Connect with us

សុខភាព

វិធី​ការពារ ការឆ្លង​មេរោគ​រលាក​ថ្លើម​ប្រភេទ បេ ទៅ​ទារក​!

បានផុស

នៅ

​ជំងឺ​រលាក​ថ្លើម ដែល​បង្កឡើង​ដោយសារ​វីរុស​រលាក​ថ្លើម​បេ គឺជា​បញ្ហា​សុខភាព​មួយ​ដ៏​ធំ​នៅលើ​ពី​ភព​លោក​។ ភាគច្រើន​នៃ​ជំងឺ​នេះ​វិវត្តន៍​ទៅរក ជំងឺ​រលាក​ថ្លើម​រ៉ាំរ៉ៃ ជំងឺ​ក្រិន​ថ្លើម និង​មហារីក​ថ្លើម​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​តាមរយៈ​អង្គការ​សុខភាព​ពិភពលោក​បាន​ឲ្យ​ដឹងថា សព្វថ្ងៃនេះ​អ្នក​ដែលមាន​ផ្ទុកមេរោគ​រលាក​ថ្លើម​រ៉ាំរ៉ៃ​ប្រភេទ​បេ មាន​ប្រហែល ២៤០​លាន​នាក់ ដែល​ក្នុងនោះ ៧៥% គឺជា​អ្នករស់នៅ​តំបន់ អាស៊ី អាស៊ី​ប៉ាស៊ីហ្វិក និង​អា​ហ្រិ​ក​។ ការឆ្លង​នៅ​តំបន់​អាស៊ី ភាគច្រើន​គឺ​ការឆ្លង​ពី​ម្តាយ​ទៅ​កូន ក្នុងអំឡុងពេល​មាន​ផ្ទៃពោះ អំឡុងពេល​សម្រាល និង​ការឆ្លង​តាមរយៈ​ការទំនាក់ទំនង​ផ្ទាល់ ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​។ ១៥% ទៅ ៤០% នៃ​អ្នក​ដែល​ឆ្លង​មេរោគ​នេះ វិវត្តន៍​ទៅរក​ជំងឺ​ក្រិន​ថ្លើម និង​មហារីក​ថ្លើម ដែលជា​ហេតុ​បណ្តាល​ឲ្យ​មាន​អ្នកស្លាប់​ប្រហែល ១​លាន​នាក់​ក្នុង​មួយឆ្នាំ នៅលើ​សកលលោក​សព្វថ្ងៃ​នេះ​។​

​ក​) ការចម្លង​មេរោគ​៖

​ផ្លូវ​ចម្លង​មេរោគ​ថ្លើម​ប្រភេទ បេ គឺ​តាមរយៈ ឈាម ផ្លូវភេទ ការទំនាក់ទំនង​គ្នា​ផ្ទាល់​ជាមួយនឹង​អ្នកជំងឺ ដែល​ប៉ះ​នឹង​របួស​ឬ​ដំបៅ​អ្នកជំងឺ ហើយ​ជាពិសេស​គឺ​ការឆ្លង​ពី​ម្តាយ​ទៅ​កូន​។​

​ការចម្លង​មេរោគ​ថ្លើម បេ ពី​ម្តាយ​ទៅ​កូន​មាន ៣ ប្រភេទ​៖

– ការឆ្លង​ក្នុងពេល​មាន​ផ្ទៃពោះ​

– ការឆ្លង​ក្នុងអំឡុងពេល​កើត​

– ការឆ្លង​ក្រោយ​កើត​

១. ការឆ្លង​ក្នុងពេល​មាន​ផ្ទៃពោះ​៖

​ចំពោះ​ការឆ្លង​ក្នុងកំឡុងពេល​មាន​ផ្ទៃពោះ គឺមាន​តិច (​ប្រហែល ១០%) ដែល​កត្តា​ប្រឈម​ធ្វើ​ឲ្យ​មានការ​ឆ្លង​នោះ​ទាក់ទង​នឹង​៖

– ម្តាយ​មាន​ផ្ទុក វីរុស​ក្នុង​ឈាម​ខ្ពស់ (High viral load)

– ម្តាយ​ក្រៅពី​មាន AgHbs វិជ្ជមាន ព្រមទាំង​មាន AgHbe វិជ្ជមាន​ថែមទៀត​

– ម្តាយ​ឆ្លង​មេរោគ​ថ្លើម បេ នៅ​ត្រីមាស​ទី​៣

– ម្តាយ​មាន​បែក​ទឹកភ្លោះ​យូរ ឬ​រយៈពេល​សម្រាលកូន​យូរ សម្រាលកូន​មិន​គ្រប់​ខែ​

២. ការឆ្លង​ក្នុងកំឡុងពេល​កើត​៖

​ក្នុងអំឡុងពេល​កើត ការឆ្លង​មាន​អត្រា​ខ្ពស់ (៨០%)៖

– ការឆ្លង​តាមរយៈ​ទឹកភ្លោះ ឬ​ឈាម​ម្តាយ​ដែលមាន​វីរុស​

– ការឆ្លង​តាមរយៈ​ការ​ដាច់​ស្បែក​ទារក ឬ​របួស ហើយ​ប៉ះ​នឹង​ទឹកភ្លោះ ឬ​ឈាម​ម្តាយ​

​សំគាល់ៈ ទារក​ដែល​ឆ្លង​ពី​ម្តាយ ភាគច្រើន (៩០%) វិវត្តន៍​ទៅរក ការ​រលាក​ថ្លើម​រ៉ាំរ៉ៃ ក្នុង​អាយុ ៣​ឆ្នាំ​។​

៣. ការឆ្លង​ក្រោយ​កើត​៖

​ការឆ្លង​ក្រោយ​កំណើត មាន​អត្រា​តិចជាង ១០%៖

– ការ​ឆ្លងតាម​ទឹកដោះ (​ពុំមាន​ការសិក្សា​ណា​បញ្ជាក់​ច្បាស់​នៅឡើយ លើកលែងតែ​ក្បាលដោះ​ម្តាយ​មាន​ដំបៅ ឬ​បែក​ឈាម ដែល​បណ្តាល​ឲ្យ​ទារក​ឆ្លង​មេរោគ​ថ្លើម​បេ​នេះ​)

– ការឆ្លង​មេរោគ​ក្រោយ​សម្រាល ច្រើន​កើតឡើង នៅពេល​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​និង​អ្នកមាន​រលាក​ថ្លើម​ប្រភេទ​បេ​រ៉ាំរ៉ៃ​។​

​ខ​) វិធី​បង្ការ​ការចម្លង​មេរោគ​ពី​ម្តាយ​ទៅ​កូន​៖

​យើង​អាចធ្វើ​ការបង្ការ ការចម្លង​ពី​ម្តាយ​ទៅ​កូន​បាន ដោយ​ការចាក់ Immunoglobulin ការពារ​ជំងឺ​រលាក​ថ្លើម​បេ នៅពេល​ទារក​ទើបនឹង​កើត​ឲ្យ​បាន​ឆាប់ ក្នុង​រយៈពេល ១២​ម៉ោង​ក្រោយ​កើត និង​ចាក់​ថ្នាំ​បង្ការ​ការពារ​ជំងឺ​រលាក​ថ្លើម​ប្រភេទ​បេ ក្នុង​រយៈពេល ២៤ ម៉ោង​។ ការចាក់​ថ្នាំ​ការពារ​នេះ អាចជួយ​កាត់បន្ថយ​ការចម្លង​រោគ​ពី​ម្តាយ​ទៅ​កូន​បាន ៩០%​។​

​ដើម្បី​ការពារ​សុវត្ថិភាព និង​សុខភាព​ទារក​របស់​លោកអ្នក​ឲ្យ​បានល្អ អ្នក​ម្តាយ​ទាំងឡាយ សូមមេត្តា​មក​ពិនិត្យ​ផ្ទៃពោះ​ជាមួយ​វេជ្ជបណ្ឌិត​ជំនាញ​នៃ​មន្ទីរពេទ្យ​កាល់ម៉ែត ឲ្យ​បាន​ទៀងទាត់ ចាប់ពី​ពេល​ចាប់ផ្តើម​ពពោះ​រហូតដល់​សម្រាល ដោយ​ក្នុងនោះ​មានការ​ធ្វើតេស្ត​ឈាម​រកមើល​មេរោគ​ថ្លើម​ប្រភេទ បេ ជាមុន ព្រោះ​អ្នកនឹង​ទទួលបាន​ព័ត៌មាន​ដ៏​សំខាន់​ទុកជាមុន សម្រាប់​ត្រៀម​ធ្វើការ​ការពារ ការចម្លង​មេរោគ​ថ្លើម​ប្រភេទ បេ និង​ឈានទៅរក​ការចាក់​ថ្នាំ​បង្ការ​ឲ្យ​បាន​ឆាប់ ដើម្បី​ឲ្យ​ការការពារ​នេះ កាន់​តែមាន​ប្រសិទ្ធភាព​ខ្ពស់​ដល់​ទារក​របស់​លោកអ្នក​៕

អត្ថបទ៖ ​រស្មី

សូមចុចអាន៖ ​មុននាំកូនទៅពេទ្យអំឡុងផ្ទុះកូវីដ ១៩ ម៉ាក់ប៉ាគួរដឹងរឿង ៤ យ៉ាងនេះសិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទីutes មុន

ប្រជាធិបតេយ្យ​នៅ​កម្ពុជា​មាន​ភាព​រឹងមាំ ដោយសារ​កម្ពុជាមាន «សន្តិភាព» និង «ស្ថិរភាពនយោបាយ» ដែល​រក​បាន​ពី​សម្តេចតេជោ ហ៊ុន សែន

ព័ត៌មានជាតិ៣៧ នាទីutes មុន

ក្រោយ​ពី​ដំណើរ​ទស្សន​កិច្ច​សម្ដេចតេជោ ហ៊ុន សែន​នៅ​មជ្ឈិមបូព៌ា អ្នក​វិភាគ​មាន​សុទិដ្ឋិនិយម ចំពោះ​វិស័យនយោបាយ និងសេដ្ឋកិច្ច​កាន់​តែ​រឹងមាំ

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋលេខាធិការក្រសួងព័ត៌មានលោក ជា ច័ន្ទបរិបូរណ៍ ត្រូវបានតែងតាំងជាឯកអគ្គរាជទូតកម្ពុជាប្រចាំប៊ុលហ្គារី រ៉ូម៉ានី ក្រិក ស៊ីប

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងអប់រំ ហាមលក់ ផ្សព្វផ្សាយភេសជ្ជៈប៉ូវកម្លាំង ជាប់បរិវេណសាលារៀន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

តម្លៃមាសលើ​ទីផ្សារអន្តរជាតិ កើនជាង​១ភាគរយ​ កាល​ពី​ថ្ងៃចន្ទ​

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ទីប្រឹក្សាលោក ត្រាំ ស្តីឲ្យ ហ្សេលេនស្គី ថា ស្លៀកពាក់មើលងាយអាមេរិក

សន្តិសុខសង្គម៣ ម៉ោង មុន

ស្ពានអាកាសមរតកតេជោដំណាក់កាលទី២ គ្រោងបញ្ចប់ការសាងសង់ និងបើកឲ្យចរាចរណ៍នៅដើម​ខែមេសា ឆ្នាំ២០២៥

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ទីរពេទ្យតម្លៃជាង៦៦លានដុល្លារមានសមត្ថភាពទទួលអ្នកជំងឺសម្រាក២០០គ្រែ ត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវការ

បច្ចេកវិទ្យា៥ ម៉ោង មុន

ស្នាដៃសិស្សនិស្សិត និងក្រុមហ៊ុនឯកជនជាង ៦០ស្តង់ នឹងដាក់តាំងបង្ហាញក្នុងពិព័រណ៍យន្តហោះ និងបច្ចេកវិទ្យា

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ថៃ ប្រកាសអាសន្នចំពោះព្យុះភ្លៀងខ្លាំង នៅភាគខាងត្បូង 

Sokha Hotels

ព័ត៌មានពេញនិយម