ព័ត៌មានជាតិ
លោកជំទាវ ម៉ែន សំអន ទទួលបានម៉ាស់ចំនួន ២៥ ម៉ឺនពីក្រុមហ៊ុន រ៉ាកាន់ណាហ្គា ខេមបូឌា ហើយបន្តចែកជូនខណ្ឌទាំង១៤
ភ្នំពេញ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយរាជធានីភ្នំពេញបានទទួលម៉ាស់ចំនួន ២៥ម៉ឺនម៉ាស់ ពីក្រុមហ៊ុន រ៉ាកាន់ណាហ្គា ខេមបូឌា ហើយបានបន្តចែកជូនរដ្ឋបាលខណ្ឌ និងអធិការដ្ឋានខណ្ឌ ទាំង១៤ ក្នុងរាជធានីភ្នំពេញ នាល្ងាចថ្ងៃអាទិត្យ ២រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ នៅទីស្តីការក្រសួង ។

ថ្លែងក្នុងឱកាសនោះ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមលោកជំទាវផ្ទាល់ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះ លោក នៅ សារី អគ្គនាយកក្រុមហ៊ុន រ៉ាកាន់ណាហ្គា ខេមបូឌា ដែលបានឧបត្ថម្ភម៉ាស់នាពេលនេះ គឺឆ្លុះបញ្ចាំងឱ្យឃើញអំពីការយកចិត្តទុកដាក់របស់ក្រុមហ៊ុនចំពោះសុខទុក្ខរបស់ប្រជាជនកម្ពុជា និងការចូលរួមរបស់ក្រុមហ៊ុនជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់និងប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺឆ្លងកូវីដ១៩ នាពេលបច្ចុប្បន្ន។

លោកជំទាវក៏បានសំណូមពរអាជ្ញាធរខណ្ឌ និងកងកម្លាំងទាំងអស់នៅក្នុងមូលដ្ឋានខណ្ឌនីមួយៗ សូមយកចិត្តទុកដាក់បន្ថែមទៀត និងត្រូវចូលរួមប្រុងប្រយ័ត្នឲ្យបានខ្ពស់ ដោយសហការជាមួយបុគ្គលិកសុខាភិបាល ជាពិសេស ត្រូវពង្រឹងនូវការធ្វើចត្តាឡីស័ក និងការប្រមូលសំណាកចំពោះទីតាំងនិងមនុស្ស ដែលពាក់ព័ន្ធនឹងជំងឺកូវីដ១៩ នេះ និងត្រូវចូលរួមទប់ស្កាត់នូវការឆ្លងរីករាលដាលនៃជម្ងឺកូវីដ១៩ ខណៈដែលរាជធានីភ្នំពេញ ក៏ដូចជាខេត្តមួយចំនួន បាននឹងកំពុងរងនូវផលប៉ះពាល់នៃព្រឹត្តិការណ៍ ២០ កុម្ភៈ ។

គិតត្រឹមរសៀលថ្ងៃនេះ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៨០៥នាក់ អ្នកបានព្យាបាលជាសះស្បើយមានចំនួន ៤៧៧នាក់ និងពុំមានអ្នកស្លាប់នោះឡើយ៕


អត្ថបទ៖ វិមាន

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត