Connect with us

ជីវិតកម្សាន្ដ

ឡាយ លក្ខិណា ចាយជីវិតហ៊ឺហាលើទឹកដីកាណាដា ខណៈគ្មានតម្រុយវិលមកខ្មែរវិញ

បានផុស

នៅ

តារា​ចម្រៀង ឡាយ លក្ខិណា បើ​គិត​មក​ទល់​ពេលនេះ នាង​បាន​ចាកចេញ​ពី​ប្រទេស​កម្ពុជា​ទៅ​ច្រៀង​សម្តែង​នៅ​ទឹកដី​កាណាដា​មាន​រយៈពេល​ប្រមាណ ៥ ឆ្នាំ ហើយ ខណៈ​ដំណើរ នៃ​ការ​វិល​ត្រឡប់​ហាក់​គ្មាន​តម្រុយ​នោះ​ឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រាកដ​ណាស់​មក​ដល់​ពេលនេះ​គេ​កត់សម្គាល់​តារា​ស្រី​ចាស់​វស្សា ឡាយ លក្ខិណា នៅតែ​បន្ត​ប្រើ​ជីវិត​ឡូយ​ឆាយ​លើ​ទឹកដី​កាណាដា ខណៈ​កន្លងមក​ធ្លាប់​មាន​ការ​សង្ស័យ​ថា នាង​សម្ងំ​សាង​ស្នេហ៍​ថ្មី​នៅ​ទីនោះ។ ហេតុផល​នេះ ទើប​ធ្វើ​ឲ្យ លក្ខណា ហាក់​មិន​ចង់​វិល​មក​ស្រុក​ខ្មែរ​វិញ​ឡើយ ពោល​គឺ​នាង​រក្សា​ការ​បន្ត​ស្នាក់នៅ​ទីនោះ​ដដែល។

ឡាយ លក្ខិណា បាន​សម្ងំ​នៅ​កាណាដា​រយៈពេល​ជិត ៥ ឆ្នាំ ទៅ​ហើយ ក្រោយ​អាក់ខាន​វិល​វិញ​តាម​ការ​សន្យា​កាលពី​ខែ​វិច្ឆិកា ឆ្នាំ ២០១៩ កន្លងទៅ។ ដោយឡែក​កាលពី​ពេល​កន្លងមក ស្រី​ស្រស់ ឡាយ លក្ខិណា ធ្លាប់​បន្លុយ​ឲ្យ​ដឹង​ពី​មូលហេតុ​ដែល​ខកខាន​មិនទាន់​បាន​វិល​ត្រ​ឡប់​មក​ខ្មែរ​ដូច្នេះ​ថា ការ​ជាប់​គាំង​នេះ បណ្ដាល​មកពី​នាង​ត្រូវ​បន្ត​ការងារ​នៅ​ទីនោះ​ជាមួយ​ខាង​ស្ពន់ស័រ ទើប​មិន​អាច​វិល​ត្រឡប់​មក​កម្ពុជា​តាម​ការ​កំណត់។

ទាក់ទង​ព័ត៌មាន​របស់​តារា​ចម្រៀង​ស្រី ឡាយ លក្ខិណា ដែល​កំពុង​ជាប់​គាំង​នៅ​លើ​ទឹកដី នៃ​ប្រទេស​កាណាដា​ភ្ជាប់​នឹង​ការ​សង្ស័យ នៃ​ការ​សម្ងំ​សាង​សម្ព័ន្ធ​ស្នេហា​នេះ​ដែរ កម្ពុជា​ថ្មី មិន​អាច​ស្វែងរក​ការ​បកស្រាយ​ពី​តារា​ស្រី​រូប​នេះ​បាន​នៅឡើយ​ទេ ខណៈ​ពេលនេះ​នាង​កំពុង​ស្នាក់​នៅ​ឯ​នាយ​សមុទ្រ។ ងាក​មក​ចាប់អារម្មណ៍​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេស​ប៊ុក​របស់​នាង​ឯណេះ​វិញ ជារឿយៗ តារា​ចម្រៀង ឡាយ លក្ខិណា តែង​បង្ហោះ​រូបភាព​បង្ហាញ​ពី​ដំណើរ​កម្សាន្ត​យ៉ាង​មាន​ក្តី​សុខ ក្នុងនោះ​នាង​ក៏បាន​សម្ញែង​សម្រស់​យ៉ាង​ស្រឡូន​បញ្ចេញ​សាច់​ខ្ចី​បង្អួត​ភាព​សិច​ស៊ី​នៅ​លើ​ទឹកដី នៃ​ប្រទេស​កាណាដា​ផង​ដែរ។

សូម​រម្លឹក​ថា តារា​ចម្រៀង​ស្រី ឡាយ លក្ខិណា បាន​ចាកចេញ​ពី​កម្ពុជា​ចាប់​តាំងពី​ថ្ងៃ​ទី ១៣ ខែ​សីហា ឆ្នាំ ២០១៩ ម្ល៉េះ ហើយ​កាលណោះ​បើ​តាម​គម្រោង​នាង​ត្រូវ​វិល​មកវិញ​នៅ​ថ្ងៃ​ទី ៣១ ខែ​វិច្ឆិកា ឆ្នាំ ២០១៩ ពោល​គឺ​ការ​ចេញទៅ​កាណាដា​មាន​រយៈពេល​តែ ៣ ខែ ប៉ុណ្ណោះ។ ប៉ុន្តែ​រហូត​មក​ដល់​ពេលនេះ មាន​រយៈពេល​ប្រមាណ ៥ ឆ្នាំ ទៅ​ហើយ ដែល​អ្នកនាង ឡាយ លក្ខិណា នៅ​មិន​ទាន់​ត្រឡប់​មក​ស្រុក​វិញ​ឡើយ៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២១ នាទី មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ៤៣ នាទី មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាល​រាជធានី​ចុះ​ពិនិត្យ​ទីតាំង​បាក់ស្រុត​ផ្លូវ​បេតុង​អប​ប្រឡាយ​ស្ទឹងមានជ័យ និង​ណែនាំ​ឱ្យ​ជួសជុល​ជាបន្ទាន់

Sokha Hotels

ព័ត៌មានពេញនិយម