ព័ត៌មានអន្ដរជាតិ
ពូទីន ធ្វើតៃកុង បើករថយន្តជូន គីម ជុងអ៊ុន ដើរកម្សាន្ត
ត្បិតតែដំណើរទស្សនកិច្ចរបស់លោក ពូទីន នៅប្រទេសកូរ៉េខាងជើង បានបញ្ចប់ទៅហើយក៏ពិតមែន ប៉ុន្តែមានវីដេអូមួយកំពុងផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ដែលប្រធានាធិបតីរុស្ស៊ី ធ្វើជាតៃកុងឡាន បើកជូនលោក គីម ជុងអ៊ុន ដើរកម្សាន្តតាមផ្លូវក្នុងទីក្រុង ព្យុងយ៉ាង។

វីដេអូនេះ ត្រូវបានបញ្ចេញដោយបណ្តាញផ្សព្វផ្សាយរុស្ស៊ី បង្ហាញឲ្យឃើញលោក ពូទីន ធ្វើជាតៃកុងរថយន្តប្រណីតពាសដែកការពារគ្រាប់ពណ៌ខ្មៅម៉ាក Aurus ដោយមានលោក គីម អង្គុយនៅកៅអីខាងមុខជាប់តៃកុងតែម្តង។
ការធ្វើដំណើរតាមរថយន្តនេះ កើតឡើងបន្ទាប់ពីមេដឹកនាំនៃប្រទេសទាំងពីរ បានចុះហត្ថលេខាលើសន្ធិសញ្ញាស្តីពីភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលរួមមានទាំងបទប្បញ្ញត្តិស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងការប្តេជ្ញាចិត្តចំពោះវិស័យការពារជាតិ ដើម្បីគាំទ្រគ្នាទៅវិញទៅមកក្នុងស្ថានភាពរងការវាយប្រហារផងដែរ។

ក្នុងដំណើរទស្សនកិច្ចនោះ លោក ពូទីន ក៏បានជូនកាដូចំនួន៣ ដល់លោក គីម ជុងអ៊ុនផងដែរមានដូចជា រថយន្តប្រណីត១គ្រឿងម៉ាក Aurus Senat, ឈុតផឹកតែ១ឈុត និងកូនកាំបិតកងទ័ព១ដើម។
រថយន្តប្រណីតដែលមេដឹកនាំកូរ៉េខាងជើងទទួលបាន គឺជាប្រភេទរថយន្តផ្លូវការសម្រាប់ដឹកលោក ពូទីន ហើយក៏ជាម៉ាកយីហោរថយន្តដែលផលិតផ្ទាល់ដោយក្រុមហ៊ុនរុស្ស៊ី Aurus Motors។ លោក ពូទីន បានជិះរថយន្តប្រភេទនេះ អំឡុងពេលពិធីស្បថចូលឡើងកាន់តំណែងជាប្រធានាធិបតីលើកទី៥នៅរដ្ឋធានីមូស្គូ កាលពីខែឧសភាកន្លងទៅ។

វាគឺជាកាដូរថយន្តលើកទី២ហើយ ដែលមេដឹកនាំរុស្ស៊ីជូនទៅលោក គីម ជុងអ៊ុន ដោយកាលពីខែកុម្ភៈកន្លងទៅ លោកក៏បានឲ្យរថយន្តប្រណិត១គ្រឿងផលិតដោយក្រុមហ៊ុន Aurus ផងដែរទៅឲ្យមេដឹកនាំកូរ៉េខាងជើង។
សូមបញ្ជាក់ជាថ្មី លោក ពូទីន បានចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋ នៅប្រទេសកូរ៉េខាងជើង កាលពីថ្ងៃពុធទី១៩ខែមិថុនា ដែលនេះជាដំណើរទស្សនកិច្ចលើកដំបូងក្នុងរយៈពេល២៤ឆ្នាំហើយអ្វីដែលគេផ្តោតការយកចិត្តទុកដាក់ជាពិសេសគឺថា សម្ព័ន្ធមិត្តទាំងពីរ បានចុះកិច្ចព្រមព្រៀង ជួយគ្នាទៅវិញទៅមក បើប្រទេសណាមួយត្រូវបរទេសឈ្លានពាន៕
សូមទស្សនាវីដេអូ៖
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ រុស្ស៊ី-កូរ៉េខាងជើង នឹងជួយគ្នា បើបរទេសណា ហ៊ានឈ្លានពាន

-
សន្តិសុខសង្គម២១ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២១ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?