Connect with us

ព័ត៌មានអន្ដរជាតិ

ហេតុអ្វី គីម ជុងអ៊ុន ជូនកាដូសត្វឆ្កែមួយគូ ឲ្យលោក ពូទីន?

បានផុស

នៅ

កាលពីថ្ងៃពុធទី១៨ខែមិថុនាឆ្នាំ២០២៤ ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន បានមកដល់ប្រទេសកូរ៉េខាងជើង ក្នុងដំណើរទស្សនកិច្ចលើកដំបូង នារយៈពេល២៤ឆ្នាំចុងក្រោយ ដោយបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសំខាន់ៗជាច្រើន ហើយក៏ពាំនាំយកកាដូ ៣មុខ ជូនលោក គីម ជុងអ៊ុន ផងដែរ។

(រូបថត៖ KCNA)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាដូទាំង៣មុខដែលលោក ពូទីន ជូនលោក គីម មានដូចជារថយន្ត​ប្រណីត​១​គ្រឿង​ម៉ាក Aurus Senat, ឈុត​​​ផឹក​តែ​១​ឈុត និង​កូន​កាំបិត​​កង​ទ័ព​១​​ដើម។

ទោះបីជាយ៉ាងណាក៏ដោយ មុនពេលចាកចេញពីកូរ៉េខាងជើង ទៅវៀតណាម លោក គីម មិនឲ្យលោក ពូទីន ទៅដោយដៃទទេឡើយ ពោលមេដឹកនាំកូរ៉េខាងជើង ក៏មានកាដូជូនប្រធានាធិបតីរុស្ស៊ីវិញដែរ នោះគឺជាសត្វឆ្កែពូជ Pungsan មួយគូ។

(រូបថត៖ Explore DPRK)

ហេតុអ្វីលោក គីម ជូនសត្វឆ្កែពូជនេះទៅលោក ពូទីន?

តាមការបញ្ជាក់, Pungsan គឺជាពូជឆ្កែប្រមាញ់ ដែលមានដើមកំណើតចេញមកពីតំបន់ភាគខាងជើងនៃឧបទ្វីបកូរ៉េ ហើយសត្វឆ្កែប្រភេទនេះ គឺល្បីឈ្មោះដោយសារភាពវៃឆ្លាតនិងភាពស្មោះត្រង់របស់វា។ ជាពិសេសវាត្រូវបានចាត់ទុកថាជាសម្បត្តិជាតិរបស់ប្រទេសកូរ៉េខាងជើង ទៀតផង។

(រូបថត៖ AFP)

មូលហេតុនៅពីក្រោយកាដូមួយនេះគឺថា លោកពូទីន ជាមនុស្សស្រឡាញ់ចូលចិត្តសត្វ ជាពិសេសសត្វឆ្កែតែម្តង។ មិនមែនតែលោកគីមទេ មេដឹកនាំប្រទេសផ្សេងៗ ក៏តែងផ្តល់សត្វឆ្កែដល់គាត់ដែរ ហើយគាត់ខ្លួនឯងផ្ទាល់ ក៏ផ្តល់សត្វឆ្កែដល់ក្មេងៗតែញឹកផងដែរ ឲ្យតែមានការស្នើសុំ។

យ៉ាងណាក្តី នេះមិនមែនទើបលើកដំបូងទេ ដែលកូរ៉េខាងជើង ផ្តល់កាដូបែបនេះ ទៅឲ្យប្រមុខដឹកនាំបរទេស។ ជាក់ស្តែង កាលពីឆ្នាំ២០១៨ ទីក្រុងព្យុងយ៉ាង ក៏ជូនសត្វឆ្កែពូជ Pungsan នេះមួយគូឈ្មោះ Gomi និង Songgang ឲ្យអតីតប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ចេអ៊ីន ផងដែរ ខណៈពេលនោះ ទំនាក់ទំនងរវាងបងប្អូនកូរ៉េខាងទាំងពីរ ហាក់មិនយ៉ាប់យ៉ឺនខ្លាំងដូចបច្ចុប្បន្នឡើយ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ពូទីន ធ្វើតៃកុង បើករថយន្តជូន គីម ជុងអ៊ុន ដើរកម្សាន្ត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៣ នាទី មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ៤៥ នាទី មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាល​រាជធានី​ចុះ​ពិនិត្យ​ទីតាំង​បាក់ស្រុត​ផ្លូវ​បេតុង​អប​ប្រឡាយ​ស្ទឹងមានជ័យ និង​ណែនាំ​ឱ្យ​ជួសជុល​ជាបន្ទាន់

Sokha Hotels

ព័ត៌មានពេញនិយម