សុខភាព
ក្រសួង ពង្រឹងគុណភាពថែទាំ សុខភាពមាតា ទារក និងកុមារ កាត់បន្ថយ អត្រាមរណភាព
សាស្រ្តចារ្យ អ៊ឹម សិទ្ធិការ្យ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល និងជា ប្រធានគណៈកម្មការសម្របសម្រួលក្នុងការពង្រឹងគុណភាព ថែទាំ ព្យាបាល សុខុមាលភាពទារក កុមារនិងរោគស្រ្តី បានដឹកនាំការប្រជុំលើកទី៥ របស់ក្រុមការងារបច្ចេកទេសជួយពង្រឹងគុណភាពថែទាំ ព្យាបាល សុខុមាលភាព មាតា ទារក និងកុមារ ដើម្បីកាត់បន្ថយ អត្រាមរណភាពមាតា។ នេះបើតាមការផ្ដល់ព័ត៌មានពីក្រសួងសុខាភិបាល នៅថ្ងៃនេះ។
កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណង៖ ពិនិត្យរបាយការណ៍វឌ្ឍនភាព នៃកិច្ចប្រជុំរបស់ក្រុមការងារបច្ចេកទស សុខភាពមាតា ទារកនិងកុមារ ៤លើកកន្លងមក, ធ្វើបច្ចុប្បន្នភាពលើការងារពង្រឹងគុណភាពថែទាំ សុខភាពមាតា ទារក និងកុមារ ដើម្បីកាត់បន្ថយ អត្រាមរណភាពមាតា, ពិនិត្យការអនុវត្តការផ្តល់កញ្ចប់អន្តរគមន៍សេវាថែទាំ ពេលមានផ្ទៃពោះ ពេលសម្រាល និងក្រោយពេលសម្រាល, ពិនិត្យវឌ្ឍនភាពនៃការអនុវត្ត EmONC សម្រាប់ឆ្នាំ២០២៤, ចែករំលែកបទពិសោធន៍ អំពីអន្តរាគមន៍សង្រោះទារក តាមរយ: បទបង្ហាញក្រោមប្រធានបទ Start4Newborn។
កិច្ចប្រជុំនេះ រៀបចំនៅនៅទីស្តីការក្រសួងសុខាភិបាល ថ្មីៗនេះ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីជំនាញផ្នែកសុខភាពមាតា ទារក និងកុមារ សរុបចំនួន ៥៣នាក់ ដែលជាថ្នាក់ដឹកនាំតំណាងក្រសួងសុខាភិបាល ថ្នាក់ដឹកនាំមន្ទីពេទ្យគន្ធបុប្ផា មន្ទីរពេទ្យកុមារជាតិ មជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក តំណាងមន្ទីរពេទ្យខេត្តកំពង់ចាម បាត់ដំបង តាកែវ សៀមរាប ប្រធានផ្នែកសម្ភព និងប្រធានផ្នែកសង្រ្គោះទារក នៃមន្ទីពេទ្យកាល់ម៉ែត មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មន្ទីរពេទ្យកុមារជាតិ មន្ទីរពេទ្យព្រះអង្គឌួង និងសមាគម និងអង្គការដៃគូ មួយចំនួន មានជាអាទិ WHO KOFIH UNICEF UNFPA FHI/EQHA RACHA & Plan International សមាគមឆ្មប (ប្រធានសមាគមឆ្មប) និង គ្លីនិក សម្ភព និងរោគស្ត្រី ឯកជន ដូចជា មន្ទីរពេទ្យ ជោរី មន្ទីរសម្ភពសោភា គ្លីនិកសុខលាភមេត្រី និងមន្ទីរសម្ភព សុខភាពស្រ្តី៕
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ចរាចរណ៍១ ថ្ងៃ ago
រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទបើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ