Connect with us

ព័ត៌មានជាតិ

កម្ពុជា និងស្ថានទូតឥណ្ឌា រៀបចំទិវាយោគៈអន្តរជាតិលើកទី១០ នៅព្រលានជល់ដំរីខេត្តសៀមរាប

បានផុស

នៅ

នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ ក្រសួងទេសចរណ៍កម្ពុជា សហការជាមួយស្ថានទូត នៃសាធារណរដ្ឋឥណ្ឌាប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងស្ថាប័នពាក់ព័ន្ធបានរៀបចំ “ទិវាយោគៈអន្តរជាតិលើកទី១០” ដែលធ្វើឡើងនៅទីលានជល់ដំរី ខេត្តសៀមរាប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ព្រឹត្តិការណ៍ធ្វើលំហាត់ប្រាណសមាធិ ទាំងផ្លូវកាយ ផ្លូវចិត្ត សម្រួលចលនាសាច់ដុំ និងចលនាសរសៃឈាមសម្រាប់សុខុមាលភាពរាងកាយ និងរួមចំណែកផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍សំខាន់ៗនិងវប្បធម៌ដ៏ល្អឯក របស់កម្ពុជាទៅកាន់ទេសចរអន្តរជាតិ ជាពិសេសទេសចរឥណ្ឌា ក៏ដូចជាបង្កើនកិច្ចសហប្រតិបត្តិការកម្ពុជា-ឥណ្ឌាឱ្យកាន់តែរឹងមាំថែមទៀតព្រមទាំងចូលរួមគាំទ្រយុទ្ធនាការផ្សព្វផ្សាយ “ឆ្នាំទេសចរណ៍កម្ពុជា-ឥណ្ឌាលើកទី១២០២៤” និងយុទ្ធនាការ “ទស្សនាសៀមរាប ឆ្នាំ២០២៤” ស្របតាមគំនិតផ្តួចផ្តើមយុទ្ធសាស្ត្រ “បង្កើន៥ និងអភិវឌ្ឍ៣” របស់ក្រសួងទេសចរណ៍។

លោកស្រី Devyani Khobragade ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌាប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា សម្រាប់ទិវាយោគៈក្នុងឆ្នាំ២០២៤នេះ រៀបចំឡើង ក្រោមប្រធានបទ “យោគៈសម្រាប់ខ្លួនឯងយោគៈសម្រាប់សង្គមជាតិ”។ លោកស្រីបន្តថា ការជ្រើសរើសប្រធានបទនេះ គឺដោយសារតែយោគៈ ជាផ្នែកសំខាន់មួយក្នុងការផ្សព្វផ្សាយពីសារសន្តិភាពនៅក្នុងសង្គមជាតិរបស់ពួកយើង និងក្នុងពិភពលោកជារួម។ លោកស្រី ឯកអគ្គរដ្ឋទូត លើកឡើងបន្ថែមថា ការហាត់យោគៈ ក្រៅពីផ្ដល់ផលវិជ្ជមាន លើរូបរាងកាយការហាត់យោគៈ ក៏ផ្ដល់ជាអត្ថប្រយោជន៍ សម្រាប់ផ្លូវចិត្តផងដែរ។ លោកស្រីពិតជាសប្បាយចិត្ត នៅពេលដែលប្រជាជនកម្ពុជាកាន់តែច្រើនចាប់ផ្ដើមហ្វឹកហាត់យោគៈ។

ចំណែក លោក ហ៊ុល សីលា អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ បានលើកឡើងដែរថា កន្លងទៅ ក្រសួងទេសចរណ៍ បានសហការជាមួយស្ថានទូតឥណ្ឌាប្រចាំកម្ពុជា រៀបចំទិវាយោគៈអន្តរជាតិចំនួន ៩លើករួចមកហើយនៅតាមគោលដៅទេសចរណ៍សំខាន់ៗរបស់កម្ពុជា។ ការរៀបចំទាំងនេះ បានទាក់ទាញឱ្យមានការចូលរួមជាច្រើនពីសាធារណជន ភ្ញៀវទេចរជាតិ និងអន្តរជាតិផងដែរ។ លោកបន្តថា ការរៀបចំទិវាយោគៈនៅថ្ងៃនេះ ក៏មានសារៈសំខាន់ក្នុងការជំរុញផ្សព្វផ្សាយសក្ដានុពលទេសចរណ៍កម្ពុជា លើកឆាកអន្តរជាតិ ក៏ដូចជាការពង្រឹងកិច្ចសហប្រតិបត្តិការកម្ពុជា-ឥណ្ឌា តាមរយៈការលើកកម្ពស់ទំនាក់ទំនង សង្គម វប្បធម៌ សេដ្ឋកិច្ច រវាងប្រជាជន និងប្រជាជន ព្រមទាំងអបអរសាទរការហោះហើរត្រង់លើកដំបូងរបស់ក្រុមហ៊ុនអាកាសចរណ៍ពីភ្នំពេញ ទៅញូដេលី និងពីញូដេលី មកភ្នំពេញវិញ៕

ដោយ៖ ជុន កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម