ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ ៖ មានប័ណ្ណ ប.ស.ស លែងបារម្ភពីការលក់ទ្រព្យសម្បត្តិ ឬ ខ្ចីបុលអ្នកដទៃសម្រាប់ព្យាបាលជំងឺ
មន្ត្រីជាន់ខ្ពស់ នៃបេឡាជាតិសន្តិសុខសង្គម(ប.ស.ស.) បានអះអាងថា មានបណ្ណ ប.ស.ស. នៅក្នុងគ្រួសារលែងព្រួយបារម្ភពីការលក់ទ្រព្យសម្បត្តិ ឬខ្ចីបុលអ្នកដទៃ ឬស្ថាប័នហិរញ្ញវត្ថុ ដែលមានហានិភ័យខ្ពស់ សម្រាប់ការព្យាបាលជំងឺទៀតហើយ។
លោកបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍ប្រាប់កម្ពុជាថ្មី ថា ប័ណ្ណសមាជិក ប.ស.ស. ជាប័ណ្ណដ៏មានសារៈសំខាន់ ដែលអាចជាធនាគារមួយនៅក្នុងគ្រួសារលើការចំណាយថ្លៃពេទ្យ លែងបារម្ភពីការលក់ទ្រព្យសម្បត្តិ ឬខ្ចីបុលអ្នកដទៃ ឬស្ថាប័នហិរញ្ញវត្ថុ ដែលមានហានិភ័យខ្ពស់ សម្រាប់ការព្យាបាលជំងឺ។
លោកអគ្គនាយករង បានបន្តថា គិតត្រឹមថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ ២០២៤ បេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មានសមាជិកចំនួន ២,២ លាននាក់ ក្នុងចំណោមនោះសមាជិក ប.ស.ស. ជាបុគ្គលស្ថិតក្រោមវិស័យសាធារណៈជាង ៤៣ ម៉ឺននាក់ បុគ្គលស្ថិតក្រោមបទប្បញ្ញត្តិច្បាប់ស្តីពីការងារជាង ១,៥ លាននាក់ និងបុគ្គលស្វ័យនិយោជន៍ ២២ ម៉ឺននាក់ ព្រមទាំងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ៦,៦ ម៉ឺននាក់ ដែលកំពុងមានសិទ្ធិទទួលបានអត្ថប្រយោជន៍ នៃរបបសន្តិសុខសង្គម។
លោកអគ្គនាយករង បានបន្តទៀតថា គិតចាប់ពីការដាក់ដំណើរការរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពក្នុងឆ្នាំ ២០១៨ មកដល់បច្ចុប្បន្ននេះ ប.ស.ស. មានសមាជិកចូលប្រើប្រាស់សេវាជាង ១៧,៥ លានករណី ហើយបើគ្រាន់តែគិតក្នុងឆ្នាំ ២០២៣ កន្លងទៅ មានសមាជិក ប.ស.ស. ចូលប្រើប្រាស់ ជាង ៥ លានករណី ដែល ប.ស.ស ត្រូវរ៉ាប់រងលើចំណាយមន្ទីរពេទ្យ។
លោកអគ្គនាយករង បានបន្ថែមទៀតថា ដោយសារមានការគាំទ្របានធ្វើឱ្យការចុះឈ្មោះជាសមាជិក ប.ស.ស. សម្រាប់បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកនៅទូទាំងប្រទេសកើនឡើងប្រមាណជា ២ ៥០០ នាក់ ក្នុងមួយថ្ងៃ។
លោកអគ្គនាយករង បានបញ្ជាក់ថា ដើម្បីអាចស្នើសុំធ្វើប័ណ្ណសមាជិក ប.ស.ស លោកអ្នកត្រូវអនុវត្តតាមលក្ខខណ្ឌដូចខាងក្រោម។ ចំពោះសហព័ទ្ធ (ប្តី ឬប្រពន្ធ) ត្រូវមានសេចក្ដីចម្លងសំបុត្រអាពាហ៍ពិពាហ៍ ឬសេចក្តីចម្លង សំបុត្របញ្ជាក់អាពាហ៍ពិពាហ៍ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ និងត្រូវមានអាយុមិនលើសពី ៦០ ឆ្នាំ។ រីឯកូនក្នុងបន្ទុក ត្រូវមានសេចក្តីចម្លងសំបុត្រកំណើត ឬសេចក្តីចម្លងសំបុត្របញ្ជាក់កំណើត ង/ឬអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ និងត្រូវមានអាយុក្រោម ១៨ ឆ្នាំ។
លោកបណ្ឌិត ហេង សុផាន់ណារិទ្ធ បានមានប្រសាសន៍ថា «ឥឡូវនេះអ្នកនៅក្នុងបន្ទុកសមាជិក ប.ស.ស ទាំងអស់ ដូចជាប្តី ឬប្រពន្ធ និងកូន ក៏អាចស្នើសុំធ្វើប័ណ្ណសមាជិក ប.ស.ស បានដែរ ដោយចំណាយត្រឹមតែ ១៥ ៦០០ រៀលប៉ុណ្ណោះ ក្នុង ១ ខែ នោះលោកអ្នក នឹងទទួលបានការថែទាំសុខភាពពេញ ២៤ ម៉ោង លើ ២៤ ម៉ោង នៅគ្រប់មន្ទីរពេទ្យដៃគូ ប.ស.ស ទូទាំងប្រទេស រួមទាំងប្រាក់ឧបត្ថម្ភផងដែរ»៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា