅឲ្យមេដឹកនាំកូរ៉េខាងជើង។
លោក គីម ជុងអ៊ុន ត្រូវគេដឹងឮថា លោកគឺជាបុគ្គលដែលស្រឡាញ់ចូលចិត្តការប្រមូលទុកនូវរថយន្តប្រណិតៗជាច្រើន ដូចជា Maybeach Limousine, Mercedes, Rolls-Royce Phantom និង Lexus ជាដើម។
យ៉ាងណាមិញ សម្រាប់អន្តរជាតិវិញ ការឲ្យកាដូនេះគឺខុសពីគោលការណ៍ដាក់ទណ្ឌកម្មរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលបានហាមឃាត់នូវការផ្គត់ផ្គង់ផលិតផលប្រណិតៗទៅឲ្យក្រុងព្យុងយ៉ាង។
នៅអំឡុងទស្សនកិច្ចរបស់រុស្ស៊ីនៅកូរ៉េខាងជើងដដែលនេះ លោក គីម ជុងអ៊ុន ក៏បានឲ្យកាដូទៅលោក ពូទីន វិញផងដែរ ដោយកាដូនោះគឺជាប្រភេទស្នាដៃសិល្បៈផ្សេងៗ ដូចជា ចម្លាក់រូបរបស់លោក ពូទីន ជាដើម។
សូមបញ្ជាក់ថា ក្នុងកិច្ចប្រជុំរវាងមេដឹកនាំប្រទេសទាំង២ មានការចុះកិច្ចព្រមព្រៀងភាពជាដៃគូថ្មីមួយ ដែលបញ្ជាក់ថា សម្ព័ន្ធមិត្តទាំងពីរ នឹងជួយគ្នាទៅវិញទៅមក បើប្រទេសណាមួយត្រូវបរទេសឈ្លានពាន។ បន្ថែមពីនេះ ក៏មានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាច្រើនជាមួយគ្នាផ្សេងទៀតផងដែរ ដូចជា ទំនាក់ទំនង វប្បធម៌ ទេសចរណ៍ ពាណិជ្ជកម្ម សេដ្ឋកិច្ច និងសន្តិសុខ៕
ដោយ៖ ឈាង
អានបន្ថែម៖ រុស្ស៊ី-កូរ៉េខាងជើង នឹងជួយគ្នា បើបរទេសណា ហ៊ានឈ្លានពាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា