ព័ត៌មានជាតិ
សម្ដេចធិបតី ប្ដេជ្ញាកសាងកម្ពុជា ទៅជាប្រទេសដែលគ្រឿងញៀនលែងជាឧបសគ្គ និងបញ្ហារបស់សង្គមជាតិ
កម្ពុជា តម្កល់ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាអាទិភាពខ្ពស់មួយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ ពិសេសបន្តដើរតាមមាគ៌ារបស់សម្តេចតេជោ អតីតនាយករដ្ឋមន្ត្រី ដើម្បីឈានទៅសម្រេចទស្សនវិស័យច្បាស់លាស់ក្នុងការកសាងកម្ពុជា ទៅជាប្រទេសមួយដែលគ្រឿងញៀនលែងជាឧបសគ្គ និងបញ្ហារបស់សង្គមជាតិ។
![](https://www.kampucheathmey.com/wp-content/uploads/2024/06/image-1151-1024x726.png)
រាជរដ្ឋាភិបាល ស្ថិតក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត បានប្តេជ្ញាចិត្តបន្តដើរតាមមាគ៌ារបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយបន្តចាត់ទុកការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាទិសដៅអាទិភាពតាម រយៈការដាក់បញ្ចូលការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងបរិស្ថានគ្របដណ្តប់នៃស្នូលយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ វិធានការគន្លឹះទាំង៥ និងគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ដើម្បីបន្តពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសង្គម និងសណ្តាប់ធ្នាប់សាធារណៈ លើកកម្ពស់សុខុមាលភាពពលរដ្ឋ និងភាពសុខុដុមរមនាក្នុងសង្គមជាតិ ព្រមទាំងបានបន្តចូលរួមយ៉ាងសកម្មក្នុងគ្រប់យន្តការអន្តរជាតិ ទាំងក្នុងក្របខ័ណ្ឌ ទ្វេភាគី ពហុភាគី នៅក្នុងអនុតំបន់ តំបន់ និងលើសកលលោក។
នេះជាការបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្ត និងឆន្ទៈដ៏មោះមុតបំផុតរបស់ប្រមុខរាជរដ្ឋាភិបាល សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសនៃទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤។ តាមរយៈសារលិខិត ចុះថ្ងៃទី២០ ខែមិថុនា សម្ដេចធិបតី បានលើកឡើងថា «ក្នុងនាមជាភាគីហត្ថលេខីនៃអនុសញ្ញា និងពិធីសារនានា ខ្ញុំសូមធ្វើការប្តេជ្ញាចិត្ត និងបង្ហាញពីឆន្ទៈដ៏មោះមុតបំផុត ដោយតម្កល់ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាអាទិភាពខ្ពស់មួយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដើម្បីឈានទៅសម្រេចទស្សនវិស័យច្បាស់លាស់ក្នុងការកសាងកម្ពុជា ទៅជាប្រទេសមួយដែលគ្រឿងញៀនលែងជាឧបសគ្គនិងបញ្ហារបស់សង្គមជាតិ»។
![](https://www.kampucheathmey.com/wp-content/uploads/2024/06/image-1152.png)
សម្ដេចធិបតី បានបញ្ជាក់បន្តថា អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន អាណត្តិថ្មីនេះ ត្រូវបានមតិជាតិ និងអន្តរជាតិទទួលស្គាល់ថា ជាយន្តការដ៏រឹងមាំនិងប្រកបដោយវិសាលភាពធំធេង តាមរយៈការធ្វើកំណែទម្រង់ក្បាលម៉ាស៊ីនដឹកនាំ ដោយមានការដឹកនាំដោយឧបនាយករដ្ឋមន្ត្រីចំនួន៤រូប ជាប្រធាន អនុប្រធាន រួមជាមួយថ្នាក់ដឹកនាំក្រសួងស្ថាប័នមួយចំនួនទៀត ជាសមាជិក និងបានបង្កើតគណៈបញ្ជាការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ដើម្បីឱ្យការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនមានភាពរឹងមាំ មុតស្រួច ស៊ីជម្រៅ ទូលំទូលាយ និងគ្រប់ជ្រុងជ្រោយ ឆ្លើយតបប្រកបដោយប្រសិទ្ធភាពនិងស័ក្តិសិទ្ធិភាពទៅនឹងស្ថានភាពជាក់ស្តែងនៃបញ្ហាគ្រឿងញៀន ទាំងនៅកម្រិតថ្នាក់ជាតិនិងអន្តរជាតិ។
![](https://www.kampucheathmey.com/wp-content/uploads/2024/06/image-1153-1024x682.png)
សម្ដេចនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ជាមួយនឹងការបន្តអនុវត្តមរតកអភិក្រម «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់» របស់សម្តេចតេជោ ហ៊ុន សែន រាជរដ្ឋាភិបាល ក៏បានដាក់ចេញគោលការណ៍ «សម្អាតផ្ទះយើង» ដើម្បីឱ្យក្រសួង ស្ថាប័ន ពង្រឹងគុណភាពធនធានមនុស្សប្រកបដោយគុណាធិបតេយ្យ ភាពស្អាតស្អំ និងភាពជាគំរូ នៃការអនុវត្តច្បាប់ តាមរយៈបទបញ្ជាលេខ០១ បប ក្នុងវិធានការម៉ឺងម៉ាត់ និងបទបញ្ជាដាច់ខាតចំពោះមន្ត្រីរាជការស៊ីវិល នគរបាលជាតិ យោធិន និងមន្ត្រីជាប់កិច្ចសន្យា ដែលជាប់ពាក់ព័ន្ធនឹងការប្រើប្រាស់ និងបទល្មើសគ្រឿងញៀនខុសច្បាប់។ ក្នុងនោះ បើករណីមានរកឃើញថា មន្ត្រីរដ្ឋមានជាប់ពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន ត្រូវចាត់វិធានការបញ្ចប់មុខតំណែង និងបណ្តេញចេញពីក្របខ័ណ្ឌដោយគ្មានការលើកលែង ព្រមទាំងទទួលការអនុវត្តទណ្ឌកម្មព្រហ្មទណ្ឌ តាមច្បាប់ជាធរមាន ដើម្បី «សម្អាតចកកខ្វក់ចេញពីផ្ទៃបឹង និងរក្សាផ្ទៃបឹងឱ្យថ្លាជាប្រចាំ»។
ជាការកត់សម្គាល់ តាមរយៈយន្តការ និងវិធានការទាំងនេះ បទល្មើសគ្រឿងញៀនជាច្រើនពាន់ករណីត្រូវបានបង្ក្រាបក្នុងឆ្នាំ២០២៣ និងដើមឆ្នាំ២០២៤ កន្លងទៅនេះ ដោយចាប់បានគ្រឿងញៀន និងឧបករណ៍ពាក់ព័ន្ធគ្រប់ប្រភេទ ព្រមទាំងសារធាតុគីមីផ្សំ ជាច្រើនតោនត្រូវបានចាប់យក ហើយជនសង្ស័យជាច្រើនពាន់នាក់ត្រូវបានឃាត់ខ្លួន និងបញ្ជូនទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់៕
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ជនដៃដល់ បាញ់មនុស្ស២នាក់ស្លាប់ នៅបុរីប៉េងហួត មានគោរម្យងារជា ឧកញ៉ា
-
KPT+៦ ថ្ងៃ ago
ប្រវត្តិដ៏គួរឱ្យចាប់អារម្មណ៍របស់ វត្តចំណាស់ទាំង ៧ ក្នុងខេត្តបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
សមត្ថកិច្ច ចាប់បានបុរសដែលបាញ់មនុស្ស២នាក់ឱ្យស្លាប់ និងរបួស នៅបុរីប៉េងហ៊ួតបឹងស្នោ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យម្នាក់ ក្នុងហេតុការណ៍ផ្ទុះអាវុធ នៅក្នុងបុរីប៉េងហួតបឹងស្នោ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សមាគមឧកញ៉ា នឹងស្នើបញ្ចប់ងារឧកញ៉ាពីឈ្មោះ ស្រី ស៊ីណា ក្រោយបាញ់ឱ្យមនុស្សស្លាប់
-
អត្ថាធិប្បាយ៤ ថ្ងៃ ago
សមត្ថកិច្ចប្រើពេល៣ម៉ោង ក្របួចកឧកញ៉ាប្រើកាំភ្លើងផ្ដាច់ជីវិតគូរស្នេហ៍មួយគូរ
-
KPT+១ ថ្ងៃ ago
១០ ប្រទេស កំពូលគ្រោះថ្នាក់ខ្លាំង ចំពោះស្រ្តី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ស្ពានអាកាសភ្លោះភ្ជាប់ផ្លូវ ៦០ ម៉ែត្រ ទៅព្រលានអន្តរជាតិតេជោ ប្រកាសបើកការដ្ឋាននៅថ្ងៃ ១៧ មិថុនា នេះ