ព័ត៌មានជាតិ
អគ្គស្នងការនគរបាលជាតិ៖ មិនមានមន្ត្រីនគរបាលក្រសួងមហាផ្ទៃណាម្នាក់ ធ្លាក់ខ្លួនពិការក្រោយចាក់វ៉ាក់សាំងចិននោះទេ
នាយកដ្ឋានសន្តិសុខផ្ទៃក្នុង នៃអគ្គស្នងការដ្ឋាននគរជាតិបានធ្វើការបដិសេធ ចំពោះគណនីហ្វេសប៊ុកឈ្មោះ “Chhun Vean II”ដែលបានបង្ហោះព័ត៌មានថា មន្ត្រីនគរបាលក្រសួងមហាផ្ទៃម្នាក់ធ្លាក់ខ្លួនពិការ ក្រោយពីចាក់វ៉ាក់សាំងចិន គឺជាការមិនពិតនិងញុះញង់ធ្វើឲ្យមានការភ័ន្តច្រឡំ។

យោងតាមលិខិតបដិសេធ របស់នាយកដ្ឋានសន្តិសុខផ្ទៃក្នុងនៅថ្ងៃទី២៨ ខែកុម្ភៈ បានឲ្យដឹងថា កាលពី ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១មានគណនីហ្វេសប៊ុកឈ្មោះ “Chhun Vean II“ បានបង្ហោះព័ត៌មានដោយមានខ្លឹមសារថា “មន្ត្រីនគរបាលក្រសួងមហាផ្ទៃម្នាក់ធ្លាក់ខ្លួនពិការ ក្រោយពីចាក់វ៉ាក់សាំងចិន។ ដោយភ្ជាប់នូវរូបភាពនិងវីដេអូ ផ្សេងៗ។ជាមួយគ្នានេះ នាយកដ្ឋានសន្តិសុខផ្ទៃក្នុងបានធ្វើការបដិសេធខ្លឹមសារដែលបានបង្ហោះខាងលើទាំងស្រុងនិងសូមបញ្ជាក់ជូនសាធារណជន មេត្តាជ្រាបថា៖ លោកឧត្ដមសេនីយ៍ត្រីជា ឧត្ដម បម្រើការងារនៅក្នុងនាយដ្ឋានសន្តិសុខផ្ទៃក្នុងមានជំងឺគៀបសរសៃប្រាសាទឆ្អឹងខ្នង (Hernir Crural)និងលើសអាស៊ីដធ្ងន់ធ្ងរជាយូរមកហើយ និងថ្មីៗនេះបានបណ្ដាលឲ្យប៉ះពាល់សរីរាង្គផ្នែកខាងក្រោមចង្កេះធ្វើឲ្យជើងទាំងពីរស្ពឹកទន់ដើរពុំរួច។

ដោយមានការយកចិត្តទុកដាក់ កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១ថ្នាក់ដឹកនាំនាយកដ្ឋាន បានពាំនាំយកថវិកា និងសម្ភារៈមួយចំនួនទៅសួរសុខទុក្ខនិងផ្ដល់ជូន ប៉ុន្តែបែរជាមានជនខិលខូចមួយចំនួន ក្នុងនោះមានគណនីហ្វេសប៊ុកឈ្មោះ “Chhun Vean II“ បានយកព័ត៌មាននេះទៅផ្សព្វផ្សាយខុសការពិតទៅវិញ។ សូមបញ្ជាក់ថា លោកឧត្ដមសេនីយ៍ត្រី ជា ឧត្ដម ពុំដែលបានទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ទេ និងពុំមានលក្ខខណ្ឌគ្រប់គ្រាន់តាមការណែនាំរបស់ក្រសួងសុខាភិបាល(មានជំងឺប្រចាំកាយ (ការចាក់វ៉ាក់សាំងកូវីដ-១៩ដែរ។
នាយកដ្ឋានសន្តិសុខផ្ទៃក្នុងបានថ្កោលទោសចំពោះការបង្ហោះព័ត៌មានដែលមានចរិតញុះញង់ខុសការពិតនេះ និងតម្រូវឲ្យម្ចាស់គណនីខាងលើធ្វើការកែតម្រូវនិងសុំទោសជាសាធារណៈ។ បើមិនដូច្នោះទេយើងនឹងចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន៕
អត្ថបទ៖សំអឿន

-
សន្តិសុខសង្គម៣ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ