ព័ត៌មានអន្ដរជាតិ
ដោយសារកូវីដ ពលរដ្ឋថៃ ងាកទៅបង្ហោះរូបភាពនិងវីដេអូអាសអាភាសលើវេបសាយ OnlyFans រកលុយដោះបំណុល
ដោយសារមនុស្សជាច្រើនត្រូវបាត់បង់ការងារក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ ព្រោះតែជំងឺរាតត្បាតកូវីដ១៩ ប្រជាជនថៃមួយចំនួនបានរកប្រាក់ចំណូល តាមរយៈការបង្ហោះរូបភាពនិងវីដេអូអាសអាភាសរបស់ពួកគេនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម OnlyFans ថ្វីបើរូបភាពអាសអាភាសគឺជារឿងខុសច្បាប់នៅក្នុងប្រទេសថៃ ក៏ដោយ។
ដើម្បីមើលរូបភាពនិងវីដេអូ ហ្វេនៗត្រូវបង់ប្រាក់ Subscripe ប្រចាំខែ។ ក្រុមហ៊ុន OnlyFans ត្រូវកាត់ថ្លៃសេវា ២០ភាគរយហើយអ្វីដែលនៅសល់គឺបានទៅអ្នកបង្កើតមាតិកា។ ជាក់ស្តែងមនុស្សអាចរកលុយបានច្រើន។
សម្រាប់បុរសម្នាក់នៅក្នុងប្រទេសថៃ គាត់បានសម្រេចចិត្តបង្ហោះរូបភាពនិងវីដេអូនៅលើ OnlyFans ដើម្បីជួយដោះបំណុលចំនួន៧០០,០០០បាត។ ក្នុងមួយខែ គាត់រកបាន៣០,០០០ បាតពីការ Subscripe។
ដោយមានការព្រួយបារម្ភអំពីផលប៉ះពាល់ខាងផ្លូវច្បាប់ គាត់បានសម្រេចចិត្តបញ្ឈប់ការបង្ហោះ ហើយចាប់ផ្តើមអាជីវកម្មលក់ទឹកផ្លែឈើវិញ។ ប៉ុន្តែមុខជំនួញនេះ មិនដំណើរការបានល្អដូចការសង្ឃឹមរបស់គាត់ទេ ហើយគាត់បានចាប់ផ្តើមបង្ហោះលើ OnlyFans ជាថ្មីម្តងទៀត។
ចាប់ពីខែតុលាមក ខ្ញុំអាចរកប្រាក់បានប្រហែល២០ម៉ឺនបាតក្នុងមួយខែ ដោយគ្រាន់តែបង្ហោះរូបអាក្រាត។ ប្រសិនបើខ្ញុំអាចរក្សាគណនីរបស់ខ្ញុំនៅលំដាប់កំពូលថ្នាក់ជាតិបាន ខ្ញុំគិតថា ខ្ញុំអាចសងបំណុលទាំងអស់ក្នុងរយៈពេលត្រឹមតែបីខែប៉ុណ្ណោះ។
តាមច្បាប់របស់ប្រទេសថៃ ការផ្សព្វផ្សាយនូវអ្វីដែលត្រូវបានចាត់ទុកថាជាមាតិកាអាសអាភាសតាមអ៊ីនធឺណិត ត្រូវផ្តន្ទាទោសដាក់ពន្ធនាគាររហូតដល់ទៅ៥ឆ្នាំ និងពិន័យជាប្រាក់រហូតដល់១០០,០០០បាត។ អ្នកបង្កើតមាតិកាលើ OnlyFans នៅក្នុងប្រទេសថៃ កំពុងស្ថិតក្នុងហានិភ័យនៃការកាត់ទោស។
យោងតាមមាត្រា៤ នៃក្រមព្រហ្មទណ្ឌប្រទេសថៃស្តីពីយុត្តាធិការ ប្រសិនបើមាតិកាត្រូវបាន Upload នៅក្នុងប្រទេសថៃ តុលាការថៃមានអំណាចអនុវត្តច្បាប់ឧក្រិដ្ឋកម្មកុំព្យូទ័រ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Thaiger
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
បច្ចេកវិទ្យា២ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»