Connect with us

ព័ត៌មានជាតិ

កម្ពុជា-សិង្ហបុរីបន្តប្តេជ្ញាលើកិច្ចសហប្រតិបត្តិការរដ្ឋាភិបាលឌីជីថល

បានផុស

នៅ

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា (MPTC) និងក្រសួងទំនាក់ទំនង និងព័ត៌មាននៃប្រទេសសិង្ហបុរី (MCI) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) សំដៅកែទម្រង់បណ្តាញរដ្ឋាភិបាលឌីជីថល ក៏ដូចជាការលើកកម្ពស់ការអភិវឌ្ឍធនធានមនុស្ស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍(MPTC)  ​និង លោក Janil Puthucheary រដ្ឋមន្ត្រីទទួលបន្ទុកទីភ្នាក់ងារបច្ចេកវិទ្យារដ្ឋាភិបាលសិង្ហបុរី (GovTech Singapore) និងជាអនុរដ្ឋមន្ត្រីក្រសួងគមនាគមន៍និងព័ត៌មាននៃសាធារណរដ្ឋសិង្ហបុរី ​ (MCI) )បាន​ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា(MoU) ជាមួយ ស្តីពីកិច្ចសហប្រតិបត្តិការរដ្ឋាភិបាលឌីជីថល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម Lawrence Wong នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសិង្ហបុរីកាលពីថ្ងៃទី១៨ខែមិថុនាថ្មីៗកន្លងទៅនេះ។

យោងតាមក្រសួង៖« អនុស្សរណៈនៃការយោគយល់នេះ មានគោលបំណងដើម្បីបន្តជំរុញកិច្ចសហប្រតិបត្តិការ ការអភិវឌ្ឍបច្ចេកទេស ការធ្វើ​បរិវត្តកម្មរដ្ឋាភិបាលឌីជីថល​ និងការអភិវឌ្ឍធនធានមនុស្សរវាងប្រទេសទាំងពីរ ឱ្យកាន់តែប្រសើរ»។

​បើយោងតាម MCI កម្ពុជា និងសិង្ហបុរីបានប្តេជ្ញាបន្តកិច្ចសហប្រតិបត្តិការក្នុងរដ្ឋាភិបាលឌីជីថល តាមរយៈការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើរដ្ឋាភិបាលឌីជីថល ​រវាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ​ នៃកម្ពុជា និងក្រសួងទំនាក់ទំនង និងព័ត៌មានសិង្ហបុរី។

ក្រសួងគមនាគមន៍និងព័ត៌មាននៃសាធារណរដ្ឋសិង្ហបុរីបានលើកឡើងថា៖«MOU គូសបញ្ជាក់ការប្តេជ្ញាចិត្តរបស់ប្រទេសទាំងពីរក្នុងការបន្តកិច្ចសហប្រតិបត្តិការជិតស្និទ្ធរបស់ពួកគេនៅក្នុង រដ្ឋាភិបាលឌីជីថល។ Singapore GovTech និងស្ថាប័នផលិតផលរដ្ឋាភិបាលបើកចំហនឹងបន្តធ្វើការជាមួយគណៈកម្មាធិការរដ្ឋាភិបាលឌីជីថលកម្ពុជាក្នុងការអនុវត្ត​នៃផលិតផលរដ្ឋាភិបាលឌីជីថលបើកចំហរបស់ប្រទេសសិង្ហបុរី»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣៥ នាទីutes មុន

លោក Zelensky ថាអ្នកស្លាប់ក្នុងសង្គ្រាមអ៊ុយក្រែនឈានដល់៤៣០០០នាក់

ព័ត៌មានអន្ដរជាតិ៣៧ នាទីutes មុន

រថយន្ត​ក្រុង​ធ្លាក់​ចូលប្រឡាយ​បណ្តាល​ឲ្យ​ស្លាប់និង​របួស​១៤​នាក់​ ក្នុងទីក្រុង Asyut អេហ្ស៊ីប

ព័ត៌មានជាតិ៤១ នាទីutes មុន

សមត្ថកិច្ច១១៥៩នាក់ នឹងត្រូវដាក់ពង្រាយ ដើម្បីការពារ​សន្តិសុខ សុវត្ថិភាព ក្នុងពិធីបុណ្យសមុទ្រខេត្តកំពត

ព័ត៌មានអន្ដរជាតិ៤៤ នាទីutes មុន

លោក ត្រាំ លើកមេធាវីរបស់គាត់ Alina Habba ធ្វើជាទីប្រឹក្សាប្រធានាធិបតី

ព័ត៌មានជាតិ៤៧ នាទីutes មុន

ស្អែក​សម្ដេចធិបតីអញ្ជើញបើកការដ្ឋានសង់មន្ទីរពេទ្យសាកលវិទ្យាល័យតម្លៃជាង៦៦លានដុល្លារមានសមត្ថភាពទទួលអ្នកជំងឺសម្រាក២០០គ្រែ

Sokha Hotels

ព័ត៌មានពេញនិយម