Connect with us

កីឡា

ខាន់ ចេសា នឹងគ្មានវត្តមានស៊ីហ្គេម២០២៥ ក្រោយ​ថៃ​អត់ដាក់កីឡាច្រើនប្រភេទ

បានផុស

នៅ

ម្ចាស់​ផ្ទះ​ថៃ​បាន​សម្រេច​​ជា​បឋម​ប្រហែល​ជា​៤០​ប្រភេ​ទ​កីឡា​​​ម្រាប់​ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣៣ ឆ្នាំ២០២៥ ចាប់ពីថ្ងៃទី៩ ដល់ទី២០ ខែធ្នូ នៅទីក្រុងបាងកក ខេត្តឈុនប៊ូរី និងខេត្តសង់ក្លា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងនាមជាម្ចាស់ផ្ទះ ថៃ​​ បានសម្រេច​អត់​ដាក់​កីឡា​ជា​ច្រើន​ប្រភេទដូច​ជា កីឡា វូស៊ូ ជឺជីតស៊ូ ការ៉ាតេ វ៉ូវីណាម និងលើកទម្ងន់​ជា​ដើម។ ក្នុង​នោះ កីឡា​ប៉េតង់​ ក៏​មិន​ឃើញ​ក្នុង​បញ្ជី​បឋម​ដែរ ខណៈ​ថៃ​ក៏​មាន​សក្តានុពល​ផ្នែក​កីឡា​ប៉េតង់។ តាមការសម្រេចរបស់ម្ចាស់ផ្ទះនេះមានន័យថា កីឡាការិនីឆ្នើមកម្ពុជា ខាន់ ចេសា ដែល​មាន​សក្តានុពល​ក្នុង​ការ​ស្វែង​រក​មេដាយ​ មិនអាចជួយកម្ពុជាបានទេសម្រាប់ស៊ីហ្គេមនៅប្រទេសថៃ។

ចំពោះ​ប្រភេទ​កីឡា​ស្នូកឃ័រ និង​ប៊ីឡាដ មាន​នៅ​ក្នុង​បញ្ជី ប៉ុន្តែ​មិន​ដឹង​ថា​តើ​វិញ្ញាសា​ដែល​កីឡាការិនី​ឆ្នើម ស្រួង ភាវី ប្រកួត​មាន​ឬ​ក៏​អត់។

ខាង​ក្រោម​ជា​​ប្រភេទ​កីឡា​ដែល​ថៃ​បាន​សម្រេច​ជា​បឋម៖

កម្រិត១៖ កីឡាកាតព្វកិច្ចត្រូវតែមានដាច់ខាត

  • អត្តពលកម្ម និង ហែលទឹក (ហែលទឹក លោតទឹក បាល់ទឹក ការរាំលើទឹក និង ហែលទឹកម៉ារ៉ាតុង)

កម្រិតទី២៖ កីឡាអូឡាំពិក និងកីឡាអាស៊ី

  • ប្រភេទកីឡាអូឡាំពិក៖ បាញ់ធ្នូ វាយសី បាល់បោះ (៥x៥, ៣x៣) ទូកកាណូ ទូករ៉ូអ៉ីង ជិះកង់ គុនដាវ បាល់ទាត់ (បុរស & នារី) កូនហ្គោល កាយសម្ព័ន្ធ បាល់គប់ ហុកគី យូដូ បាញ់កាំភ្លើង វាយកូនឃ្លីលើតុ តេក្វាន់ដូ វាយកូនបាល់ ទ្រីយ៉ាថ្លុង បាល់ទះ ចំបាប់ ស្គី បេនតាឡុងទំនើប បែលបល់ (បុរស) ស៊ូហ្វតិន្នីស (នារី) ប្រដាល់សកល ប៉ូឡូ (កូនហ្គោលជិះសេះ) និងទូកក្តោង។
  • កីឡាអាស៊ី៖ ហ្វូតសាល មួយថៃ បញ្ចស៊ីឡាត ស្នូកឃ័រ និង អេឡិចត្រូនិក

កម្រិត៣៖ ប្រភេទកីឡាថ្មី

  • ហ្លបល់ ឃីកបុកស៊ីង បាល់ទាត់លើតុ នេតបល់ (ប្រភេទបាល់បោះមានបង្គោលតែ១)

ប្រភេទទី៤៖ កីឡាសម្តែង

  • កីឡា​ទាញព្រ័ត្រ និងកីឡាគប់ថាស

អត្ថបទ៖ វីរបុត្រ
ប្រភព៖ The Thao Vietnam

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៦ នាទី មុន

គម្រោង​រេដបូក​កែវសីមា​ ជួយ​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ភូមិ​ពូត្រុំ​ ដាំដុះ​បន្លែ​លក់​បាន​ថ្លៃ​ ថែម​ទាំងមិន​ពិបាក​រក​ទីផ្សារ

ជីវិតកម្សាន្ដ២០ នាទី មុន

ជោគជ័យជីវិតគូ! គង់ ច័ន្ទស្រីមុំ ចែករំលែកបទពិសោធរឿងជីវិតគ្រួសារ

ជីវិតកម្សាន្ដ៣៤ នាទី មុន

តារាចម្រៀង G.NA បង្ហោះរូបភាពនិងសារ «​លាពិភពលោក» ខណៈអ្នកគាំទ្រកំពុងភ័យព្រួយ

កីឡា៣៦ នាទី មុន

តារា​ចម្រៀង ខេម ថា ការគាំទ្រពីដៃឯកស្ពតជាឱកាស​បង្កើនការងារដល់ប្រជាជនកម្ពុជា

ព័ត៌មានជាតិ៣៩ នាទី មុន

ក្រសួងសុខាភិបាលពិនិត្យសេចក្តីព្រាងចុងក្រោយ សេវាព្យាបាលជំងឺផ្លូវចិត្តនឹងគ្រឿងញៀន

Sokha Hotels

ព័ត៌មានពេញនិយម