Connect with us

ជីវិតកម្សាន្ដ

តារាជំនាន់ដើមថៃ លោកយាយ Add Chomchai ទទួលមរណភាពក្នុងវ័យ ៧៣ ឆ្នាំ

បានផុស

នៅ

ជាដំណឹងមួយដ៏សោកសៅក្នុងវិស័យ​កម្សាន្ត​ថៃ បន្ទាប់ពី​តារា​សម្ដែង​វ័យ​ចំណាស់ Add Chomchai Chatwilai បានទទួលមរណភាព ​ក្នុងអាយុ ៧៣​ឆ្នាំ ។ នេះបើយោងតាមការចុះផ្សាយពីកាសែត Sanook នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤។​

នៅលើហ្វេសប៊ុក Wipavee Charoenpura បានបង្ហោះរូបភាពរបស់លោកយាយ ជាមួយនឹងចំណងជើងដ៏ក្រៀមក្រំដោយបញ្ជាក់ថា «ខ្ញុំ​សូម​ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​បំផុត​ចំពោះ​គ្រួសារ​របស់ Mae Aed Chomchai Chatwilai»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រឡូកក្នុងវិស័យសិល្បៈអស់រយៈពេលជិត៦០ឆ្នាំ និងបានសាងកេរ្តិ៍ឈ្មោះល្បីល្បាញមកជាយូរ តារាសម្តែងជើងចាស់រូបនេះ ត្រូវទស្សនិកជនជាច្រើនតែងតែចំណាំថា គាត់និយមដើរតួលោកយាយក្នុងភាពយន្តថៃជារឿយៗ។ ជាពិសេសទៀត គាត់ត្រូវបានតារាប្រុសស្រីស្រករក្រោយ គោរពស្រលាញ់ និងចាត់ទុកដូចជាសាច់ញាតិម្នាក់ផងដែរ។

​តារា​សម្ដែង​វ័យ​ចំណាស់ ​Add Chomchai បាន​ចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ដំបូង​នៅ​អាយុ​ត្រឹមតែ ៦ ឆ្នាំ​ប៉ុណ្ណោះ ហើយបាន​ចាប់​ផ្ដើម​អាជីព​ជា​អ្នក​ចម្រៀង​ក្នុង​ក្រុម​តន្ត្រី Chamrat Wiphatawat និង​បាន​ឈ្នះ​ការ​ប្រលង​ចម្រៀង​ក្នុង​កម្មវិធី R​ak Rakphong រហូតល្បីល្បាញ។ ក្រោយមកគាត់បានសម្ដែងក្នុងរឿងភាគ និងរឿងភាគទូរទស្សន៍នៅប៉ុស្ដិ៍លេខ៤ តាមរយៈការសម្ដែងក្នុងរឿងចំនួន៥៧រឿង រឿងភាគទូរទស្សន៍១៨១ និងរឿងភាគ៦ដុំ។​

​លើសពីនេះ លោកយាយក៏ទទួល​បាន​ពាន​រង្វាន់​វិទ្យាស្ថាន​ភូមិន្ទ​សរសើរ​សម្រាប់​ឆ្នាំ​២០១១ ក្នុង​ប្រភេទ​អ្នក​ប្រើ​ភាសា​ថៃ​ឆ្នើម និងពានរង្វាន់បុគ្គលទូរទស្សន៍កិត្តិយស ពានរង្វាន់ទូរទស្សន៍មាសឆ្នាំ ២០១៥ កាលកន្លងមកដែរ។

យ៉ាងណាមិញ ការបាត់បង់តារាជើងចាស់ថៃឆ្នើមរូបនេះ មហាជនជាច្រើននៅមិនទាន់ដឹងថាជារោគាឬជាអ្វីឲ្យពិត​ប្រាកដនោះទេ។ នាពេលនេះមានតែរង់ចាំឲ្យក្រុម​គ្រួសារសពបានធ្វើពិធីបុណ្យចប់សព្វគ្រប់ ​ហើយពន្យល់ប្រាប់អ្នកគាំទ្ររបស់លោកយាយឲ្យបានដឹងលម្អិតតែប៉ុណ្ណោះ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ធ្លាយចចាមអារ៉ាមថាបវរកញ្ញា Engfa និង Charlotte ឈ្លោះគ្នាបែកផ្សែង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ទីរ​ការងារ គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្តាល​បច្ចេកទេស រួម​នឹង​សហគ្រាស គ្រឹះស្ថាន​នៅ​ទូទាំង​ប្រទេស រៀបចំ​ប្រារព្ធ​ទិវា​សម្អាត​ពិភពលោក​លើក​ទី​៧

ព័ត៌មានជាតិ៤ ម៉ោង មុន

ទេសចរទៅលេងខេត្តមណ្ឌលគិរី កើន​ឡើង​ជាង ៤០០% ​ធៀប​ខែកញ្ញា ឆ្នាំ២០២៤ និង​ឆ្នាំ​២០២៣

សន្តិសុខសង្គម៥ ម៉ោង មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ៥ ម៉ោង មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

Sokha Hotels

ព័ត៌មានពេញនិយម