ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែន បង្ហាញកូនចិត្ត អញ្ជើញរុស្ស៊ី ចូលរួមសន្និសីទសន្តិភាព លើកក្រោយ
ក្រោយសន្និសីទសន្តិភាពអ៊ុយក្រែននៅប្រទេសស្វីស បានបញ្ចប់ទៅហាក់មិនទទួលបានលទ្ធផលគាប់ប្រសើរណាមួយសោះនោះ ស្រាប់តែពេលនេះ ទីក្រុងកៀវ បង្ហាញកូនចិត្តថា កិច្ចប្រជុំលើកក្រោយ ខ្លួនក៏ប្រហែលជាអញ្ជើញភាគីរុស្ស៊ី ឲ្យចូលរួមដែរហើយ។
សម្តីនេះ គឺចេញពីមាត់លោក Andrey Yermak ដែលជានាយអគ្គសេនាធិការនិងជាជំនួយការប្រធានាធិបតីអ៊ុយក្រែន វ្ល៉ាឌីមៀរ ហ្សេលេនស្គី និងត្រូវបានចុះផ្សាយដោយសារព័ត៌មាន RT កាលពីថ្ងៃពុធទី១៩ខែមិថុនាឆ្នាំ២០២៤។
អំឡុងសន្និសីទសារព័ត៌មានជាមួយក្រុមអ្នកកាសែត ដែលត្រូវបានរៀបចំឡើងដើម្បីសង្ខេបលទ្ធផលនៃជំនួបកំពូលនៅទីក្រុង Lucerne ក្នុងប្រទេសស្វីស កាលពីចុងសប្តាហ៍, លោក Yermak បង្ហើបឲ្យដឹងថា ក្រុមការងាររបស់លោក កំពុងញាប់ដៃញាប់ជើង រៀបចំឲ្យមានកិច្ចប្រជុំសន្តិភាពថ្មីៗជាបន្តទៀត ហើយជាពិសេសគឺវត្តមានរបស់ភាគីរុស្ស៊ី តែម្តង។
លោកនិយាយថា “ក្រោយសន្និសីទលើកនេះ មានប្រទេសជាច្រើនលើកទឹកចិត្តឲ្យយើងរៀបចំ ជំនួបលើកក្រោយទៀត ហើយយើងគិតថា ពិតជាអាចទៅរួច ក្នុងការអញ្ជើញតំណាងរុស្ស៊ីឲ្យមកចួលរួមដែរ”។
ត្បិតតែមានប្រទេសចូលរួមច្រើនគួសមមែន ប៉ុន្តែរដ្ឋមួយចំនួន មិនបានចុះហត្ថលេខាលើសេចក្តីប្រកាសចុងក្រោយទេ ព្រោះតែពួកគេមិនពេញចិត្តនឹងរូបមន្តសន្តិភាពរបស់អ៊ុយក្រែន ទាំងដែលភាគីជម្លោះម្ខាងទៀត គឺរុស្ស៊ី មិនត្រូវបានអញ្ជើញឲ្យចូលរួម។
លើសពីនេះ ប្រទេសជាច្រើន ជាពិសេសចិន ក៏បដិសេធចូលរួមសន្និសីទនោះដែរ ព្រោះអវត្តមានរបស់រុស្ស៊ី ដោយលើកហេតុផលថា សន្តិភាពមិនអាចសម្រេចបានទេ បើកិច្ចពិភាក្សាមានការចូលរួមពីសំណាក់ភាគីជម្លោះតែម្ខាងនោះ។
ទោះបីជាយ៉ាងណាក៏ដោយ លោក Yermak អះអាងថា សន្និសីទនៅស្វីស ពិតជាទទួលបានជោគជ័យ ហើយកិច្ចប្រជុំលើកក្រោយនឹងមានតំណាងចូលរួមកាន់តែច្រើនជាងនេះទៀត៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ១២ប្រទេស មិនព្រមចុះហត្ថលេខាលើសេចក្តីប្រកាស របស់សន្និសីទសន្តិភាពអ៊ុយក្រែន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា