Connect with us

សន្តិសុខសង្គម

ឃាត់ខ្លួនស្រ្តីម្នាក់ជាអ្នកទទួលប្រាក់បទល្មើសឲ្យឧក្រិដ្ឋជន

បានផុស

នៅ

កម្លាំងនគរបាលនៃនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ បានស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យជាស្ត្រីម្នាក់ដែលជាអ្នកទទួលប្រាក់ឲ្យឧក្រិដ្ឋជននៃបទឆបោកប្រាក់តាមប្រព័ន្ធអ៊ីនធឺណេត (Internet Love Scam)។

ការឃាត់ខ្លួននេះបានធ្វើឡើងបន្ទាប់ទទួលបានការស្នើសុំអន្តរាគមន៍ពីនគរបាលអន្តរជាតិ ប្រទេសសឹង្ហបុរី ដែលស្ត្រីជនសង្ស័យជាអ្នកទទួលប្រាក់នៃបទល្មើសឱ្យឧក្រិដ្ឋជន។ ជនសង្ស័យមានឈ្មោះ ស.ក.ឡ ភេទស្រី ជនជាតិខ្មែរ ត្រូវបានកសាងសំណុំរឿង និងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់នីតិវិធីបន្ត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋ សូមប្រុងប្រយ័ត្នក្នុងប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម ក្រោមការអូសទាញគ្រប់រូបភាព និងគ្រប់ទម្រង់ ដើម្បីឱ្យមានភាពជឿជាក់ រហូតឈានដល់ការខាតបង់ប្រយោជន៍ផ្ទាល់ខ្លួន។ ជាងនេះទៅទៀតការអូសទាញរបស់ជនមិនស្គាល់អត្តសញ្ញាណ ឱ្យបើកគណនីធនាគារ ឬប្រើប្រាស់អត្តសញ្ញាណផ្ទាល់ខ្លួន ដើម្បីទទួលប្រាក់ពីបរទេស ដែលមានប្រព័ន្ធ Western Union, Ria ជាដើម ដោយទទួលបានកម្រៃពីអំពើទាំងនោះ គឺជាចំណែកក្នុងការប្រព្រឹត្តិបទល្មើស នឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម