ព័ត៌មានជាតិ
សម្ដេចធិបតី ថា នយោបាយឈ្នះឈ្នះនៅតែដើរតួសំខាន់ដើម្បីទប់ស្កាត់ជនឱកាសនិយមនៅកម្ពុជា
នយោបាយឈ្នះឈ្នះ នៅតែដើរតួនាទីយ៉ាងសំខាន់ក្នុងការទប់ស្កាត់ជនឱកាសនិយមនៅកម្ពុជា និងជាការផ្ដល់ជំនឿចិត្តដល់ពលរដ្ឋមកលើរាជរដ្ឋាភិបាល។ នេះជាការលើកឡើងរបស់សម្ដេចធិបតីនាយករដ្ឋមន្ត្រី ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៤៧ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត នាព្រឹកថ្ងៃទី២០ ខែមិថុនានេះ។
ក្នុងពិធីរម្លឹកខួប៤៧ឆ្នាំ នៃដំណើរឆ្ពោះទៅការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧ – ២០ មិថុនា ២០២៤) នៅតំបន់ប្រវត្តិសាស្រ្តយោធាតេជោកោះថ្ម សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងដូច្នេះថា «នយោបាយឈ្នះឈ្នះ នៅតែដើរតួនាទីយ៉ាងសំខាន់ក្នុងការទប់ស្កាត់ជនឱកាសនិយមនៅកម្ពុជា និងជាមូល ដ្ឋានជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋក្នុងការចូលរួមបោះឆ្នោតទាំងសកល និងអសកល ដែលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅកម្ពុជាឱ្យកាន់តែមានភាពរីកចម្រើន»។
សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ទំព័រប្រវត្តិសាស្ត្រ បានតភ្ជាប់ពីដំណាក់កាលមួយទៅដំណាក់កាលមួយ ដែលបានចាប់ផ្តើមពីចលនាតស៊ូនៅក្នុងដំណើរឈានឆ្ពោះទៅការផ្ដួលរំលំរបបប្រល័យពូជសាសន៍ នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ ដែលសម្តេចតេជោ ហ៊ុន សែន និងយុទ្ធមិត្តរួមអាវុធដ៏ស្មោះស្ម័គ្រ៤រូបទៀត បានរួមគ្នាយកជីវិតធ្វើជាដើមទុនចេញទៅកាន់ប្រទេសវៀតណាម ស្វែងរកការគាំទ្រដើម្បីរំដោះជាតិ និងប្រជាជនកម្ពុជា ចេញពីរបបប្រល័យពូជសាសន៍ដ៏ឃោរឃៅរបស់ ប៉ុល ពត។
ចលនាដែលដឹកនាំដោយសម្ដេចយតេជោ ក៏បានឈានទៅបង្កើតអង្គការចាត់តាំងនយោបាយដំបូង គឺរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ២ ធ្នូ ១៩៧៨ ហើយឈានទៅសម្រេចជ័យជម្នះក្នុងការសង្គ្រោះ និងរំដោះប្រទេសឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ ជាស្ថាពរនៅថ្ងៃ៧ មករា ឆ្នាំ១៩៧៩។
សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានរៀបរាប់បន្តទៀតថា ទោះបីជាប្រទេសជាតិត្រូវបានរំដោះក៏ពិតមែន តែសម្ដេចតេជោ បានខិតខំកសាងប្រទេសជាតិឡើងវិញចេញពីចំណុចសូន្យ ដោយដៃម្ខាងកាន់អាវុធការពារ ទប់ស្កាត់ការប៉ុនប៉ងវិល ត្រឡប់មកវិញនៃរបបប្រល័យពូជសាសន៍ ហើយដៃម្ខាងទៀតខិតខំកសាងប្រទេសជាតិ រហូតឈានដល់ការសម្រេចបានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ និងការដាក់ចេញនយោបាយឈ្នះ-ឈ្នះ បញ្ចប់សង្គ្រាមស៊ីវិល នៅកម្ពុជាទាំងស្រុង នាំមកនូវសុខសន្តិភាព និងឯកភាពទឹកដីពេញលេញ។
ដំណើរតស៊ូទាំងនេះហើយ ទើបឈានដល់ការបើកឡើងនូវទំព័រប្រវត្តិសាស្ត្រថ្មីមួយ ដែលមានលក្ខណៈប្តូរផ្តាច់ក្នុងការប្រឆាំងជាមួយនឹងបដិវត្តន៍ពណ៌ ពោលគឺជាដំណាក់កាលថែរក្សាការពារសន្តិភាព ដែលជាបុព្វបទនៃការអភិវឌ្ឍប្រទេសជាតិ និងភាពសុខដុមរមនារបស់ប្រជាពលរដ្ឋកម្ពុជាទាំងមូល ក្រោមម្លប់នៃសុខសន្តិភាព ដែលបានមកពីនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ អតីតនាយករដ្ឋមន្ត្រី។ នេះជាការគូសបញ្ជាក់បន្ថែមរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត៕
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ