Connect with us

ព័ត៌មានជាតិ

គម្រោងដេញថ្លៃផ្លូវបេតុង និងស្ពានឃុំកោះទន្ទឹម ប្លែក​ពីឃុំផ្សេងៗ រដ្ឋបាលខេត្ត ហាមមិនឱ្យសារព័ត៌មាន​ថតក្នុងអគារឃុំទេ តែអាចថតពីចម្ងាយ

បានផុស

នៅ

គម្រោងដេញថ្លៃផ្លូវបេតុង និងស្ពានក្នុងឃុំកោះទន្ទឹម ស្រុកកំពង់សៀម ខេត្តកំពង់ចាម បានរៀបចំដាក់ដំណើរការឱ្យក្រុមហ៊ុន បានចូលរួមដេញថ្លៃកាលពីព្រឹក ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ បានធ្វើឱ្យអ្នកចូលរួមមួយចំនួនមានការភ្នាក់ផ្អើល ក្រោយឃើញពីសកម្មភាពរបស់តំណាងរដ្ឋបាលខេត្តកំពង់ចាម ហាមមិនឱ្យអ្នកព័ត៌មាន និងអ្នកទទួលការចុះក្រោម មិនឱ្យឈរថតក្នុងអគារសាលាឃុំទេ ដោយប្រាប់ឱ្យទៅថតពីចម្ងាយ ដែលជាហេតុ ធ្វើឱ្យអ្នកចូលរួមមួយចំនួនមានការងឿងឆ្ងល់​ ដែលខុសពីបណ្តាឃុំដទៃទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឡី មិច នាយករងរដ្ឋបាលសាលាខេត្ត បានថ្លែងបញ្ជាក់ថា ព្រឹកនេះការបើកដាក់សំណើមាន៦ឃុំ រួមមាន គឺឃុំគគរ ឃុំរំចេក ឃុំកោះទន្ទឹម ឃុំកោះសំរោង  ឃុំក្រឡា និងឃុំរអាង។ ក្នុងនោះឃុំចំនួន២ មិនបានដេញទេ គឺឃុំក្រឡា និងឃុំរអាង ដោយលោកមេឃុំមានធុរៈ។

ដោយលទ្ធផលឃុំគគរ បានទៅក្រុមហ៊ុន កៅ ប៊ុនណាក់ កសាងផ្លូវបេតុងប្រវែងជាង៥៧៦ម៉ែត្រ តម្លៃទឹកប្រាក់ប៉ាន់ស្មានជាង២៨២លានរៀល ដេញបាន១៧៧លានរៀល។ ឃុំរំចេក បានទៅក្រុមហ៊ុន កេត សុខគាង ផ្លូវប្រវែង៧៥២ម៉ែត្រ តម្លៃប៉ាន់ស្មាន ជាង២៨៤លានរៀល ដេញបាន២៥៤លានរៀល។ ឃុំកោះទន្ទឹម បានទៅក្រុមហ៊ុន សេង កញ្ញា ផ្លូវប្រវែង៥៤៩ម៉ែត្រ តម្លៃប៉ាន់ស្មានជាង២៦៨លានរៀល ដេញបាន​១៧៧​លានរៀល និងឃុំកោះសំរោង បានទៅក្រុមហ៊ុន ម៉េង លាប ផ្លូវប្រវែង១៨៥ម៉ែត្រ និងស្ពានបេតុងប្រវែង​១២ម៉ែត្រមួយកន្លែង តម្លៃប៉ាន់ស្មានជាង៤៩៩លានរៀល ដេញបាន១៣៨លានរៀល។ ក្រុមហ៊ុនទាំង៤ ត្រូវអនុវត្តន៍តាមកុងត្រា ធ្វើយ៉ាងណាដើម្បីធានាផ្លូវ និងស្ពានឲ្យមានគុណភាព។

ប្រភពពីអ្នកទទួលការភាគច្រើនបានរអ៊ូរទាំថា ការរៀបចំនិតិវិធីរបស់រដ្ឋបាលខេត្ត ពួកគាត់ទទួលស្គាល់ ការដាក់សំណើមានរយៈពេលតែ១០នាទីទេ ដល់ពេលបើកសំណើម្តងៗ ពេលខ្លះរហូតដល់ទៅ២ម៉ោង។

ដោយគណៈកម្មការលទ្ធកម្មពិនិត្យទៅលើការគណនាតម្លៃឯកតារបស់ក្រុមហ៊ុនមួយៗ និងមើលក្រុមហ៊ុនណា ដែលដេញតម្លៃទាបជាងគេត្រូវឲ្យទៅក្រុមហ៊ុននោះ។ ការសរសេរបញ្ចូលទៅតារាង សម្រាប់កត់ត្រាលើសំណើដេញថ្លៃ ម្តេចយូររហូតដល់រាប់ម៉ោង អ្នកទទួលការស្នើឲ្យខាងគណៈកម្មការលទ្ធកម្មធ្វើការឲ្យបានលឿនបន្តិច ឃើញការដាក់សំណើដោយសេរី ដល់បើកសំណើស្ងាត់ៗទៅវិញ។

ខេត្តកំពង់ចាម បរិយាកាសផ្តល់អំណោយផលល្អ ទទួលបានគម្រោងមូលនិធិច្រើនជាងគេ គឺមានពីរក្រុមហ៊ុន គឺក្រុមហ៊ុន យ៉េន ស៉ីនួន និងក្រុមហ៊ុន កេត សុខគាង។ ហើយមានក្រុមហ៊ុនជាច្រើនទៀតដែលបានចុះបញ្ជីការរួចស្រេចនៅខេត្ត តែក៏គ្មានលទ្ធភាពទទួលគម្រោងមកធ្វើ។ 

ប្រភពបានបញ្ជាក់ទៀតថា ដំណើរកិច្ចលទ្ធកម្មថ្ងៃនេះដែរ ក្រុមហ៊ុន កេត សុខគាង នៅបន្តបោះទឹកតែរាប់សិបលានរៀលដល់ក្រុមហ៊ុនមួយចំនួន ជាថ្នូរមិនឲ្យចូលរួមដេញថ្លៃប្រជែង។

តំណាងរដ្ឋបាលខេត្តកំពង់ចាម បានណែនាំប្រាប់អ្នកកាសែត ដោយប្រើសម្ដីធ្ងន់ៗថា បើមិនចេះ ត្រូវសួរគេសិន កុំចេះតែផ្សព្វផ្សាយ អំពាវនាវឲ្យក្រសួងមហាផ្ទៃ ឬអេស៉ីយូ មកពិនិត្យមើលតម្លៃទឹកប្រាក់ពេលដេញថ្លៃគម្រោងចុះតិចតួចបំផុតនោះ។ ចុះតែមួយរៀលក៏មិនខុសដែរ ព្រោះថវិកា មូលនិធិ ឃុំ សង្កាត់ ក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុបានទម្លាក់ឲ្យមានចុះបញ្ជីការត្រឹមត្រូវ៕

អត្ថបទ៖ សាន វិឡែម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

UNDP វាយ​តម្លៃ​ខ្ពស់​ចំពោះ​ភាព​ជោគជ័យ​នៃការអនុវត្តផែនការយុទ្ធសាស្រ្តជាតិសកម្មភាពមីន ២០១៨-២០២៥ និង​ប្តេជ្ញាចិត្តគាំទ្រដល់វិស័យសកម្មភាពមីននៅកម្ពុជា

ព័ត៌មានជាតិ៦ ម៉ោង មុន

រដ្ឋបាលសង្កាត់ចោមចៅទី៣ សហការជាមួយក្រុមសង្គ្រោះ៧១១ បន្តចុះយុទ្ធការបាញ់ថ្នាំសម្លាប់មូសដើម្បីបង្កានិងទប់ស្កាត់ជំងឺគ្រុនឈាម

ព័ត៌មានជាតិ៦ ម៉ោង មុន

អាណាចក្រផ្កាថ្ម ជាសក្ខីភាពបញ្ចាក់ពីសក្តានុពលធនធានបាតសមុទ្រកម្ពុជា ដែលខេត្តកែបមានបានដាក់តាំងនៅបណ្ដោយឆ្នេរតេជោសន្តិភាពខេត្តកែប

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក សាយ សំអាល់ ៖ មួយឆ្នាំកន្លងមកនេះខេត្តកែបសម្រេចបានហេដ្ឋារចនាសម្ព័ន្ធ ជាខឿនយុទ្ធសាស្រ្តទ្រទ្រង់ដល់វិស័យទេសចរណ៍

ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋបាលខណ្ឌឬស្សីកែវ បន្តចុះសម្អាតនិងរៀបចំសណ្តាប់ធ្នាប់ក្នុងមូលដ្ឋានឱ្យមានរបៀបរៀបរយ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង 

សន្តិសុខសង្គម១៥ ម៉ោង មុន

អ្នកនាំពាក្យ៖ ករណីពលរដ្ឋទៅទទួលអំណោយនៅ​មុខភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ ស្លាប់៤នាក់ ខណៈ៥នាក់ទៀតកំពុងសង្គ្រោះ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

កូរ៉េខាងជើង ​ប្រហារជីវិត​អ្នកស្រាវជ្រាវ​ជាន់ខ្ពស់​ ព្រោះ​គម្រោង​​ថាមពលនុយក្លេអ៊ែរ​​បរាជ័យ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

វៀតណាម បំបែក​សម្បុក​​ក្រុម​លាង​លុយ​កខ្វក់​ ក្នុង​ទំហំទឹកប្រាក់ ១,២​ពាន់​លាន​ដុល្លារ

Sokha Hotels

ព័ត៌មានពេញនិយម