Connect with us

ព័ត៌មានជាតិ

លោក​បណ្ឌិត លី ធុជ ចូលរួម​វេទិកា​តុមូល​សកលភាវូបនីយកម្ម​អនុសញ្ញា ដើម្បី​ពិភាក្សា​លទ្ធភាព​នៃ​ការចូលរួម​ជា​រដ្ឋ​ភាគី​នៃ​អនុសញ្ញា​អូ​តា​វ៉ា

បានផុស

នៅ

ហ្សឺ​ណែវ​, ស្វី​ស​ ៖ ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០២៤ លោក​បណ្ឌិត លី ធុជ ប្រធាន​អនុសញ្ញា​អូ​តា​វ៉ា​ឆ្នាំ​២០២៤ បាន​ចូលរួម​វេទិកា​តុមូល​សកលភាវូបនីយកម្ម​អនុសញ្ញា (Universalization Roundtable) ដែល​ប្រ​ពឹ​ត្តិ​ទៅ​នៅ​និវេសនដ្ឋាន​ឯកអគ្គរាជទូត​បែ​ល​ហ្សិ​ក​ប្រចាំ​ទីក្រុង​ហ្សឺ​ណែវ ដើម្បី​ធ្វើការ​ពិភាក្សា​អំពី​លទ្ធភាព​នៃ​ការចូលរួម​ជា​រដ្ឋ​ភាគី​នៃ​អនុសញ្ញា​អូ​តា​វ៉ា​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ចប្រជុំ​នេះ មានការ​ចូលរួម​ពី លោក Marc PECSTEEN de BUYTSWERVE ឯកអគ្គរាជទូត និង​តំណាង​ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​ប្រទេស​បែ​ល​ហ្សិ​ក​ប្រចាំ​ទីក្រុង​ហ្សឺ​ណែវ​, លោក Latsamy KEOMANY ឯកអគ្គរដ្ឋទូត​ឡាវ​, ឯកឧត្តម Ram Prasad SUBEDI ឯកអគ្គរដ្ឋទូត​នេ​ប៉ាល់​, លោក Thomas GÖBEL ឯកអគ្គរដ្ឋទូត​អាល្លឺម៉ង់​, លោក Davaasuren GERELMAA ឯកអគ្គរដ្ឋទូត​ម៉ុង​ហ្គោ​លី​, ឯកឧត្តម MAI Phan Dung ឯកអគ្គរដ្ឋទូត​វៀត​ណា​ម និង​លោកស្រី Venephet PHILATHONG នាយក​ស្តីទី​ទទួលបន្ទុក​ផ្នែក​កិច្ចការ​សន្តិសុខ​ន​យោ​យ​បាយ​អង្គការសហប្រជាជាតិ នៃ​ក្រសួងការបរទេស​ប្រទេស​ឡាវ​។​

​កិច្ចពិភាក្សា បាន​ផ្តោតលើ​វឌ្ឍនភាព​នៃ​ការធ្វើ​សកលភាវូបនីយកម្ម​អនុសញ្ញា ដែលជា​កិច្ចការ​អាទិភាព​ទី​១ របស់​កម្ពុជា ក្នុង​ភាពជា​ប្រធាន​អនុសញ្ញា​អូ​តា​វ៉ា​ឆ្នាំ​២០២៤ ក្នុង​ការបន្ត​កិច្ចខិតខំ​ប្រឹងប្រែង ការពង្រឹង និង​អំពាវនាវ​ឱ្យមាន​វិធីសាស្ត្រ​សម្របសម្រួល តាមរយៈ​ក្រុមការងារ​សម្របសម្រួល​សកលភាវូបនីយកម្ម នៃ​អនុសញ្ញា​អូ​តា​វ៉ា​។

​ក្នុង​ភាពជា​ប្រធាន លោក​បណ្ឌិត លី ធុជ បាន​លើកឡើងថា កម្ពុជា បាន​បង្កើត​បញ្ជី​នៃ​រដ្ឋ​គោលដៅ​ដែល​មិនមែនជា​ភាគី​ដែល​បានបង្ហាញ​ចំណាប់អារម្មណ៍​លើ​ការងារ​នៃ​អនុសញ្ញា​នេះ ហើយ​មានបំណង​ចូលរួម​ក្នុង​កិច្ចសន្ទនា​សហប្រតិបត្តិការ និង​ស្វែងរក​វិធានការ​ចាំបាច់​ដើម្បី​ក្លាយជា​រដ្ឋ​ភាគី​។ ជាមួយគ្នា​នោះ លោក លី ធុជ បាន​ជួបពិភាក្សា​ដោយផ្ទាល់​ជាមួយ​តំណាង​ប្រទេស​ឡាវ វៀតណាម កោះ​ម៉ា​ស្យា​ល តុង​ហ្គា មីក្រូ​នេ​ស៊ី និង​ម៉ុង​ហ្គោ​លី ព្រមទាំង​បាន​ផ្ញើ​នូវ​លិខិតផ្លូវការ​ទៅកាន់​បណ្តា​រដ្ឋ​ទាំងអស់​ដែល​មិនមែនជា​រដ្ឋ​ភាគី ដើម្បី​ផ្តល់ព័ត៌មាន​ថ្មីៗ​អំពី​ស្ថានភាព​ក្នុងការ​តម្រឹម​ឱ្យ​កាន់តែ​ជិត​ទៅនឹង​អនុសញ្ញា​។

ក្នុងឱកាស​នោះ លោក​បណ្ឌិត លី ធុជ បាន​ថ្លែងអំណរគុណ​ជូន​ចំពោះ លោក Marc PECSTEEN de BUYTSWERVE ឯកអគ្គរាជទូត និង​តំណាង​ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​ប្រទេស​បែ​ល​ហ្សិ​ក​ប្រចាំ​ទីក្រុង​ហ្សឺ​ណែវ ដែល​បានរៀបចំ​នូវ​កិច្ច​ជំនួប​តុមូល​នេះ ដើម្បី​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​ឯកអគ្គរដ្ឋទូត​អាស៊ាន​មកពី​ប្រទេស​វៀតណាម ឡាវ និង​សិង្ហ​បុរី ផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៧ នាទី មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ៤០ នាទី មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាល​រាជធានី​ចុះ​ពិនិត្យ​ទីតាំង​បាក់ស្រុត​ផ្លូវ​បេតុង​អប​ប្រឡាយ​ស្ទឹងមានជ័យ និង​ណែនាំ​ឱ្យ​ជួសជុល​ជាបន្ទាន់

Sokha Hotels

ព័ត៌មានពេញនិយម