Connect with us

ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់ ៖ របបសន្តិសុខសង្គមផ្នែកថែទាំសុខភាព ជួយរក្សាលំនឹងប្រាក់ចំណូលគ្រួសារ និងបង្កើនផលិតភាពការងារកាន់តែប្រសើរ

បានផុស

នៅ

លោក អេត បូរ៉ាត់ អគ្គនាយករង ប​.​ស​.​ស​. នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​លើក​ឡើង​ថា ការអនុវត្ត​របប​សន្តិសុខ​សង្គម​ផ្នែក​ថែទាំ​សុខភាព​តាម​របប​ភាគទាន​ដោយ​ស្ម័គ្រចិត្ត​សម្រាប់​អ្នក​ក្នុងបន្ទុក​សមាជិក ប​.​ស​.​ស​. ជា​មន្ត្រី​សាធារណៈ គឺជា​កម្មវិធី​របស់​រាជរដ្ឋាភិបាល​បង្កើត​ឡើង ដើម្បី​ជួយ​ដល់​មន្ត្រី​សាធារណៈ ឱ្យទទួល​បានការ​ថែទាំ​សុខភាព​សម្រាប់​ប្តី ឬ​ប្រពន្ធ និង​កូន ក្នុង​បន្ទុក ដែលជា​ផ្នែក​មួយ​ជួយ​គ្រប់គ្រង​ចំណាយ​លើ​បញ្ហា​សុខភាព និង​គ្រោះថ្នាក់​ផ្សេងៗ ក្នុង​គោលដៅ​រក្សា​លំនឹង​ប្រាក់ចំណូល​ក្នុង​គ្រួសារ និង​បង្កើន​ផលិតភាព​ការងារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​កម្មវិធី​បើក​ពិធី​ផ្សព្វផ្សាយ​ស្តីពី“​ការ​អនុវត្ត​របប​សន្តិសុខ​សង្គម​ផ្នែក​ថែទាំ​សុខភាព​តាម​របប​ភាគទាន​ដោយ​ស្ម័គ្រចិត្ត​សម្រាប់​អ្នក​ក្នុងបន្ទុក​សមាជិក ប​.​ស​.​ស​. ជា​មន្ត្រី​សាធារណៈ​” ជូន​ដល់​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​ក្រោម​ឱវាទ​រដ្ឋបាល​ខេត្ត​ព្រះវិហារ កាលពី​ថ្ងៃទី ​១៩ ​មិថុនា លោក​អគ្គនាយករង ប​.​ស​.​ស​. បាន​បន្តទៀតថា មន្ត្រីរាជការ ដែលមាន​អ្នក​ក្នុងបន្ទុក រួមមាន ប្តី ឬ​ប្រពន្ធ និង កូន​ក្នុងបន្ទុក អាច​ទទួលបាន​អត្ថប្រយោជន៍​របប​សន្តិ​សុខ​សង្គម​ផ្នែក​ថែទាំ​សុខភាព​តាម​របប​ភាគទាន​ដោយ​ស្ម័គ្រចិត្ត រួមមាន សេវា​ពិនិត្យ ពិគ្រោះ​យោបល់ ព្យាបាល និង​ថែទាំ ដោយ​ឥតគិតថ្លៃ​នៅតាម​មន្ទីរពេទ្យ​ជា​ដៃគូ ប​.​ស​.​ស​.​។

នៅក្នុង​ឱកាស​នោះដែរ លោក គីម រិទ្ធី អភិបាល​ នៃ​គណៈ​អភិបាល ខេត្តព្រះវិហារ បាន​សំណូមពរ​ដល់​ថ្នាក់ដឹកនាំ​និង​មន្ត្រីរាជការ​ក្រោម​ឱវាទ​ទាំងអស់ ជួយ​ផ្សព្វផ្សាយ​បន្ត និង​ណែនាំ​ទៅដល់​សមាជិក​គ្រួសារ​ស្ថិតក្រោម​បន្ទុក​ទៅ​ចុះឈ្មោះ​ជា​សមាជិក ប​.​ស​.​ស​. នៅ​ទីតាំង​សាខា ប​.​ស​.​ស​. ដែល​នៅ​ជិត​លោកអ្នក​បំផុត ដើម្បី​ទទួលបាន​អត្ថប្រយោជន៍​ពី ប​.​ស​.​ស​.​។

ជាមួយគ្នានេះ លោក​អភិបាលខេត្ត បាន​កោតសរសើរ​ចំពោះ​ថ្នាក់ដឹកនាំ​បេឡា​ជាតិ​សន្តិសុខ​សង្គម ដែល​បាន​ខិតខំ​យកចិត្តទុកដាក់​អនុវត្ត​នូវ​តួនាទី ភារកិច្ច​របស់​ខ្លួន សម្រេច​បាន​លទ្ធផល​គួរ​ជាទី​មោទនៈ​ជូន​ជាតិ និង​ប្រជាជន និង​សូម​កោតសរសើរ​ចំពោះ​ការចូលរួម​អនុវត្ត​ការងារ​ប្រកបដោយ​ការ​ទទួលខុសត្រូវ និង​បន្ដ​ចូលរួម​អនុវត្ត​តួនាទី​របស់ខ្លួន​យ៉ាងសកម្ម ដើម្បី​ឆ្ពោះទៅ​សម្រេចបាន​នូវ​គោលដៅ​របស់​រាជរដ្ឋាភិបាល​ដែល​បាន​ដាក់ចេញ​នេះ៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច២១ នាទី មុន

ធនាគារជាតិឱ្យស្ថានប័នផ្ដល់ប្រាក់កម្ចី ប្រគល់ ឯក​សារបញ្ចាំ ជូនអតិថជនវិញយ៉ាងយូរ ៧ ថ្ងៃ ក្រោយបង់ផ្ដាច់

ជីវិតកម្សាន្ដ៤១ នាទី មុន

លោក យឿន ពិសី សន្យាចូលរួមជួយផ្សព្វផ្សាយ ដើម្បីរកជំនួយជួយទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយទសវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ

ជីវិតកម្សាន្ដ១ ម៉ោង មុន

សមាគមសិល្បករខ្មែរ ទទួលបានការបណ្តុះបណ្តាលពីឥទ្ធិពលដ៏អាក្រក់ នៃការប្រើប្រាស់គ្រឿងញៀន

កីឡា១ ម៉ោង មុន

ធឿន ធារ៉ា អាច​នឹងប៉ះ ឈឿង ល្វៃ ក្នុង​ព្រឹត្តិការណ៍​យុទ្ធគុន​ចម្រុះ​បុរាណ​ខ្មែរ​

Sokha Hotels

ព័ត៌មានពេញនិយម