Connect with us

ជីវិតកម្សាន្ដ

ធ្លាប់មានប្រវត្តិគ្រួសារបែកបាក់ បវរកញ្ញាវៀតណាម Thuy Tien ព្រលយថា លែងចង់រៀបការ

បានផុស

នៅ

អតីតម្ចាស់មកុដ Miss Grand International (MGI) ឆ្នាំ ២០២១ Nguyễn Thúc Thùy Tiên​ បានព្រលយប្រយោគមួយឃ្លាថា នាងហាក់មិនចង់រៀបការកសាងគ្រួសារនឹងគេឡើយ ដោយសារខ្លួនធ្លាប់មានប្រវត្តិឪពុកម្ដាយលែងលះគ្នាកាលនាងនៅតូច។

ការបញ្ចេញមតិរបស់បវរកញ្ញាវ័យ ២៥ឆ្នាំរូបនេះបានកើតឡើងកាលពីថ្ងៃទី២០ ខែមិថុនា ក្នុងពេលដែលនាងបានចូលរួមកម្មវិធីមួយក្នុងប្រទេសកំណើតខ្លួន។ Thùy Tiên​ បាននិយាយថា “ប្រសិន​បើ​ខ្ញុំបាន​ជួប​មនុស្ស​ដែល​ស័ក្តិសម​ ហើយពេញចិត្តផ្ដល់ក្ដីស្រលាញ់ឲ្យគេ នោះជារឿងសាមញ្ញបំផុត។ ប៉ុន្តែ​ការ​និយាយ​ពី​អាពាហ៍ពិពាហ៍​នឹង​ពិបាក​សម្រាប់ ខ្ញុំសូម្បីតែគិតដល់វា។ ការលែងលះរបស់ឪពុកម្តាយបានប៉ះពាល់ដល់ការជ្រើសរើសបុរសម្នាក់សម្រាប់មកជាគូជីវិតខ្ញុំនាពេលនេះ។ កាលពីមុនខ្ញុំធ្លាប់លឺមនុស្សជុំវិញខ្លួននិយាយថា កូននឹងធំឡើងដូចឪពុកម្តាយរបស់នាង ពេលរៀបការរួចក៏លែងលះគ្នា ឬអ្នកខ្លះបានបញ្ចេញមតិទៀតថា ខ្ញុំមិនសក្តិសមជាមួយបុរសណាទេ ព្រោះស្ថានភាពគ្រួសាររបស់ខ្ញុំមិនល្អឥតខ្ចោះ”។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មែនទែនទៅ Thùy Tiên​ មិន​ចង់​ឲ្យ​រឿង​នេះ​កើត​ឡើង​ទេ​ រឹតតែមិនចង់ឲ្យអ្វីដែលពួកគេនិយាយអំពីនាង ក្លាយជាការពិតទេ។ ចាប់​ពី​ពេល​នោះ​មក Tien បាន​គិត​អំពី​ការ​ជ្រើស​រើស​ដោយ​ប្រុង​ប្រយ័ត្ន ឬ​មិន​រៀប​ការ។​ ការចាកចេញរបស់ឪពុកម្តាយតាំងពីនាងអាយុ ៤ ឆ្នាំមក វាបានធ្វើឲ្យនាងកាន់តែឈឺចាប់ខ្លាំងឡើង។ នាងខ្លាចអាពាហ៍ពិពាហ៍បែកបាក់ ខ្លាចថាខ្លួនឯងនឹងមានវាសនាដូចពួកគាត់ ទើបតែងតែគិតថា មិនចង់រៀបការមានគ្រួសារដូចគេឯងឡើយ។

ទោះបីជាយ៉ាងណា ក្រឡេក​ទៅ​មើល​ជីវិត​ស្នេហា​អតីតកាល​របស់​នាង តាមពិតបវរកញ្ញារូបនេះធ្លាប់មានស្នេហាដល់ទៅ៣ដងរួចមកហើយ។ ក្នុង​ពេល​មាន​ស្នេហា​ Thuy Tien បាន​និយាយ​ថា នាង​ជា​មនុស្ស​ដែល​មាន​ចិត្ត​ស្រលាញ់ខ្លាំង។ ស្នេហា​ដំបូង​របស់នាងបាន​កើត​ឡើង​នៅ​ពេល​បញ្ចប់​វិទ្យាល័យ ក្រោយមកទើបចំណងស្នេហាបានប្រេះឆា បន្ទាប់ពីខាងប្រុស​សម្រេច​ចិត្ត​ទៅ​រៀន​នៅ​បរទេស។ លើកទី២ដែលនាងធ្លាក់ក្នុងអន្លង់ស្នេហ៍ ក៏ជាក្ដីស្រលាញ់ឈឺចាប់ ពេលខ្លួននាងនិយាយ​លាទៅកាន់គេ។ ចំណែកឯស្នេហា​ទី​បី​ ក៏​ត្រូវ​បញ្ចប់​យ៉ាង​ឆាប់​រហ័ស ព្រោះ​អ្នក​ទាំង​ពីរ​បាន​ជួប​គ្នា​ ខុស​ពេល​វេលា។

ទោះបីជាមានជីវិតស្នេហាមិនសមប្រកក៏ពិតមែន តែបច្ចុប្បន្ននេះ Thuy Tien ក៏កំពុងស្វែងរកដៃគូដែលទទួលខុសត្រូវចំពោះគ្រួសារ និងផ្តល់ក្តីសុខដល់នាង។ ការចែករំលែកអំពីដៃគូដ៏ល្អរបស់នាង មនុស្សត្រូវមានធាតុផ្សំទាំងអស់ដូចជា ជំនាញ ភាពវៃឆ្លាត និងភាពអត់ធ្មត់។

បវរកញ្ញាវៀតណាម បានសារភាពថា​ ដ្បិតថាពេលនេះមិនទាន់ចង់រៀបការ ប៉ុន្តែបុរសដែលនាងចង់បានជាគូអនាគត ត្រូវតែជាមនុស្សដែលនាំមកនូវសុវត្ថិភាព។ ដូចគ្នាសម្រាប់អាពាហ៍ពិពាហ៍ នាងចង់មានអាពាហ៍ពិពាហ៍ប្រកបដោយសុវត្ថិភាព។ ផ្នែកខាងក្រោយដ៏រឹងមាំ នឹងផ្តល់ឲ្យនូវអារម្មណ៍សុវត្ថិភាព និងសន្តិភាពក្នុងការចេញទៅធ្វើការជារៀងរាល់ថ្ងៃ ហើយនាងគិតថា នេះគឺជារឿងសំខាន់បំផុត។

គួរបញ្ចាក់ដែរថា បន្ទាប់ពីបានគ្រងមកុដ MGI អស់រយៈពេលជាង៤ ឆ្នាំមក ពេលនេះអាជីពរបស់ Thuy Tien ហាក់មានស​ន្ទុះ កាក់កប រីកចម្រើនទៅមុខឥតឈប់ឈរ។ សម្រស់របស់វៀតណាមរូបនេះ ត្រូវបានគេស្គាល់ថាជារាជិនីសម្រស់ ដែលមានភាពលេចធ្លោជាងគេក្នុងប្រវត្តិសាស្ត្រកម្មវិធីប្រកួត ជាពិសេស នៅពេលដែលនាងបានធ្វើដំណើរទៅកាន់ប្រទេសជុំវិញពិភពលោក រួមទាំងប្រទេសកម្ពុជា ហើយថែមទាំងបានធ្វើកិច្ចសន្យាផ្សាយពាណិជ្ជកម្មតូចធំជាច្រើនផងដែរ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖អតីតម្ចាស់មកុដឆ្នាំ ២០២១ Thuy Tien​ ពិតជាទិញភាគហ៊ុន MGI ?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា២២ ម៉ោង មុន

កីឡាករ នុប តុលា បាត់​បង់ជីវិត​ជា​ដំណឹង​ដ៏​ក្រៀមក្រំបំផុត​សម្រាប់​បាល់ទាត់​កម្ពុជា

ជីវិតកម្សាន្ដ២៤ ម៉ោង មុន

សុខ រ៉ាស៊ី ចាត់ទុកទង្វើ Miss Grand ឥណ្ឌា មានចរិតដៀមដាមមកលើកម្ពុជា និងអាក្រក់បំផុត (មានវីដេអូ)

ព័ត៌មានជាតិ១៧ ម៉ោង មុន

អាហារបែបស្រុកស្រែតាមផ្លូវជាតិលេខ ៤៨ ទាក់ទាញអ្នកដំណើរ និងហុចផលសេដ្ឋកិច្ចដល់ពលរដ្ឋឃុំកណ្ដោល

សន្តិសុខសង្គម១៣ ម៉ោង មុន

ជង្ហុកដ៏ធំមួយនៅជិតស្ពានស្ទឹងមានជ័យបង្កឡើងដោយរថយន្ដដឹកគ្រឿងចក្ររយៈពេលជាង១០​ថ្ងៃ​មកហើយនៅមិនទាន់ជួសជុល

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ស្ថានការណ៍មិនស្រួល! រុស្ស៊ី ចាប់ផ្តើមសង់ផ្ទះចល័ត ការពារជាតិវិទ្យុសកម្ម ពីគ្រាប់បែកនុយក្លេអ៊ែរ

Sokha Hotels

ព័ត៌មានពេញនិយម