សេដ្ឋកិច្ច
កសិករនៅស្រុកតំបែរថា តម្លៃខ្ទឹមស្លឹកឡើងថ្លៃគុណនឹង ៥
កសិករជិត ២០០ គ្រួសារ ភូមិពន្លា ភូមិគោកចារ និងសហគមន៍គោស្រុក នៃស្រុកតំបែរ បានដាំស្លឹកខ្ទឹមលក់លើផ្ទៃដីជាង១០០ហិកតា ដោយផលិតលក់ទៅកាន់ទីផ្សារ ក្នុងមួយថ្ងៃមិនក្រោម៣តោននោះទេ។
ខ្ទឹមជារុក្ខជាតិមួយប្រភេទ ដែលមានក្លិនឈ្ងុយ ប្រជាពលរដ្ឋខ្មែរយើង និយមចូលចិត្តយកមកធ្វើជាគ្រឿងទេស ដាក់ទៅលើមុខម្ហូប សម្រាប់កាត់ចង្អាប។
ឆ្នាំ២០២៤នេះ កសិករដាំខ្ទឹមស្លឹកសប្បាយរីករាយក្នុងការប្រមូលផលណាស់ ព្រោះខ្ទឹមមានទីផ្សារល្អ ស្រួលលក់ ១គីឡូតម្លៃ ៥.០០០ រៀល ខណៈឆ្នាំទៅលក់បានតែ ១.០០០ រៀលតែប៉ុណ្ណោះ។
អ្នកស្រី ឯក លុយ កសិករដាំខ្ទឹមស្លឹកលក់នៅក្នុងភូមិពន្លាក ឃុំចុងជៀច ស្រុកតំបែរ ខេត្តត្បូងឃ្មុំ បានឲ្យដឹងនៅព្រឹកថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២៤ ថា ប្រជាពលរដ្ឋយើងបានប្រកបរបរដាំខ្ទឹមស្លឹកនេះ ព្រោះខ្ទឹមជាដំណាំងាយស្រួលដាំ ឆាប់បានផល ដាំតែរយ:ពេលតែ៤៥ថ្ងៃ កសិករចាប់ប្រមូលផលហើយ នៅលើទំហំដីកន្លះហិកតាអាចប្រខ្ទឹមបានពី៥ ទៅ៦តោន។
អ្នកស្រីប្រាប់ថា ចំពោះទីផ្សារខ្ទឹមស្លឹកងាយលក់ ឲ្យតែដល់ពេលប្រមូលផល មានថៅកែគេចុះមកប្រមូលទិញដល់ចំការតែម្តង។
កសិករយើងដកច្រកថង់ថ្លឹង១ថង់ ទម្ងន់ ៥គីឡូក្រាម តម្លៃ ៥.០០០រៀល ខណៈឆ្នាំមុនលក់បានតម្លៃ ១ ពាន់រៀល ម៉ូយគេដឹកយកទៅលក់នៅផ្សារសួង ផ្សារកំពង់ចាម និងរាជធានីភ្នំពេញ។
ដំណាំខ្ទឹមស្លឹករបស់អ្នកស្រីនៅឆ្នាំនេះ អំណោយផលល្អដូចឆ្នាំកន្លងទៅដែរ ខ្ទឹមងាយដាំវាធននឹងអាកាសធាតុ មិនមានជំងឺ ឬ មានដង្កូវស៉ីនោះទេ តែខ្ទឹមមិនត្រូវការជាំទឹកដែរ ដើម្បីឲ្យខ្ទឹមល្អកសិករត្រូវប្រើជី កំប៉ុស្តិ៍ ជីលាមកគោ និងជីអាចម៍មាន់។
កសិករអាចដាំបាន៦ដង ឯណោះក្នុងមួយឆ្នាំ គឺដាំលក្ខណៈវិលជុំតែម្តង ផលខ្ទឹមធ្វើឲ្យកសិករមានជីវភាពគ្រួសារធូរធាប្រសើរគួរឲ្យមានមោទនៈភាពយ៉ាងក្រៃលែង៕
សាន វិឡែម ២
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា