ជីវិតកម្សាន្ដ
ពូ ណុយ ចេញមុខស្បថ ក្រោយគេចោទថា ដណ្តើមតួមកថត
លោក បាន សំណាង ហៅ ពូ ណុយ ដែលជាតារាកំប្លែងស្ងួតកំពុងតែល្បីក្នុងបណ្ដាញសង្គមហ្វេសប៊ុក និងTikTok បានប្រតិកម្មហាក់ហួសចិត្តខ្លាំងរហូតចេញមកស្បថដាក់ជីវិតក្រោយមានគេចោទថា លោកដណ្តើមតួមកថត។

តារាកំប្លែង ពូ ណុយ បានបញ្ចេញខ្លឹមសារបញ្ជាក់ថា លោកមិនបានដណ្ដើមតួពីនណាគេទេ ពោលគឺដោយ សារតែមនោសញ្ចេតនាដែលខាងភាគីតួដោយខ្លួនឯងបានទាក់ទងសុំលោកថតប៉ុណ្ណោះ។ ម្យ៉ាងទៀត ពូណុយ ស្នើឲ្យតួដែលសុំលោកថតចេញមុខជួយបកស្រាយពាក់ព័ន្ធការចោទប្រកាន់នេះផង។
លោក បាន សំណាង ហៅ ពូ ណុយ បាននិយាយថា “ស្បថឲ្យក្រឡាប់ឡាន តួដែលគេចោទថាខ្ញុំដណ្តើមមកថតគឺ ពួកគាត់ឆាតមកសុំរាប់សិបដងបានឲ្យថតនុងព្រោះមនោសញ្ចេតនា ហើយតួដែលមកថតនុងជួយបកស្រាយផងឆាតមកសុំមែនអត់?”។ ទោះបីយ៉ាង តារាកំប្លែង ពូ ណុយ មិនបានបញ្ចេញឈ្មោះអ្នកដែលបង្កបញ្ហាជាមួយលោកទេ។

ដោយឡែកលោក អ៉ឹម ជីវ៉ា បានបញ្ចេញមតិលើកទឹកចិត្តដែរថា «ប្អូនកុំគិតច្រើនទម្លាប់សិល្បៈគឺអ៊ីចឹងឯង សំខាន់បើតួណាមកថតឲ្យប្អូនហើយប្អូនឲ្យគេមានលុយចាយនោះមានន័យថាប្អូនបាចូលរួមចំណែកជួយគេឲ្យមានការងារធ្វើហើយ សិល្បៈដែលមើលឃើញចង្ខុវិស័យវែងឆ្ងាយគឺគេចិត្តមិនចង្អៀតទេ»។

លោកបន្តថាបងគិតថា «ទាំងនេះវាមិនមែនប៉ះតែប្អូនមួយទេគឺ ជាទម្លាប់តាំងពីឆ្នាំ២០០០ ម្លេះ ដែលបងឮបែបនេះ សំខាន់សុទ្ធតែគ្នាយើងទេនិយាយគ្នា និងអភ័យឲ្យគ្នាទៅសិល្បៈដូចកង់រទទេះអ៊ីចឹងទៅណាក៏ជួបគ្នាដែរសំខាន់រឿងធំធ្វើរឿងតូចឯរឿងតូចធ្វើឲ្យអត់រឿងកុំប្រកែកគ្នារៀនអភ័យឲ្យគ្នា»៕
អត្ថបទ៖ ចាន់រ៉ា

-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?