ព័ត៌មានជាតិ
ខែសីហានេះ នឹងមាន “ជំនួបផ្គូផ្គងធុរកិច្ច” វិនិយោគិនកម្ពុជា-ជប៉ុន ក្នុងវិស័យធុរកិច្ចបៃតង
“ជំនួបផ្គូផ្គងធុរកិច្ច” រវាងធុរជន/វិនិយោគិនកម្ពុជានិងជប៉ុន ដែលប្រកបជំនួញក្នុងវិស័យធុរកិច្ចបៃតង គ្រោងនឹងរៀបចំនៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ។ នេះបើយោងតាមជំនួបពិភាក្សាគ្នារវាងអ្នកឧកញ៉ា ហ៊ុន ឡាក់ អគ្គលេខាធិការសមាគមឧកញ៉ាកម្ពុជា ជាមួយលោកស្រី Marisa Haruta ប្រធានតំណាងអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) ប្រចាំកម្ពុជា កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤។
កិច្ចប្រជុំនេះបានជជែកពិភាក្សាគ្នាលើកិច្ចសហការក្នុងការរៀបចំសន្និសីទចែករំលែកចំណេះដឹង និងបទពិសោធន៍ពាក់ព័ន្ធនឹងធុរកិច្ចកាបូនក្រេឌីត បច្ចេកវិទ្យាបៃតង និងវិស័យកសិកម្ម ជាពិសេសកិច្ចសហការរៀបចំ “ជំនួបផ្គូផ្គងធុរកិច្ច” រវាងធុរជន/វិនិយោគិនកម្ពុជានិងជប៉ុន នៃស្ថាប័នទាំងពីរ ដែលប្រកបជំនួញក្នុងវិស័យធុរកិច្ចបៃតង។
ព្រឹត្តិការណ៍ខាងលើនេះនឹងប្រព្រឹត្តទៅក្រោមអធិបតីថ្នាក់ដឹកនាំរដ្ឋាភិបាល ព្រមទាំងមានការចូលរួមពីស្ថាប័នរដ្ឋ វិស័យឯកជនកម្ពុជានិងជប៉ុន និងភាគីពាក់ព័ន្ធ ដើម្បីបញ្ជ្រាបការយល់ដឹងអំពីធុរកិច្ចកាបូនក្រេឌីត បច្ចេកវិទ្យាបៃតង និងវិស័យកសិកម្ម និងលើកទឹកចិត្តដល់ធុរជន/វិនិយោគិនចូលរួមក្នុងការធ្វើធុរកិច្ចបៃតងឱ្យកាន់តែច្រើនថែមទៀត។
ក្រៅពីសន្និសីទខាងលើ ក៏នឹងមានការរៀបចំជាការបំពេញទស្សនកិច្ចតាមទីតាំងផ្ទាល់ និងជំនួបផ្គូផ្គងធុរកិច្ច រវាងគណៈប្រតិធុរកិច្ចជប៉ុន និងសមាជិកសមាគមឧកញ៉ាកម្ពុជា ដើម្បីផ្ដល់ឱកាសចាប់ដៃគូសហការវិនិយោគ និងផ្គូផ្គងធុរកិច្ចជាមួយគ្នា។
អ្នកឧកញ៉ា ហ៊ុន ឡាក់ បានគូសបញ្ជាក់ថា ព្រឹត្តិការណ៍ធុរកិច្ចនេ នឹងមិនត្រឹមផ្ដល់ឱកាសក្នុងការសហការវិនិយោគរវាងក្រុមហ៊ុនកម្ពុជា-ជប៉ុនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយជំរុញទំនាក់ទំនង និងសកម្មភាពពាណិជ្ជកម្មរវាងប្រទេសទាំងពីរឱ្យកាន់តែសកម្មថែមទៀត។
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៧ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងសុខាភិបាលណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការបរិភោគអាហារសមុទ្រដើម្បីបង្ការការឆ្លងវីរុសណូរ៉ូ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់