សេដ្ឋកិច្ច
ការប្រើប្រាស់ឥន្ធនៈហ្វូស៊ីល និងការបំភាយកាបូន កើនដល់កំណត់ត្រាខ្ពស់បំផុត ក្នុងឆ្នាំ ២០២៣
របាយការណ៍ថ្មីរបស់អង្គការត្រួតពិនិត្យស្ថិតិនៃថាមពលពិភពលោក បានបង្ហាញថា ការប្រើប្រាស់ឥន្ធនៈហ្វូស៊ីល និងការបំភាយឧស្ម័នកាបូនឌីអ៊ុកស៊ីតទូទាំងពិភពលោក បានឈានដល់កម្រិតខ្ពស់បំផុតកាលពីឆ្នាំមុន ទោះបីជាល្បាយថាមពលកកើតឡើងវិញបានកើនឡើងដែរក្ដី។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
របាយការណ៍ដែលចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ បានគូសបញ្ចាក់ថា ការប្រើប្រាស់ឥន្ធនៈហ្វូស៊ីលបានកើនឡើង ១,៥ ភាគរយ បើធៀបនឹងឆ្នាំ ២០២២ ខណៈការបំភាយកាបូនបានកើនឡើង ២,១ ភាគរយ។ ជាលម្អិត ការប្រើប្រាស់ឥន្ធនៈហ្វូស៊ីលជាសកល បានកើនដល់កម្រិតខ្ពស់បំផុតជាប្រវត្តិសាស្រ្ត ប្រមាណ ៦២០ Exajoules ( ១ Exajoule ស្មើនឹង ១០ ស្វ័យគុណ ១៨ ហ្ស៊ូល) ខណៈការបំភាយកាបូន បានបំបែកកំណត់ត្រាដូចគ្នា ដោយកើនដល់ ៤០ ប៊ីលានតោន។
ទន្ទឹមនឹងនេះ ល្បាយនៃការប្រើប្រាស់ថាមពលកកើតឡើងវិញ ក៏បានឡើងដល់កំណត់ត្រាថ្មីផងដែរ ក្នុងអត្រា ១៤,៦ ភាគរយ ពោលគឺកើនឡើង ០,៤ ភាគរយពីឆ្នាំ ២០២២។
អ្នកជំនាញមើលឃើញថា ទោះបីជាមានកំណើនតម្រូវការនៃថាមពលកកើតឡើងវិញក្ដី កំណើននៃតម្រូវការឥន្ធនៈហ្វូស៊ីល អាចជាឆ្អឹងទទឹងកសម្រាប់ពិភពលោក ក្នុងការផ្លាស់ប្ដូរទៅប្រើប្រាស់ថាមពល ដែលបំភាយឧស្ម័នកាបូនទាប។ នេះមានន័យថា វាអាចជាឧបសគ្គសម្រាប់ពិភពលោក ក្នុងការសម្រេចបាននូវគោលដៅអាកាសធាតុ ដែលចង់រក្សាការកើនឡើងកម្ដៅផែនដីត្រឹម ១,៥ អង្សាសេ (ធៀបនឹងសម័យមុនបដិវត្តន៍ឧស្សាហកម្ម) ព្រោះកំណើនលើសនេះ នឹងធ្វើឱ្យពិភពលោកជួបគ្រោះអាកាសធាតុកាន់តែមហន្តរាយធ្ងន់ធ្ងរទៅៗ។
បើតាមរបាយការណ៍ ប្រទេសកំពុងអភិវឌ្ឍរួមចំណែក ៥៦ ភាគរយនៃការប្រើប្រាស់ថាមពលសរុប ដោយការប្រើប្រាស់កើនឡើងទ្វេដងនៃអត្រាមធ្យមរបស់ពិភពលោក។
របាយការណ៍បន្តថា ចិនគឺជាប្រទេសប្រើប្រាស់ធ្យូងថ្មច្រើនជាងគេបំផុត ដែលមានចំណែក ៥៦ ភាគរយនៃការប្រើប្រាស់ធ្យូងថ្មសរុបរបស់ពិភពលោក ខណៈការប្រើប្រាស់របស់ឥណ្ឌា កើនលើសពីចំនួនការប្រើប្រាស់របស់ទ្វីបអឺរ៉ុប និងអាមេរិកខាងជើង រួមបញ្ចូលគ្នា ជាលើកដំបូងមិនធ្លាប់មាន។
របាយការណ៍ក៏បង្ហាញពីនិន្នាការប្រែប្រួលលើការប្រើប្រាស់ថាមពលទៅតាមតំបន់ផងដែរ។ ការប្រើប្រាស់ធ្យូងថ្មនៅអឺរ៉ុប និងអាមេរិកខាងជើង បានធ្លាក់ចុះដល់កម្រិតទាបបំផុតរាប់ចាប់តាំងពីឆ្នាំ ១៩៦៥ មក។ នៅសហរដ្ឋអាមេរិក ការប្រើប្រាស់ធ្យូងថ្ម បានធ្លាក់ចុះ ១៧ ភាគរយ ខណៈចិន និងឥណ្ឌា ការប្រើប្រាស់ឧស្ម័នធម្មជាតិ បានកើនឡើង ៧ ភាគរយ។ យ៉ាងណាមិញ គួរឱ្យកត់សម្គាល់ថា ចិនបានរួមចំណែកលើល្បាយថាមពលកកើតឡើងវិញរបស់សកល រហូតដល់ ៦៣ ភាគរយ ដែលមានន័យថា ប្រទេសនេះបង្កើនថាមពលកកើតឡើងវិញ ច្រើនជាងពិភពលោកទាំងមូលបូកចូលគ្នា៕
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?