Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី ជួយ​សង់​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ​ធំ​បំផុត​នៅ​វៀតណាម

បានផុស

នៅ

វិទ្យាស្ថាន​ថាមពល​អាតូមិច​​វៀតណាម (VINATOM) បាន​ប្រកាស​ថា រុស្ស៊ី នឹង​ជួយ​​រដ្ឋាភិបាល​ក្រុង​ហាណូយ​អភិវឌ្ឍ​​គម្រោង​មជ្ឈមណ្ឌល​ស្រាវជ្រាវ​បច្ចេកវិទ្យា និង​វិទ្យាសាស្ត្រ​នុយក្លេអ៊ែរ ដោយ​ក្នុង​នោះ​មាន​​ការ​សាង​សង់​​​រោងចក្រ​​ស្រាវជ្រាវ​ថាមពល​នុយក្លេអ៊ែរ​ទំហំ ១០​មេហ្គាវ៉ាត់ និង​​​ការ​បណ្ដុះ​បណ្ដាល​ធនធាន​មនុស្ស​លើ​វិស័យ​នុយក្លេអ៊ែរ។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​​​របស់​សារព័ត៌មាន​វៀតណាម Tuoi Tre កាល​ពី​ថ្ងៃ​ទី​២០ ខែ​មិថុនា ឆ្នាំ​២០២៤។

រូប​តំណាង (រូបភាព៖ AFP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Tran Chi Thanh នាយក​ VINATOM ដែល​ស្ថិត​នៅ​ក្រោម​ក្រសួង​បច្ចេកវិទ្យា និង​វិទ្យាសាស្ត្រ​វៀតណាម បាន​ប្រកាស​ថា នេះ​គឺ​ជា​លើក​ដំបូង​ហើយ​ ដែល​វៀតណាម​​អាច​​អនុវត្ត​​គម្រោង​កសាង​​រោងចក្រ​​ស្រាវជ្រាវ​ថាមពល​នុយក្លេអ៊ែរ​​ខ្នាត​ធំ​បែប​នេះ។ លោក​បន្ត​ថា គម្រោង​នេះ​នឹង​មាន​ការ​គាំ​ទ្រ​ពី​​​ក្រុមហ៊ុន​សាជីវកម្ម​ថាមពល​អាតូមិច​រដ្ឋ​​រុស្ស៊ី ROSATOM ផ្អែក​តាម​កិច្ច​ព្រមព្រៀង​​អន្តរ​រដ្ឋាភិបាល​​កាល​ពី​ឆ្នាំ​២០១១​រវាង​ទីក្រុង​ហាណូយ និង​ក្រុង​មូស្គូ។

រោង​ចក្រ​នុយក្លេអ៊ែរ​ថ្មី​នេះ នឹង​ត្រូវ​សាងសង់​ឡើង​​​​​ក្នុង​​ខេត្ត Dong Nai ស្ថិត​​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​វៀតណាម ជំនួស​ឲ្យ​ដំណើរ​​ការ​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ​បច្ចុប្បន្ន ដែល​ស្ថិត​នៅ​ក្នុង​​ទីក្រុង Da Lat ខេត្ត Lam Dong។

បន្ថែម​ពី​ការ​សង់​រោងចក្រ រុស្ស៊ី​​ក៏​នឹង​ជួយ​​វៀតណាម​បង្កើត​​ក្រុម​អ្នក​ជំនាញ​ការ​លើ​រូបវិទ្យា​រ៉េអាក់ទ័រ​នុយក្លេអ៊ែរ, ការ​ផលិត​វិទ្យុសកម្ម​អ៊ីសូតូប, ការ​ស្រាវជ្រាវ​វត្ថុ​ធាតុ​ដើម, ការ​ស្រាវជ្រាវ​​​និង​វិភាគ​សកម្មភាព​នុយក្លេអ៊ែរ, សុវត្ថិភាព​នុយក្លេអ៊ែរ, និង​ការ​ការពារ​បរិស្ថាន។

លោក Dmitry Chernyshenko ឧប​នាយករដ្ឋមន្ត្រី​រស្ស៊ី បាន​ថ្លែង​តាម​រយៈ​សារព័ត៌មាន TASS ថា ថាមពល​នុយក្លេអ៊ែរ​ នឹង​​ដើរ​តួនាទី​សំខាន់​នៅ​ក្នុង​ប្រទេស​វៀតណាម ដើម្បី​ធានា​ឲ្យ​បាន​នូវ​​អធិបតេយ្យភាព​ថាមពល​​របស់​ខ្លួន ក៏​ដូច​ជា​​សម្រេច​ឲ្យ​បាន​នូវ​គម្រោង​ប្រយុទ្ធ​ប្រឆាំង​​នឹង​បម្រែបម្រួល​អាកាសធាតុ ខណៈ​ដែល​បច្ចុប្បន្ន​នេះ​បណ្ដា​ប្រទេសជា​ច្រើន​​​​ក្នុង​អាស៊ី​​កំពុង​ងាក​​មក​ប្រើប្រាស់​​​ថាមពល​​ដែល​ផ្គត់ផ្គង់​ដោយ​ប​ច្ចេកវិទ្យា​នុយក្លេអ៊ែរ​​​វិញ ព្រោះ​វា​​​​អាច​ផ្ដល់​​អគ្គិសនី​ដែល​មាន​ស្ថិរភាព​ល្អ និង​មិន​ប៉ះពាល់​បរិស្ថាន៕

ដោយ៖ ឈាង​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ នាទី មុន

ឈ្វេងយល់ពីនីតិវិធីនៃការដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការCLV-DTA

ព័ត៌មានអន្ដរជាតិ៣៧ នាទី មុន

​តើ​ក្រុមហេសបូឡា​​នៅ​លីបង់​ជានរណា និង​ ហេតុអ្វី​ត្រូវធ្វើសត្រូវ​ជាមួយអ៊ីស្រាអែល?​

ព័ត៌មានជាតិ៤០ នាទី មុន

តុលាការកំពូល បំភ្លឺអង្គហេតុ និងច្បាប់ ជុំវិញវិវាទដីធ្លីនៅវត្តចង្ក្រានតាព្រហ្មស្ទឹងមានជ័យ

ព័ត៌មានជាតិ៤៧ នាទី មុន

ជំនឿ​កប់សពរួម​​ក្នុង​ព្រៃជនជាតិដើមភាគ​តិច​ខេត្ត​មណ្ឌលគិរីដាក់ពាងចំណាំំ ចែក​​​តាមឋានៈគ្រួសារ

សេដ្ឋកិច្ច៥០ នាទី មុន

លោក វង្សី វិស្សុត៖ ពិព័រណ៍ចិន-អាស៊ាន បានក្លាយជាវេទិ​កាសំ​ខាន់​​ដើម្បី​ជំរុញ​សកល​ភាវូបនីយកម្ម និងសេរីភាវូបនីយកម្មនៃការធ្វើពាណិជ្ជកម្ម ​

Sokha Hotels

ព័ត៌មានពេញនិយម