ព័ត៌មានជាតិ
បណ្ឌិត យង់ ពៅ ៖ គួរបញ្ឈប់ការផ្សាយ ព័ត៌មានឃាតកម្មរបស់ឧកញ៉ា គ្មានចំណេញអ្វីដល់នយោបាយកម្ពុជាទេ
លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការ នៃរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកតាមដានស្ថានការណ៍នយោបាយ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ នេះ បានលើកឡើងនៅលើគណនីហ្វេសប៊ុករបស់ខ្លួនថា «គួរបញ្ឈប់ជញ្ជ្រំផ្សាយ ព័ត៌មានឃាតកម្មរបស់ឧកញ៉ាហ្នឹងទៅ វាគ្មានចំណេញអ្វីដល់នយោបាយកម្ពុជា ជាអន្តរជាតិទេ»។

ការលើកឡើងនេះ គឺបន្ទាប់ពីមានករណីដ៏កក្រើកមួយ កាលពីរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ នៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បង្កឡើងដោយខ្មាន់កាំភ្លើងម្នាក់ ដែលត្រូវបានគេស្គាល់ថា ជាឧកញ៉ា ស្រី ស៊ីណា បានបាញ់ប្រហារទៅលើមនុស្សចំនួន ៤នាក់ ក្នុងនោះបុរសម្នាក់ និងនារីម្នាក់ ដែលជាគូដណ្ដឹងនឹងគ្នា បានស្លាប់បាត់បង់ជីវិត ខណៈរងគ្រោះធ្ងន់ស្រាល ២នាក់។ ករណីនេះ បានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង និងធ្វើឱ្យមហាជនផ្ទុះការជជែកវែកញែក ជាហូរហែ ព្រមទាំងមានការផ្សព្វផ្សាយយ៉ាងផុលផុសនៅលើបណ្តាញសង្គម។
ជុំវិញករណីនេះ លោកបណ្ឌិត យង់ ពៅ ថា គួរបញ្ឈប់ជញ្ជ្រំផ្សាយ ព័ត៌មានឃាតកម្មរបស់ឧកញ៉ាហ្នឹងទៅ វាគ្មានចំណេញអ្វីដល់នយោបាយកម្ពុជា ជាអន្តរជាតិទេ។ លើសពីនេះ លោកក៏បានសំណូមពរ ដល់ទាំងព័ត៌មានអាជីព ទាំងព័ត៌មាន MMO និងទាំងព័ត៌មានពលរដ្ឋ គួរមកងាកធ្វើមាតិកាព័ត៌មានខ្លីៗពីផលិតផលជាតិ ឬការអប់រំ ឬគតិបណ្ឌិតវិញ ទើបល្អ ចំពោះជាតិ ដែលកំពុងរងនឹងវិបត្តិសេដ្ឋកិច្ចសកល។ លោកបណ្ឌិត បានសង្កត់ធ្ងន់ថា «ប្រទេសកម្ពុជា មិនមែនជាសម្បុកឃាតកម្មនោះទេ។ ហេតុអ្វី យើងជាពលរដ្ឋខ្មែរ ត្រូវផ្សាយអាក្រក់ពីខ្លួនឯងច្រើនជាងការផ្សាយមាតិកាល្អៗ»?

គួរជម្រាបដែរថា ឧកញ៉ា ស្រី ស៊ីណា ដែលបាញ់សម្លាប់មនុស្សនៅបុរីប៉េងហួតបឹងស្នោនោះ ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យបញ្ចប់គោរមងារពី ឧកញ៉ា កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ រួចមកហើយ៕

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?