Connect with us

កីឡា

ប៉ះគ្នាយប់នេះ គ្រូអុីតាលី-អេស្ប៉ាញចាត់ទុកដូចវគ្គផ្ដាច់ព្រ័ត្រ

បានផុស

នៅ

ក្រុមម្ចាស់ជើងឯកអឺរ៉ូឆ្នាំចាស់អុីតាលីត្រូវជួបក្រុមម្ចាស់ជើងឯកអឺរ៉ូ៣សម័យកាលអេស្ប៉ាញ វេលា​ម៉ោង​២​រំលង​អធ្រាត្រថ្ងៃ​ទី​២១ ខែ​មិថុនា ឆ្នាំ​២០២៤ នៅកីឡដ្ឋាន Arena AufSchalke។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វា​ជាជំនួបធំ​គិត​ចាប់​តាំង​ពី​វគ្គ​សន្សំពិន្ទុ​បាន​ចាប់​ផ្តើម​ ពី​ព្រោះក្រុមទាំង២សុទ្ធតែខ្លាំង​ត្រូវការ៣ពិន្ទុដូចគ្នា ដើម្បីធានាកៅអីឡើងទៅវគ្គ១៦​ក្រុមចុងក្រោយ។ ឆ្លងកាត់ការប្រកួត១លើកដូច​គ្នា​ អេស្ប៉ាញ ​បាន​យកឈ្នះក្រុមក្រូអាត ៣-០ ខណៈ​អុីតាលី បាន​យកឈ្នះអាល់បានី ២-០។ គ្រូបង្វឹកក្រុមជម្រើសជាតិ​ទាំង​ពីរ​គិតថា ជំនួប​យប់នេះបៀបដូចជាការប្រកួតវគ្គ​ផ្តាច់​ព្រ័ត្រ។

លោក Luciano Spalletti គ្រូបង្វឹកជម្រើស​ជាតិអុីតាលីនិយាយថា ៖«ពេល​​យើង​លេងក្នុងពាន EURO ការប្រកួតទាំងអស់គឺជាវគ្គផ្តាច់ព្រ័ត្រ។ គ្រប់ការប្រកួតទាំងអស់គឺផ្លាស់ប្ដូរគ្រប់ពេល។ រាល់ការប្រកួតទាំងអស់គឺជាអ្វីដែលត្រូវចង​ចាំ។ យើងចង់​រក្សា​ទម្រង់លេងដូច​ប៉ះ​អាល់បានី ហើយ​វាយ​តម្លៃ​ខ្លួនឯងជាមួយនឹងគូប្រជែង​ខ្លាំង​ៗ។ បើយើងទុកបាល់ឲ្យ​អេស្ប៉ាញលេង យើង​នឹង​មិន​មាន​លទ្ធផលល្អ​ទេ ដូច្នេះយើង​ត្រូវតែចាប់ផ្តើម​ជា​មួយ​នឹង​ការ​គ្រប់​គ្រង​បាល់​ឲ្យ​ល្អ»។

ចំណែក លោក Luis de la Fuente គ្រូបង្វឹកអេស្ប៉ាញបាននិយាយាថា ៖«អុីតាលីគឺជាគូប្រជែងគ្រប់ការប្រកួតពានរង្វាន់អន្តរជាតិ។ ការប៉ះ​គ្នា​រវាង អេស្ប៉ាញ និង​អុីតាលី តែង​តែ​​ទាក់ទាញ។ បើយើងគិតទៅ វាបៀបដូចជាការប្រកួតវគ្គផ្តាច់ព្រ័ត្រ។ ពួកគេមានកីឡាករឆ្នើមៗ គ្រូបង្វឹកដ៏អស្ចារ្យ និងវប្បធម៌បាល់ទាត់ពិតប្រាកដ។ ពួក​គេ​គឺ​ជា​ក្រុម​ជម្រើស​ជាតិ​ដ៏​អស្ចារ្យ​មួយ។ ខ្ញុំ​ប្រាកដ​ថា ​វា​នឹង​ក្លាយ​ជា​ការ​ប្រកួត​ដ៏​អស្ចារ្យ។ ពួកយើងទាំងអស់គ្នានឹងប្រឹងឲ្យអស់ពីសមត្ថភាពដើម្បីទទួលបានជ័យជម្នះ»៕

ការព្យាករជម្រើសដំបូងរបស់ក្រុមទាំង២

ជម្រើសដំបូងរបស់អុីតាលី
-អ្នកចាំទី៖ Donnarumma
-ខ្សែការពារ៖ Di Lorenzo, Bastoni, Calafiori, Dimarco
-ខ្សែបម្រើ៖ Jorginho, Barella; Frattesi, Pellegrini
-ខ្សៃប្រយុទ្ធ៖ Chiesa; Scamacca

ជម្រើសដំបូងរបស់អេស្ប៉ាញ
-អ្នកចាំទី៖ Unai Simón
-ខ្សែការពារ៖ Carvajal, Le Normand, Nacho, Cucurella
-ខ្សែបម្រើ៖ Fabián Ruiz, Rodri, Pedri
-ខ្សែប្រយុទ្ធ៖ Yamal, Morata, Williams

លទ្ធផល អាច​ស្មើគ្នា ២-២

ប្រភព៖ UEFA
ប្រែសម្រួល៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ឡានក្រុងបុកចូលផ្ទះ
សន្តិសុខសង្គម៥ ម៉ោង មុន

ឡានក្រុងជ្រុលបុកផ្ទះពលរដ្ឋ សង្ស័យបើកបរក្នុងស្ថានភាពងងុយដេក

ព័ត៌មានជាតិ១៧ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ៤ ម៉ោង មុន

នគរបាលចរាចរណ៍ភ្នំពេញនឹងចាប់ផ្ដើមរឹតបន្ដឹងការអនុវត្តច្បាប់ពីថ្ងៃច័ន្ទទៅ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ដូណាល់ ត្រាំ សើរើ​​និង​ត្រូវការ​ដឹង​លម្អិត​ ស្តីពីការធ្វើឃាត​រូប​លោក​​

ព័ត៌មានជាតិ១៩ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

Sokha Hotels

ព័ត៌មានពេញនិយម