Connect with us

ព័ត៌មានអន្ដរជាតិ

“បៃឌិន ឬ​ក៏ ត្រាំ” មួយណា​ឈ្នះ​ឆ្នោត ក៏​ចិន​មិន​ខ្ចី​​ទៅ​ខ្វល់​ចិត្ត​ជាមួយ​ឡើយ

បានផុស

នៅ

យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Bloomberg នៅ​ថ្ងៃ​ទី​២០ ខែ​មិថុនា ឆ្នាំ​២០២៤ បាន​ឲ្យ​ដឹង​ថា មេ​ដឹក​នាំ​ចិន​​គ្មាន​ក្ដី​​ព្រួយ​បារម្ភ ឬ​ចាប់​អារម្មណ៍​​​សោះ​ឡើយ ពាក់ព័ន្ធ​នឹង​ការ​​​បោះឆ្នោត​នៅ​សហរដ្ឋ​អាមេរិក ដែល​ត្រៀម​នឹង​ប្រព្រឹត្ត​ឡើង​នៅ​​ខែ​វិច្ឆិកា​ខាង​មុខ។

លោក ចូ បៃឌិន (ឆ្វេង) លោក ស៊ី ជីនពីង (កណ្ដាល) និង​លោក ដូណាល់ ត្រាំ (ស្ដាំ)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភព​ពី​ចារកម្ម​អាមេរិក បាន​ប្រាប់ Bloomberg ថា ចិន​​មិន​​មាន​ទំនោរ​ទៅ​ខាង​​​​ណា​​នោះ​ទេ រវាង​បេក្ខភាព​ប្រធានាធិបតី​​ទាំង​២​របស់​អាមេរិក គឺ លោក ចូ បៃឌិន និង​លោក ដូណាល់ ត្រាំ។ ទោះ​ម្នាក់​ណា​ជាប់ឆ្នោត ក៏​ទំនាក់ទំនង​រវាង​ចិន និង​អាមេរិក​ មិន​អាច​ស្រោចស្រង់​​បាន​ល្អ​ប្រសើរ​ជាង​នេះ​វិញ​ដែរ ពោល​គឺ​​ភាព​តានតឹង​នឹង​នៅ​តែ​បន្ត​ក្នុង​រយៈពេល​វែង​ត​ទៅ​មុខ​ទៀត ដោយ​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ​នេះ មហាយក្ស​ទាំង​២ បាន​​បង្កើត​ជម្លោះ​ដាក់​គ្នា​លើ​​រឿង​គ្រប់​​បែប​យ៉ាង​ទៅ​ហើយ រាប់​ចាប់​ពី​​វិស័យ​បច្ចេកវិទ្យា រហូត​ដល់​សិទ្ធិ​មនុស្ស ព្រម​​ទាំង​ជម្លោះ​នៅ​​លើ​ដែន​សមុទ្រ​ចិន​ខាង​ត្បូង។

ស្រដៀង​គ្នា​ទៅ​នឹង​​​សម្ដី​របស់​ចារកម្ម​អាមេរិក ប្រភព​ពី​មន្ត្រី​​របស់​ក្រុង​ប៉េកាំង ក៏​បាន​​រៀបរាប់​ដូច​គ្នា​​ប្រាប់​ទៅ​សារព័ត៌មាន Bloomberg ផង​ដែរ​ថា បេក្ខភាព​ទាំង​២​សុទ្ធ​​​តែ​មាន​បំណង​គាប​សង្កត់​ចិន ហើយ​​បន្ត​ធ្វើ​ឲ្យ​ទំនាក់ទំនង​​​ល្អក់កករ​ដដែល។ លោក Gao Zhikai អតីត​មន្ត្រី​ការទូត​ចិន និង​ធ្លាប់​​ធ្វើ​ជា​អ្នក​បកប្រែ​ឲ្យ​អតីត​មេ​ដឹក​នាំ​ចិន​លោក Deng Xiaoping បាន​និយាយ​ថា លោក ចូ បៃឌិន ជា​​បុគ្គល​បែប​សង្គ្រាម​ត្រជាក់ ដែល​មិន​ខ្វល់ខ្វាយ​​រឿង​ពិភពលោក​ធ្លាក់​ចូល​ក្នុង​ជម្លោះ​បែប​ណា​​ទេ ខណៈ​ដែល​លោក ដូណាល់ ត្រាំ វិញ​គឺ​ជា​បុគ្គល​ដែល​​នឹង​ប្រហែល​ជា​ដាក់​ទណ្ឌកម្ម​ និង​រឹតបន្តឹង​ពន្ធ​លើ​ប្រទេស​ចិន ដូច​ដែល​​លោក​ធ្លាប់​បាន​ធ្វើ​កាល​ពី​អាណត្តិ​​​ជា​ប្រធានាធិបតី​របស់​លោក។ លោក​ Gao ថា “តាម​ទស្សនៈ​របស់​ចិន យើង​គ្រាន់​តែ​ត្រូវ​អង្គុយ​មើល​​ឲ្យ​ស្ងៀម។ នរណា​ឈ្នះ​ក៏​ដោយ ចិន​ត្រូវ​តែ​ដោះស្រាយ​ជាមួយ​អ្នក​នោះ ជាជាង​រង់ចាំ​ភាព​មិន​ប្រាកដ​ប្រជា”។

ចំណែក​ឯ លោក Liu Pengyu អ្នក​នាំ​ពាក្យ​ស្ថានទូត​ចិន​នៅ​​ក្រុង​វ៉ាស៊ីតោន ពេល​​​ត្រូវ​គេ​ចោទ​សួរ​អំពី​រឿង​បោះឆ្នោត​​​​នៅ​អាមេរិក បាន​និយាយ​ថា ក្រុង​ប៉េកាំង​មិន​​លូក​លាន់​ចំពោះ​កិច្ច​ការ​ផ្ទៃក្នុង​របស់​​សហរដ្ឋ​អាមេរិក​នោះ​ឡើយ៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៩ នាទី មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ៤២ នាទី មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាល​រាជធានី​ចុះ​ពិនិត្យ​ទីតាំង​បាក់ស្រុត​ផ្លូវ​បេតុង​អប​ប្រឡាយ​ស្ទឹងមានជ័យ និង​ណែនាំ​ឱ្យ​ជួសជុល​ជាបន្ទាន់

Sokha Hotels

ព័ត៌មានពេញនិយម