Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក ប្ដេជ្ញា​ប្រើ​គ្រប់​​វិធី​​រារាំង​ប្រទេស​ចំនួន​២ មិន​ឲ្យ​ផ្គត់ផ្គង់​អាវុធ​ដល់​​រុស្ស៊ី

បានផុស

នៅ

សហរដ្ឋ​អាមេរិក នឹង​ធ្វើ​គ្រប់​បែប​យ៉ាង​ទាំង​អស់​ឲ្យ​តែ​អាច​​បញ្ឈប់​ការ​ផ្គត់​ផ្គង់​​គ្រឿង​សព្វាវុធ​​​​​ទៅ​កាន់​រដ្ឋាភិបាល​ក្រុង​មូស្គូ សម្រាប់​សង្គ្រាម​ដែល​កំពុង​ផ្ទុះ​ឡើង​នៅ​អ៊ុយក្រែន។ លោក Anthony Blinken រដ្ឋមន្ត្រី​ការបរទេស​អាមេរិក បាន​ថ្លែង​ដូច្នេះ​នៅ​ក្នុង​សន្និសីទ​​រួម​គ្នា​ជាមួយ​​លោក Jens Stoltenberg អគ្គលេខាធិការ​​​អង្គការ​ណាតូ កាល​ពី​ថ្ងៃ​ទី​១៨ ខែ​មិថុនា​កន្លង​ទៅ។

លោក Anthony Blinken រដ្ឋមន្ត្រី​ការបរទេស​អាមេរិក (រូបភាព៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Blinken បាន​កត់​សម្គាល់​ថា រុស្ស៊ី​កំពុង​​ព្យាយាម​​បង្កើន​​ទំនាក់ទំនង​​​ជាមួយ​បណ្ដា​ប្រទេស​មួយ​ចំនួន ដែល​អាច​ផ្គត់​ផ្គង់​អាវុធ​ចាំបាច់​សម្រាប់​ក្រុង​មូស្គូ ដើម្បី​យក​ទៅ​ធ្វើ​សង្គ្រាម​នៅ​អ៊ុយក្រែន ហើយ​សម្ព័ន្ធមិត្ត​ចម្បងៗ​របស់​រុស្ស៊ី​មាន​២​គួរ​ឲ្យ​ព្រួយ​បារម្ភ​គឺ អ៊ីរ៉ង់ និង​កូរ៉េ​ខាង​ជើង។ មន្ត្រី​ជាន់​ខ្ពស់​អាមេរិក​រូប​នេះ បន្ត​ថា ការ​ផ្គត់​ផ្គង់​អាវុធ​ទាំង​នេះ​ ប្រៀប​ដូច​​ជា​ការ​បន្ត​ដង្ហើម​ឲ្យ​ភ្លើង​សង្គ្រាម​​រវាង​រុស្ស៊ី និង​អ៊ុយក្រែន អូស​បន្លាយ​ក្នុង​រយៈពេល​វែង​ថែម​ទៀត។ ប្រការ​នេះ​ហើយ​ទើប​តម្រូវ​ឲ្យ​​សហរដ្ឋ​អាមេរិក​ត្រូវ​​ប្រើ​គ្រប់​មធ្យោបាយ​​​​រារាំង​​​​ឲ្យ​បាន​នូវ​​ការ​ផ្គត់​ផ្គង់​អាវុធ​ទាំងនោះ។

លោក Blinken បន្ថែម​ថា វិធី​ដែល​អាច​បញ្ចប់​សង្គ្រាម​លឿន​បំផុត គឺ​ធ្វើ​យ៉ាង​ណា​​​ឲ្យ​លោក វ៉ា្លឌឺមៀ ពូទីន មេ​ដឹក​នាំ​រុស្ស៊ី លែង​មាន​គំនិត​ថា​អាច​យក​​ឈ្នះ​អ៊ុយក្រែន និង​​បណ្ដា​ប្រទេស​​ជា​សម្ព័ន្ធមិត្ត​របស់​អ៊ុយក្រែន​បាន។

ចំណែក​លោក John Kirby អ្នក​នាំ​ពាក្យ​សេតវិមាន បាន​​និយាយ​ថា អាមេរិក​កំពុង​ព្រួយ​បារម្ភ​ជា​ពិសេស​ចំពោះ​ទំនាក់ទំនង​​រវាង​រុស្ស៊ី និង​កូរ៉េ​ខាង​ជើង ដែល​អាច​ផ្តល់​​ផល​ប៉ះពាល់​លើ​សង្គ្រាម​នៅ​អ៊ុយក្រែន និង​សន្តិសុខ​​នៅ​លើ​ឧបទ្វីប​កូរ៉េ។

សូម​បញ្ជាក់​ថា បើ​​តាម​របាយការណ៍​របស់​កូរ៉េ​ខាង​​ត្បូង និង​សហរដ្ឋ​អាមេរិក បាន​ឲ្យ​​ដឹង​​ថា ក្រុង​ព្យុងយ៉ាង​បាន​និង​កំពុង​ដឹក​សព្វាវុធ​ឲ្យ​រុស្ស៊ី​ក្នុង​ចំនួន​មិន​តិច​នោះ​ទេ ដោយ​យ៉ាង​ហោច​ណាស់​ក៏​មាន​ ១​​ម៉ឺន​កុងតឺន័រ​ដែរ។ យ៉ាង​ណា​មិញ បើ​​ទោះ​ជា​មាន​ការ​ចោទ​ប្រកាន់​ជា​ច្រើន​ហូរហែ​​ក៏​ដោយ ក៏​​រុស្ស៊ី និង​កូរ៉េ​ខាង​ជើង បាន​បដិសេធ​មិន​​​​ព្រម​ទទួល​ស្គាល់​ការ​ដោះដូរ​គ្រឿង​សព្វាវុធ​​ទាំង​​អស់​នេះ​ឡើយ៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២០ នាទី មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ៤៣ នាទី មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាល​រាជធានី​ចុះ​ពិនិត្យ​ទីតាំង​បាក់ស្រុត​ផ្លូវ​បេតុង​អប​ប្រឡាយ​ស្ទឹងមានជ័យ និង​ណែនាំ​ឱ្យ​ជួសជុល​ជាបន្ទាន់

Sokha Hotels

ព័ត៌មានពេញនិយម