Connect with us

ព័ត៌មានអន្ដរជាតិ

ក្មេងប្រុសចិនវ័យ ៧ ឆ្នាំ ក្អួតឈាមភ្លាមៗ បន្ទាប់ពីញ៉ាំការ៉េម ៣ ដុំ ក្នុងពេលតែមួយ

បានផុស

នៅ

ប្រព័ន្ធផ្សព្វផ្សាយបរទេស Soha បានរាយការណ៍អំពីឧបទ្ទវហេតុដ៏សោកសៅមួយ ដែលបានកើតឡើងចំពោះក្មេងប្រុសអាយុ ៧ ឆ្នាំម្នាក់ រស់នៅក្នុងទីក្រុង Fuyang ខេត្ត Anhui ប្រទេសចិន ដែលស្រាប់តែមានរោគសញ្ញានៃការហូរឈាមក្រពះពោះវៀន និងក្អួតឈាម បន្ទាប់​ពី​ញ៉ាំ​ការ៉េម​៣​ដុំ​ជាប់​គ្នាក្នុងពេលតែមួយ។

ក្រោយ​ពេល​បញ្ជូន​ទៅ​ដល់មន្ទីរពេទ្យ វេជ្ជបណ្ឌិតបានរកឃើញដំបៅ duodenal​ (ផ្នែកដំបូងនៃពោះវៀនតូច) ប្រហែល ១ សង់ទីម៉ែត្រនៅក្នុងអង្កត់ផ្ចិត បណ្តាលឲ្យបាត់បង់ឈាមយ៉ាងខ្លាំង។ កុមាររូបនេះមានសំណាងបានទទួលការព្យាបាលទាន់ពេលវេលា និងបានរួច​ផុត​ពី​គ្រោះ​ថ្នាក់ភ្លាមៗផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុ​ការណ៍​នេះ​ធ្វើ​ឲ្យឪពុក​ម្តាយ​ជា​ច្រើន​ព្រួយ​បារម្ភ​ខ្លាច​កូន​ញ៉ាំ​ការ៉េម ឬ​ភេសជ្ជៈ​ត្រជាក់ ដោយសារតែអាកាសធាតុ​​ក្តៅ ​បែកញើស​ច្រើន តែង​ចង់​ញ៉ាំ​របស់​ត្រជាក់។ ប៉ុន្តែ​បើ​ឲ្យ​កូន​ញ៉ាំ​របស់​ត្រជាក់​តាម​ចិត្ត​ តើវានឹងបង្កគ្រោះថ្នាក់ដល់ក្រពះ និងពោះវៀនរបស់កូនអ្នកដែរឬទេ?

អ្នក​ជំនាញ​វេជ្ជ​សា​ស្រ្ត​ឆ្លើយ​ថា ក្មេងអាច​បរិភោគ​បាន ​ប៉ុន្តែ​ត្រូវ​តែ​ក្នុង​បរិមាណ​ត្រឹមត្រូវ​។ ព្រោះ​នៅ​ក្នុង​ករណី​ដែល​បាន​កើត​ឡើង​ជាមួយ​ក្មេង​អាយុ ៧ ឆ្នាំ​នេះ ទោះ​បី​ជា​នៅ​ដើម​ដំបូង​ក៏​ដោយ ការហូរឈាមក្រពះទំនងជាបណ្តាលមកពីការញ៉ាំការ៉េម។ ប៉ុន្តែតាមការពិត កុមារមានប្រវត្តិព្យាបាលដំបៅ duodenal ពីមុនមក។ ដូច្នេះ​ហើយ​អាច​សន្និដ្ឋាន​បាន​ថា​ ការ​ញ៉ាំ​ការ៉េម​ច្រើន​មិនមែន​ជា​មូលហេតុ​នោះ​ទេ​។ វា​គ្រាន់តែ​ជា​មូលហេតុ​នៃ​រោគ​សញ្ញា​ ដែល​វិល​ទៅ​រក​ការ​កើនឡើង​ក្នុង​កម្រិត​ខ្លាំង​ប៉ុណ្ណោះ​។

ដូច្នេះចំពោះកុមារដែលមានសុខភាពរំលាយអាហារល្អ និងមិនមានប្រវត្តិអាឡ័កស៊ីអាហារ ឬមិនមានផលវិបាកអ្វីទេ ពួកគេអាចញ៉ាំអាហារត្រជាក់បាន ហើយឪពុកម្ដាយគ្រាន់តែត្រូវគ្រប់គ្រងបរិមាណ ដើម្បីកុំឲ្យមានគ្រោះថ្នាក់ដល់សុខភាព។

ទោះជាយ៉ាងណាក៏ដោយ មនុស្សកើតមកមានសមត្ថភាពក្នុងការរក្សាសីតុណ្ហភាពរាងកាយថេរ។ នៅពេលញ៉ាំអាហារពេលល្ងាច អ៊ីប៉ូតាឡាមូសប្រាប់មជ្ឈមណ្ឌលគ្រប់គ្រងសីតុណ្ហភាពរបស់រាងកាយឲ្យរក្សាតុល្យភាពសីតុណ្ហភាពរបស់វា។ ដូច្នេះ​ការ​ញ៉ាំ​ឬ​ផឹក​ភេសជ្ជៈ​ត្រជាក់ ក្នុង​កម្រិត​មធ្យម វា​នឹង​មិន​ធ្វើ​ឲ្យកុមារ​កើត​ផ្តាសាយ​ឡើយ ។ នៅពេលកូនរបស់អ្នកចង់ញ៉ាំ ឪពុកម្តាយមិនចាំបាច់ហាមឃាត់វាទេ។ ប៉ុន្តែ​អ្នក​ត្រូវ​ដាក់​កម្រិត​ខ្លួន​ឯង ​ពី​ការ​ញ៉ាំ​ច្រើន​ពេកតែប៉ុណ្ណឹង៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖អាយុត្រឹម ១២ឆ្នាំ តែក្មេងស្រី តៃវ៉ាន់ ត្រូវលាងឈាមមួយជីវិត ព្រោះទម្លាប់ញ៉ាំអាហារបំពងរាល់ថ្ងៃ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋបាលជលផល និងកូរ៉េ ផ្តល់ការគាំទ្រដាំស្តារព្រៃកោងកាងទំហំជាង៥០០ហិចតានៅខេត្តកោះកុង

សន្តិសុខសង្គម៦ ម៉ោង មុន

សមត្ថកិច្ចរៀបចំសំណុំរឿងផ្ទុះរថយន្តស្តារិចនៅខេត្តព្រៃវែង ដើម្បីឱ្យជនរងគ្រោះទទួលបានសំណងតាមច្បាប់ និងបញ្ជូនអ្នកបំផ្ទុះអាវុធមកអគ្គស្នងការ

ព័ត៌មានជាតិ៦ ម៉ោង មុន

លោកបណ្ឌិត លី ឆេង តំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ ដឹកនាំគណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ លោកគ្រូអ្នកគ្រូ និងនិស្សិតប៊ែលធី ជិត១០០០នាក់បរិច្ចាគឈាម ក្នុងឱកាសអបអរសាទរ ទិវាសន្តិភាពនៅកម្ពុជា ២៩-ធ្នូ-២០២៤

ព័ត៌មានជាតិ៧ ម៉ោង មុន

សម្តេច ម៉ែន សំអន ៖ កម្ពុជាមានសន្តិភាព ទើបអាចអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម និងសុខមាលភាពប្រជាជន ផ្ទុយពីប្រទេសមានសង្គ្រាម

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

វៀតណាម កាត់ទោសប្រហារជីវិត ស្រ្តីជាមេគ្រឿងញៀន និងបក្សពួក២៦នាក់ទៀត

សន្តិសុខសង្គម៦ ម៉ោង មុន

សមត្ថកិច្ចរៀបចំសំណុំរឿងផ្ទុះរថយន្តស្តារិចនៅខេត្តព្រៃវែង ដើម្បីឱ្យជនរងគ្រោះទទួលបានសំណងតាមច្បាប់ និងបញ្ជូនអ្នកបំផ្ទុះអាវុធមកអគ្គស្នងការ

ព័ត៌មានជាតិ១៥ ម៉ោង មុន

ក្នុងឆ្នាំ២០២៤ នាយករដ្ឋមន្ត្រីធ្វើទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសចំនួន៨

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

រុស្ស៊ី ព្រមាន ត្រាំ មិន​ឲ្យ​សាកល្បង​អាវុធ​នុយក្លេអ៊ែរ

ព័ត៌មានជាតិ១២ ម៉ោង មុន

NBC បញ្ជាក់សារជាថ្មីថា៖ ទ្រព្យសកម្មគ្រីបតូមួយចំនួន​ត្រូវបាន​ធនាគារ​ជាតិនៃកម្ពុជា​អនុញ្ញាតិ​​ឱ្យធ្វើ​ប្រតិបត្តិការ​

សន្តិសុខសង្គម១៦ ម៉ោង មុន

នគរបាលខេត្តស្វាយរៀង បំបែកសំណុំរឿងឃាតកម្មលើស្ត្រីជនពិកា​រ(គ)

Sokha Hotels

ព័ត៌មានពេញនិយម