Connect with us

ព័ត៌មានជាតិ

កម្ពុជាចូលរួមគាំទ្រលើសេចក្តីថ្លែងការណ៍រួមស្តីពីការឈប់ដាក់ទោសទណ្ឌចំពោះការស្រឡាញ់ភេទដូចគ្នា

បានផុស

នៅ

រដ្ឋាភិបាលកម្ពុជា បានសម្រេចចូលរួមជាមួយប្រទេសបារាំង គាំទ្រចំពោះសេចក្តីថ្លែងការណ៍រួម ស្តីពីការឈប់ដាក់ទោសទណ្ឌជាសកលចំពោះការស្រឡាញ់ភេទដូចគ្នា ដែលនឹងត្រូវថ្លែងនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ ក្នុងឱកាសសម័យប្រជុំលើកទី៥៦ របស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជតិ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។

រូបភាពពី៖ CHRC
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ស្តីពី ការចូលរួមរបស់កម្ពុជាក្នុងសេចក្តីថ្លែងការណ៍រួម ស្តីពីការឈប់ដាក់ទោសទណ្ឌជាសកលចំពោះការស្រឡាញ់ភេទដូចគ្នា ដែលចេញនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ ។ សេចក្តីថ្លែងការណ៍រួមស្តីពីការឈប់ដាក់ទោសទណ្ឌជាសកលចំពោះការស្រឡាញ់ភេទដូចគ្នាផ្តួចផ្តើមដោយលោក Jean-Marc Berthon ឯកអគ្គរដ្ឋទូតបារាំងទទួលបន្ទុកការលើកកម្ពស់សិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា ដោយបានស្នើសុំឱ្យកម្ពុជា ចូលរួមក្នុងសេចក្តីថ្លែងការណ៍នេះ តាមរយៈកិច្ចជំនួបចំនួនពីរលើករវាងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជាមួយលោក Jean-Marc Berthon និងកិច្ចជំនួប ជាមួយលោក Jacques Pellet ឯកអគ្គរដ្ឋទូតបារាំង ប្រចាំព្រះរាជាណាចក្រកម្ពុជា។

រូបភាពពី៖ CHRC

ក្នុងសេចក្តីប្រកាសព័ត៌មានបានឱ្យដឹងថា ការចូលរួមរបស់ប្រទេសកម្ពុជា ជាមួយនឹងប្រទេសបារាំងលើសេចក្តីថ្លែងការណ៍រួមនេះ បានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគោរព ការលើកកម្ពស់ និងការការពារសិទ្ធិមនុស្ស និងសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នាទាំងក្នុងប្រទេស និងលើសកលលោក។ ជាមួយគ្នានេះ ការចូលរួម គាំទ្រសេចក្តីថ្លែងការណ៍រួមនេះបានបង្ហាញថា កម្ពុជាគឺជាសង្គមមួយដែលមនុស្សគ្រប់រូបអាចរួមរស់នៅជាមួយគ្នាប្រកបដោយភាពសុខដុមរមនា និងគ្មានការរើសអើង។​

រូបភាពពី៖ ស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក៏បានអបអរសាទរចំពោះអ្នកស្រឡាញ់ភេទដូចគ្នា នៅទូទាំងប្រទេសកម្ពុជា និងថ្លែងអំណរគុណចំពោះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលតែងតែមានសេចក្តីមេត្តា ករុណា និងសន្តោសប្រណី ចំពោះអ្នកស្រឡាញ់ភេទដូចគ្នា និងតែងតែរម្លឹកដាស់តឿនកុំឱ្យមានការរើសអើងចំពោះអ្នកស្រឡាញ់ភេទដូចគ្នាផងដែរ។ ជាពិសេសបញ្ញត្តិច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ពុំមានការដាក់ទោសទណ្ឌលើការស្រឡាញ់ភេទដូចគ្នាឡើយ៕

រូបភាពពី៖ ស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៦ នាទីutes មុន

បញ្ជាប្រតិបត្តិសំខាន់ចំនួន១០ ដែលលោក ត្រាំ ចុះហត្ថលេខា នៅថ្ងៃដំបូងក្នុងនាមប្រធានាធិបតីអាមេរិកទី៤៧

ព័ត៌មានអន្ដរជាតិ១៨ នាទីutes មុន

​រក​ឃើញ​សាកសព​រាប់​សិប​នាក់​នៅ​តំបន់​ហ្គាហ្សា​ចំពេល​បទ​ឈប់​បាញ់​រវាង​អ៊ីស្រាអែល​និង​ក្រុម​ហាម៉ាស

ព័ត៌មានអន្ដរជាតិ២៥ នាទីutes មុន

​លោក Yoon ​យល់​ព្រម​សហការ​​ជាមួយ​តុលាការ​​ធម្មនុញ្ញ​​ ក្រោយ​តុលាការ​ក្រុង​​សេអ៊ូល​ឃុំខ្លួន​​

សេដ្ឋកិច្ច៣៣ នាទីutes មុន

កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញការតភ្ជាប់ជើងហោះ​ហើរ​ត្រង់បន្ថែមទៀត

ព័ត៌មានអន្ដរជាតិ៣៤ នាទីutes មុន

ជា​ប្រវត្តិសាស្ត្រ​អាមេរិក! ប្រធានាធិបតី​មួយ​រូប​ធ្លាប់​ស្បថ​ចូល​កាន់​តំណែង​នៅ​លើ​យន្តហោះ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ចូលកាន់តំណែងភ្លាម លោក ត្រាំ ប្រកាសអាសន្ននៅព្រំដែនជាប់ ម៉ិកស៊ិក ភ្លែត

សន្តិសុខសង្គម៤ ម៉ោង មុន

ចាក់សោផ្ទះទៅផ្សារមួយភ្លែត សង្ស័យឆ្លងចរន្តអគ្គិសនី ឆាបឆេះអស់សម្ភារៈមួយចំនួន

ព័ត៌មានជាតិ៦ ម៉ោង មុន

សហភាពអឺរ៉ុបរកឃើញសំណល់ថ្នាំកសិកម្មលើសកម្រិត ក្នុងអង្ករកម្ពុជា ខណៈអង្ករមួយចំនួនត្រូវដឹកត្រឡប់មកវិញ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

Elon Musk សប្បាយ​អរ​ជាង​គេ​ជាង​ឯង ពេល​ឮ ត្រាំ សន្យា​ដាក់​ទង់ជាតិ​អាមេរិក​លើ​ភព​អង្គារ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

TASS: ត្រាំ​បញ្ជា​ឲ្យរៀបចំ​សន្ទនា​តាមទូរស័ព្ទ​ជាមួយ ពូទីន នៅថ្ងៃ​ឡើងកាន់​អំណាច​

Sokha Hotels

ព័ត៌មានពេញនិយម