សេដ្ឋកិច្ច
ថៃរំពឹងទាញចំណូល ៨ ទ្រីលានបាត ពីអំណាចទន់ត្រឹមឆ្នាំ ២០២៧
អនុប្រធានគណៈកម្មាធិការយុទ្ធសាស្ត្រអំណាចទន់ជាតិថៃ លោក Surapong Suebwonglee បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា រដ្ឋាភិបាលថៃបានដាក់គោលដៅទាញចំណូល ៨ ទ្រីលានបាតសម្រាប់សេដ្ឋកិច្ច ពីអំណាចទន់ត្រឹមឆ្នាំ ២០២៧។ នេះបើតាមការចុះផ្សាយរបស់កាសែតក្នុងស្រុក The Nation។

លោក Surapong បានគូសបញ្ជាក់ថា ពាក់កណ្តាលនៃគោលដៅនេះ នឹងបានមកពីមនុស្សប្រហែលចំនួន ២០ លាននាក់ ដែលធ្វើការក្នុងឧស្សាហកម្មទាក់ទងនឹងអំណាចទន់ ហើយទទួលបានប្រាក់ចំណូលជាមធ្យម ២០០ ០០០ បាត/ម្នាក់/ឆ្នាំ។ លោកបានបន្ថែមថា ពាក់កណ្តាលទៀត នឹងបានមកពីចំណូលក្នុងវិស័យទេសចរណ៍ អាហារថៃ ភាពយន្ត កីឡា ម៉ូដ និងកម្មវិធីបុណ្យជាតិផ្សេងៗ។
មន្រ្តីថៃដដែលបានបន្តថា៖ «យើងក៏មានគោលបំណងបង្កើនភោជនីយដ្ឋានថៃនៅបរទេសពី ៣០ ០០០ ទៅដល់ ១០០ ០០០ កន្លែងនៅតាមបណ្ដាទីក្រុងធំៗជុំវិញពិភពលោក ក៏ដូចជាការបង្កើនកន្លែងហាត់ប្រដាល់មួយថៃ នៅក្រៅប្រទេសពី ៤០ ០០០ ទៅដល់ ១០០ ០០០ កន្លែងដូចគ្នា»។

គួរគូសបញ្ជាក់ថា លោក Surapong បានឱ្យដឹងពីការណ៍នេះ ខណៈទីភ្នាក់ងារសម្រាប់មាតិកាច្នៃប្រឌិតរបស់ប្រទេសថៃ (THACCA) គ្រោងរៀបចំពិព័រណ៍ស្ដីពីអំណាចទន់ជាលើកដំបូងរបស់ប្រទេស ចុងខែមិថុនានេះ ដើម្បីបង្ហាញពីសក្តានុពលសេដ្ឋកិច្ចនៃអំណាចទន់របស់ថៃ ក្នុងការជំរុញប្រទេសឱ្យក្លាយជាអ្នកនាំមុខគេក្នុងសេដ្ឋកិច្ចច្នៃប្រឌិត។
លោក Surapong បានគូសបញ្ជាក់ថា ការតាំងពិព័រណ៌នេះនឹងបង្ហាញពីឧស្សាហកម្មសេដ្ឋកិច្ចច្នៃប្រឌិតចំនួន ១១ របស់ប្រទេសថៃ រួមមាន សៀវភៅ សិល្បៈ ម៉ូដ ការរចនា តន្ត្រី ពិធីបុណ្យ ការធ្វើដំណើរ កីឡា ភាពយន្ត ហ្គេម និងអាហារ។
ព្រឹត្តិការណ៍ដដែល មានគោលបំណងសំខាន់ៗចំនួន៣ ដែលរួមមាន លើកកម្ពស់ការយល់ដឹងអំពីអំណាចទន់ និងសារៈសំខាន់របស់វានៅលើឆាកអន្តរជាតិ លើកកម្ពស់ការអភិវឌ្ឍសហគ្រិនអំណាចទន់ និងបង្កើនការប្រកួតប្រជែងរបស់ពួកគេ ដោយសហការគ្នាជាមួយភ្នាក់ងារពាក់ព័ន្ធ និងចុងក្រោយគឺ ជំរុញកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល វិស័យឯកជន និងអង្គការពាក់ព័ន្ធក្នុងបណ្តាប្រទេសអាស៊ីអាគ្នេយ៍ និងសម្ព័ន្ធអន្តរជាតិ ដើម្បីជំរុញអំណាចទន់របស់ថៃទៅកាន់ទីផ្សារពិភពលោក៕

-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល