Connect with us

សន្តិសុខសង្គម

App No Drugបានជួយឲ្យប្រតិបត្តិការបង្ក្រាបគ្រឿងញៀនរបស់សមត្ថកិច្ចមានប្រសិទ្ធភាពខ្ពស់

បានផុស

នៅ

ក្នុងមួយរយៈក្រោយមកនេះ កម្លាំងសមត្ថកិច្ចជំនាញបានធ្វើការបង្ក្រាបបទល្មើសគ្រឿងញៀនប្រកបដោយប្រសិទ្ធិភាព តាមរយៈ App Nodrug បន្ទាប់ពីមានការសហការចូលរួមរាយការណ៍ពីប្រជាពលរដ្ឋជាបន្តបន្ទាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

App នេះ ត្រូវបានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបង្កើតឡើង សម្រាប់ឱ្យបងប្អូនប្រជាពលរដ្ឋទូទៅទាំងអស់នៅក្នុងប្រទេស អាចរាយការណ៍មកកាន់សមត្ថកិច្ច ស្តីពីការចរាចរគ្រឿងញៀន ការសេពគ្រឿងញៀន ឬក៏ប្រទះឃើញជនដែលមានពាក់ព័ន្ធនឹងគ្រឿងញៀន ដើម្បីអាចឱ្យសមត្ថកិច្ចចុះទៅអន្តរាគមន៍បង្ក្រាបទាន់ពេលវេលា។

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានបញ្ជាក់ថា ក្នុងយុគ្គសម័យឌីជីថលនេះ ប្រជាពលរដ្ឋ ពិសេសស្រទាប់យុវជន សុទ្ធសឹងតែមានទូរស័ព្ទស្មាតហ្វូនប្រើប្រាស់ ដូច្នោះហើយអ្នកទាំងអស់គ្នាអាចដោនឡត App Nodrug ចូលទៅកាន់ទូរស័ព្ទដៃ ដើម្បីអាចរាយការណ៍ជូនសមត្ថកិច្ចពីបញ្ហាគ្រឿងញៀន និងអាចរៀនសូត្រពីចំណេះដឹងទាក់ទងនឹងផលវិបាក នៃគ្រឿងញៀនបន្ថែមផងដែរ។

ប្រជាពលរដ្ឋ បានបង្ហាញការគាំទ្រ ចំពោះការដាក់ឱ្យប្រើប្រាស់ App NoDrug ដែលវាអាចឱ្យពួកគាត់ធ្វើការផ្តល់ព័ត៌មានជូនសមត្ថកិច្ចបានទាន់ពេល និងលឿនរហ័ស នៅពេលជួបប្រទះពីសកម្មភាពប្រើប្រាស់ និងការជួញដូរគ្រឿងញៀន នៅតាមតំបន់នានា ពិសេសនៅក្នុងតំបន់ភូមិឋានរស់នៅអចិន្ត្រៃយ៍ របស់ពួកគាត់ទាំងអស់គ្នា។

គួរបញ្ជាក់ថា ក្នុងរយៈពេលក្រោយមកនេះ នគរបាលកម្ពុជា តែងបានធ្វើការបង្ក្រាបករណីជួញដូរ និងផលិតគ្រឿងញៀនធំៗជាច្រើនករណី ដោយបានឃាត់ខ្លួនក្រុមឧក្រិដ្ឋជនជាច្រើននាក់ និងដកហូតថ្នាំញៀនរាប់សិបតោន ជាបន្តបន្ទាប់ដើម្បីអនុវត្តនីតិវិធីច្បាប់។ ហើយកាលពីពេលថ្មីៗនេះ គ្រឿងញៀនជាច្រើនតោន ក៏ត្រូវបានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានរៀបចំពិធីដុតបំផ្លាញចោលផងដែរ៕

អត្ថបទ៖ សុភា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២០ នាទី មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ៤៣ នាទី មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាល​រាជធានី​ចុះ​ពិនិត្យ​ទីតាំង​បាក់ស្រុត​ផ្លូវ​បេតុង​អប​ប្រឡាយ​ស្ទឹងមានជ័យ និង​ណែនាំ​ឱ្យ​ជួសជុល​ជាបន្ទាន់

Sokha Hotels

ព័ត៌មានពេញនិយម