Connect with us

ព័ត៌មានជាតិ

ឥណ្ឌូណេស៊ីគ្រោងទិញក្រុមហ៊ុនផលិតអង្ករ​​ និង រោងម៉ាស៊ិនកិនស្រូវនៅកម្ពុជា ដើម្បីរក្សាសន្តិសុខស្បៀងក្នុងប្រទេសខ្លួន

បានផុស

នៅ

ក្រុមហ៊ុនរដ្ឋ Bulog របស់ប្រទេសឥណ្ឌូណេស៊ីមានផែនការក្នុងការទិញយកក្រុមហ៊ុន​នាំចេញអង្ករ និងរោងម៉ាស៊ីនកិនស្រូវនៅកម្ពុជា ដើម្បីធានានូវសន្តិសុខស្បៀងក្នុងស្រុក ខណៈដែរបញ្ហាប្រែប្រួលអាកាសធាតុកំពុងយ៉ាយីខ្លាំងដល់វិស័យកសិកម្មរបស់ខ្លួន។​ នេះបើយោង​តាមរដ្ឋមន្ត្រីក្រសួងកសិកម្មរបស់ឥណ្ឌូណេស៊ី លោក Andi Amran Sulaiman ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សារព័ត៌មាន​របស់ឥណ្ឌូនេស៊ី ANTARAបានដកស្រង់សម្តីរបស់លោក Sulaimanថា​៖ «​មិន​មាន​បញ្ហា​អ្វី​ជាមួយ​នឹង​ផែនការ​របស់ Bulog នោះទេ។ អ្វីដែលសំខាន់បំផុតនៅពេលនេះ គឺការបង្កើនសក្តានុពលរបស់យើង ដើម្បីជំរុញសេដ្ឋកិច្ចក្នុងស្រុក»។


លោក Sulaiman បានសង្កត់ធ្ងន់ថា ការទិញក្រុមហ៊ុនផលិតណាមួយនោះគួរតែធ្វើឡើងស្របទៅនឹងកិច្ចខិតខំប្រឹងប្រែង​ ដើម្បីបង្កើនធនធានអាហារក្នុងស្រុក។ ហើយកិច្ចខិតខំប្រឹងប្រែងទាំងនេះរួមមាន ការបង្កើតស្រែថ្មី បង្កើនប្រសិទ្ធភាពដីដែលមានស្រាប់ និងការពង្រឹងប្រព័ន្ធស្រោចទឹក។


លោក​បាន​បន្ថែម​ថា​៖ «​ប្រទេស​ឥណ្ឌូណេស៊ី​ធ្លាប់​បាន​សម្រេច​បាន​ភាព​គ្រប់គ្រាន់​ដោយ​ខ្លួន​ឯង​លើ​ស្តុកអង្ករ​ដោយ​គ្មាន​ការ​នាំ​ចូល​។ ទោះបី​ជា​មាន​ការ​នាំ​ចូល​បច្ចុប្បន្ន​ក៏​ដោយ តួ​លេខ​នេះ​មិន​​​លើស​ពី ១០ ភាគរយ​នោះ​ទេ»។
 កាលពីថ្ងៃទី ១២ ខែមិថុនា នាយកប្រតិបត្តិ Bulog លោក Bayu Krisnamurthi មានប្រសាសន៍ថា ក្រុមហ៊ុនរបស់លោកបានត្រៀមខ្លួនរួចជាស្រេចដើម្បីអនុវត្តតាមការណែនាំរបស់រដ្ឋាភិបាល ដើម្បីស្វែងរកសក្តានុពលកិច្ចសហប្រតិបត្តិការជាមួយភាគីផ្សេងៗ ជាពិសេសជាមួយប្រទេសកម្ពុជាលើវិស័យសេដ្ឋកិច្ច និងការវិនិយោគលើម្ហូបអាហារ។
លោក​បាន​បន្ថែម​ថា Bulog បាន​សហការ​ជាមួយ​ប្រទេស​កម្ពុជា​រួច​ហើយ​តាម​រយៈ​គម្រោអាជីវកម្ម​ទៅ​អាជីវកម្ម(B2B)  និង​រដ្ឋាភិបាល​ទៅ​រដ្ឋាភិបាល (G2G)​ក្នុង​ឆ្នាំ ២០២៣ និង​ដើម​ឆ្នាំ ២០២៤។

លោក សុង សារ៉ន ប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុននាំចេញអង្ករនិងរោងម៉ាស៊ិនកិនស្រុកឈានមុខគេមួយនៅកម្ពុជាបានថ្លែងប្រាប់កម្ពុជាថ្មីនៅថ្ងៃនេះថាឧស្សាហកម្ម​អង្ករ​កម្ពុជា​មាន​ការ​ប្រកួត​ប្រជែង​កាន់​តែ​ច្រើន និង​សម្បូរ​ទៅ​ដោយ​ស្រូវ​ដែល​អាច​កែច្នៃ និង​នាំ​ចេញ​ផលិតផល​សម្រេចបាន។

លោកថាវិនិយោគិនបរទេសមានលទ្ធភាពក្នុងការវិនិយោគ ប្រសិនបើពួកគេកំពុងស្វែងរកការរក្សាបាននូវសន្តិសុខស្បៀង។ លោកថាក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ​វិស័យនេះបានទាក់ទាញវិនិយោគិនបរទេសមួយចំនួនដែលភាគច្រើនមកពីសហភាពអឺរ៉ុប និងសិង្ហបុរី។

​លោកថា៖«ការវិនិយោគកាន់តែច្រើនលើការកែច្នៃ និងនាំការចេញអង្ករ នឹងផ្តល់អត្ថប្រយោជន៍កាន់តែច្រើនដល់កសិករ និងអ្នកប្រើប្រាស់ និងរួមចំណែកដល់សន្តិសុខស្បៀងក្នុងតំបន់ និងឆាកអន្តរជាតិ ជាពិសេសនាំមកនូវបច្ចេកវិទ្យាស្បៀងអាហារបន្ថែមទៀត ដើម្បីកែលម្អកសិកម្ម និងកែច្នៃផលិតផលបន្ថែមតម្លៃដល់កម្ពុជាផងដែរ»។

លោក ឆាយ បូរ៉ា ជា​អ្នក​ជំនាញ​កិច្ចការ​ទំនាក់ទំនងវិស័យឯកជនជាមួយរដ្ឋាភិបាល និង​គោលនយោបាយ​សាធារណៈ​   និងក្នុងនាមជានាយកគ្រប់គ្រងក្រុមហ៊ុនប្រឹក្សាយុទ្ធសាស្ត្រ BowerGroupAsia (BGA) នៅកម្ពុជា លោកជួយក្រុមហ៊ុនចម្រុះជាតិសាសន៍ក្នុងការគ្រប់គ្រងហានិភ័យ និងចាប់យកឱកាសអាជីវកម្មនិងការវិនិយោគនៅកម្ពុជា។ លោកបានលើកឡើងថា​ទិន្នន័យ​ទាក់ទង​នឹង​ការ​ទិញ​យក​ពី​បរទេស​របស់​ក្រុមហ៊ុន​អង្ករ​កម្ពុជា​មាន​កម្រិត​តិចតួចនៅឡើយ ប៉ុន្តែ​លោកមើលឃើញពី​​ការ​ចូលរួម​គួរ​ឱ្យ​កត់សម្គាល់​ពី​អ្នក​វិនិយោគ​ចិ​ន ខណៈដែរប្រទេសឥណ្ឌូណេស៊ីក៏បានចាប់អារម្មណ៍លើឧស្សាហកម្មអង្កររបស់កម្ពុជាផងដែរ។

លោកបានថ្លែងថា៖«ទោះបីជាព័ត៌មានលម្អិតអំពីការទិញយករបស់ក្រុមហ៊ុនបរទេសលើវិស័យស្រូវអង្ករនៅកម្ពុជានៅមានចំនួនតិចតួចក្តី​ ប៉ុន្តែ​ការវិនិយោគបរទេសលើវិស័យនេះចូលរួមចំណែកដល់ការពង្រីក និងការធ្វើទំនើបកម្មនៃឧស្សាហកម្មនេះដែលយើងគ្រប់គ្នាមិនអាចប្រកែកបាន»។

​លោកបានគូសបញ្ជាក់ទៀតថា៖«ផែនការ​ទិញ​យក​ពីក្រុមហ៊ុន​បរទេសមកលើវិស័យនេះយើងគិតថាវា​​នឹង​មិនប៉ះពាល់​ខ្លាំង​ដល់​ការ​ផ្គត់ផ្គង់ និង​ពាណិជ្ជកម្ម​អង្ករ​របស់​កម្ពុជា​នៅ​ពេល​អនាគត​ទេ។ ផ្ទុយទៅវិញ ផែនការទាំងនេះអាចជួយធ្វើពិពិធកម្ម និងធ្វើទំនើបកម្មឧស្សាហកម្មអង្ករកម្ពុជា ដែលជួយធ្វើឱ្យការផលិតភាពខ្ពស់ ការបង្កើនផលិតកម្មអង្ករដែលមានគុណភាពខ្ពស់ និងបង្កើនការប្រកួតប្រជែងផងដែរ។ ដោយសារភាពសម្បូរបែបនៃដំណាំស្រូវ កម្ពុជានៅតែជាគោលដៅទាក់ទាញសម្រាប់អ្នកវិនិយោគបរទេសដែលចង់បង្កើតប្រតិបត្តិការអង្ករសម្រាប់ការនាំចេញទៅទីផ្សារតំបន់ និង អន្តរជាតិ »។

កម្ពុជារកចំណូលបានចំនួនជាង៨៦៣​,៣៩ លានដុល្លាលានដុល្លារពី​ការនាំចេញស្រូវនិង អង្ករទៅកាន់ទីផ្សារអន្តរជាតិក្នុ​ងរយៈពេល៤ខែ​ដើមឆ្នាំនេះ។ នេះបើយោងតាមរបាយការណ៍​របស់សហព័ន្ធស្រូវអង្ករកម្ពុជា(CRF)។

ក្នុងនោះកម្ពុជាបាននាំចេញអង្ករជាង ២៤៨,០០០ តោនក្នុងរយៈពេល ៤ ខែដំបូងនៃឆ្នាំ ២០២៤ ដោយទទួលបានប្រាក់ចំណូលសរុបចំនួន ១៧០ លានដុល្លារអាមេរិក។​ ជាមួយគ្នានេះដែរ កម្ពុជាក៏បានធ្វើការនាំចេញស្រូវជាង ២,៤ លានតោន​ ឬស្មើនឹង ៦៩៣,៣៩ លានដុល្លារ (ចំនួន៧២%ឆ្លងកាត់ការស្នើសុំការបញ្ជាក់ឯកសារនាំចេញពីអាជ្ញាធរមានសម្ថកិច្ច)។ សម្រាប់ការនាំចេញអង្ករគឺទៅកាន់ប្រទេស និងតំបន់ចំនួន ៦០ ​ ក្នុងនោះប្រទេសចិននៅតែជាអ្នកទិញដ៏សំខាន់ជាង​គេ ​បន្ទាប់មកគឺនាំ​ទីផ្សារអឺរ៉ុប​​ និង ​ទីផ្សារ៧ក្នុងតំបន់អាស៊ាន​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ នាទីutes មុន

ស្ទឹងត្រែងជាខេត្តគ្មានសំណុំរឿងក្មេងទំនើងសូម្បី១ករណី៖មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌ ឱ្យខេត្តផ្សេងយកគំរូដឹកនាំតាម!

ព័ត៌មានអន្ដរជាតិ១២ នាទីutes មុន

ត្រាំ ប្រកាសប្រហារជីវិតឃាតករ និងអ្នកប្រព្រឹត្តបទល្មើសរំលោភសេពសន្ថវៈ ពេលចូលកាន់តំណែង

ជីវិតកម្សាន្ដ១៣ នាទីutes មុន

តុលាការ​កាត់ទោស​ម្តាយ Han So Hee ១ឆ្នាំ និងព្យួរទោស២ឆ្នាំ ​ពី​បទ​បើកបនល្បែង​

ព័ត៌មានជាតិ១៨ នាទីutes មុន

បទល្មើសក្មេងទំនើង៖ មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌ ថា មានកត្តាគួបផ្សំច្រើន រួមទាំង «ទំនាស់ស្នេហា»

ព័ត៌មានអន្ដរជាតិ២៨ នាទីutes មុន

ផលិតកម្មរថយន្តជាសកលរបស់ Toyota បន្ត​ធ្លាក់ចុះ ១០ ខែជាប់​ៗគ្នា ទោះ​ការ​លក់កើន​ឡើង

សន្តិសុខសង្គម១០ ម៉ោង មុន

ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង​១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល

ចរាចរណ៍៩ ម៉ោង មុន

អ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ត្រូវរថយន្ដបុកស្លាប់ពេលជិះឆ្លងផ្លូវ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ដំណឹងល្អ! វ៉ាក់សាំងមហារីករុស្ស៊ី ព្យាបាលអ្នកជំងឺជាសះស្បើយ៧នាក់ហើយ និងគ្រោងដាក់លក់លើទីផ្សារនៅឆ្នាំក្រោយ

ចរាចរណ៍៧ ម៉ោង មុន

បុរសម្នាក់ បើករថយន្តធុនធំ ងោកមួយភាំង រេចង្កូតបុកស្លាកប៉ាណូអស់ ០២ ដើម និងរបងដីឡូត៍ពលរដ្ឋរងការខូចខាត

ព័ត៌មានជាតិ២០ ម៉ោង មុន

ក្រោយភ្លៀង មេឃស្រឡះ! លោក ផាត់ ហ៊ន ត្រូវបានរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងយុត្តិធម៌ ជួយឱ្យរួចផុតពីបណ្ដឹងព្រហ្មទណ្ឌ

Sokha Hotels

ព័ត៌មានពេញនិយម