Connect with us

ជីវិតកម្សាន្ដ

Fan Bingbing ក្លាយជាឯកអគ្គរដ្ឋទូតទេសចរណ៍ ប្រចាំប្រទេស ម៉ាឡេស៊ី

បានផុស

នៅ

តារាសម្ដែងចិន Fan Bingbing បានក្លាយជាឯកអគ្គរដ្ឋទូតទេសចរណ៍ប្រចាំទីក្រុង Melaka នៃប្រទេសម៉ាឡេស៊ី ដោយចាប់ផ្តើមភារកិច្ចរបស់នាងជាមួយនឹងយុទ្ធនាការ Visit Melaka 2024 ។​ នេះបើយោងតាមកាសែត The Straits Times បានចុះផ្សាយកាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ ។

ការមកដល់របស់ តារាសម្ដែងស្រីចិនរូបនេះ នៅអគារ Stadthuys ក្នុងមជ្ឈមណ្ឌលរដ្ឋបាល Melaka បានទាក់ទាញមនុស្សរាប់រយនាក់រំភើបចិត្តដែលបានឃើញរូបនាង។​ ក្នុងនោះអ្នកគាំទ្របានឃើញនាងស្លៀកពាក់ Nyonya kebaya (រ៉ូបអាវប្រពៃណីម៉ាឡេស៊ី) បានចូលរួមក្នុងវគ្គជួបសំណេះសំណាល និងសួរសុខទុក្ខនៅតាមទីកន្លែងផ្សេងៗគ្នា និងបានទៅទស្សនាតំបន់ទេសចរណ៍ និងតំបន់បេតិកភណ្ឌចាប់ពីថ្ងៃទី ១៤-១៦ ខែមិថុនា។

តារាសម្ដែងវ័យ ៤២ឆ្នាំរូបនេះបានគូស​បញ្ជាក់​ថា Melaka មាន​លក្ខណៈ​ប្លែក​ពី​កន្លែង​ទេសចរណ៍​ខុស​ពី​កន្លែង​ល្បីៗ​ផ្សេង​ទៀត។ “សម្រាប់ខ្ញុំ វាពិតជាកិត្តិយសណាស់ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតទេសចរណ៍មិត្តភាព Melaka ឆ្នាំ ២០២៤។ បន្ទាប់ពីជំងឺរាតត្បាត Covid-19 ចិត្តរបស់ខ្ញុំមិនស្ងប់ទេ ហើយខ្ញុំមិនបានធ្វើដំណើរទៅក្រៅប្រទេសទេ”។

នាងបានប្រាប់អ្នកយកព័ត៌មានតាមរយៈអ្នកបកប្រែភាសាចិនកុកងឺ ដែលរាយការណ៍ដោយ New Straits Time ថា ទោះជាយ៉ាងណាក៏ដោយ ទេសចរណ៍ក្រោយជំងឺរាតត្បាតបានប្រែជារស់រវើកម្តងទៀត ហើយមនុស្សប្រាកដជានឹងជ្រើសរើសកន្លែងដែលពួកគេមិនធ្លាប់ទៅទស្សនាពីមុនមក ។

ទោះបីជាយ៉ាងណាក៏ដោយ នេះក៏មិនមែនជាការចូលរួមលើកដំបូងរបស់ Fan Bingbing ក្នុងយុទ្ធនាការទេសចរណ៍អាស៊ីអាគ្នេយ៍ទេ។ កាល​ពី​ខែ​មេសា នាង​បាន​បង្ហាញ​ខ្លួន​ជា​អនុស្សាវរីយ៍​ក្នុង​ពិធី​បុណ្យ​សង្ក្រាន្ត​របស់​ប្រទេស​ថៃ ដោយ​ជិះ​រ៉ឺម៉ក​តុក​តុកថែមទៀតផង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សូមជម្រាបជូនថា Fan Bingbing ឆ្នាំកើតនៅខេត្ត Shandong ប្រទេសចិន។ នាងបានចាប់ផ្តើមអាជីពក្នុងវិស័យសិល្បៈតាំងពីនាងអាយុ ១៧ ឆ្នាំ ហើយត្រូវបានគេស្គាល់ថាជាតារាសម្តែង តារាបង្ហាញម៉ូដ ផលិតករទូរទស្សន៍ និងតារាចម្រៀង។ នាងបានបង្ហាញខ្លួននៅក្នុងបញ្ជីអ្នកមានឥទ្ធិពលបំផុតទាំង ១០០ របស់ទស្សនាវដ្តី Time ក្នុងឆ្នាំ ២០១៧ ។ តារាស្រីរូបនេះបានបានមុខចាប់តាំងពីឆ្នាំ ២០១៨ បន្ទាប់ពីត្រូវបានពិន័យចំនួន ១២៨ លានដុល្លារសម្រាប់ការគេចពន្ធ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖មហាជនកូរ៉េ ប្រតិកម្ម​នឹង CEO ​ផលិតកម្មមួយ ​ ដែលវាយដំសមាជិក​ក្រោមទ្រនំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

សន្តិសុខសង្គម២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានជាតិ២៣ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

Sokha Hotels

ព័ត៌មានពេញនិយម