Connect with us

ព័ត៌មានជាតិ

អភិបាលរងខេត្តកោះកុង ជំរុញឱ្យប្រជានេសាទប្រើប្រាស់លេខប្រកាសអាសន្ន ១២៩៤ ឥតគិតថ្លៃ

បានផុស

នៅ

អ្នកស្រី អ៊ី នារីនេត អភិបាលរងខេត្តកោះកុង នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ នេះ បានជំរុញឱ្យប្រជានេសាទរស់នៅក្នុងឃុំជ្រោយប្រស់ ស្រុកកោះកុង ចូលរួមភ្ជាប់ការប្រើប្រាស់លេខ ១២៩៤ ដែលអាចប្រកាសអាសន្នទុកជាមុន នៃគ្រោះមហន្តរាយនានា។ អ្នកស្រីអភិបាលរងខេត្តកោះកុង អះអាងថា លេខ១២៩៤ នេះមានសារៈសំខាន់ដែលវាអាចផ្តល់ព័ត៌មានរាល់ពេលមានគ្រោះមហន្តរាយផ្សេងៗរួមជា៖ គ្រោះទឹកជំនន់ ឬគ្រោះធម្មជាតិផ្សេងៗដែលនឹងកើតមាន ជូនដល់ប្រជាពលរដ្ឋបានដឹងជាមុន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងពិធីប្រគល់បណ្ណសម្គាល់ជលយាន និងផ្តល់ល់សៀវភៅត្រួតពិនិត្យលក្ខណៈបច្ចេកទេសជិត ១០០ បណ្ណដល់ប្រជាពលរដ្ឋឃុំជ្រោយប្រស់ លោកស្រីអភិបាលរងខេត្ត បានបន្តថា តាមរយៈសារប្រកាសឱ្យដឹងជាមុន វាអាចសង្រ្គោះអាយុជីវិតក្រុមគ្រួសារប្រកបដោយទំនុកចិត្តខ្ពស់ និងទាន់ហេតុការណ៍។ រាល់ការភ្ជាប់សេវាលេខ ១២៩៤ នេះ គឺមិនគិតតម្លៃសេវាអ្វីនោះទេ ដោយប្រជាពលរដ្ឋគ្រប់រូបអាចប្រើប្រាស់បានដោយសេរី។ ដូច្នេះលោកស្រី សូមអំពាវនាវដលប្រជាពលរដ្ឋចូលរួមតភ្ជាប់សេវាមួយនេះឱ្យបានគ្រប់ៗគ្នា។

អ្នកស្រី ជឹម ចាន់ណាវិ និងលោក យ៉ែម ញឿន ជាពលរដ្ឋរស់នៅក្នុងឃុំជ្រោបប្រស់ អះអាងថា ពួកគាត់បានភ្ជាប់បណ្តាញលេខ ១២៩៤ នេះរួចរាល់ហើយ ដើម្បីដឹងរាល់ព័ត៌មានអំពីការប្រែប្រួលអាកាសធាតុផ្សេងៗ ពិសេសខ្យល់ព្យុះភ្លៀងអំឡុងពេលរដូវវស្សានេះ។

តំណាងប្រជាពលរដ្ឋទាំង២ បន្ថែមថា ពួកគាត់នឹងផ្តល់ព័ត៌មាននេះទៅកាន់ប្រជាពលរដ្ឋមិនទាន់ប្រើប្រាស់ឱ្យចូលរួមអនុវត្តទាំងអស់គ្នា។ កន្លងទៅ ពួកគាត់ដឹងព័ត៌មានព្យុះភ្លៀងតាមរយៈហ្វេសប៊ុក ឬវិទ្យុទាក់ទងគ្នា។

គួរបញ្ជាក់ថា លោកអ្នកអាចចុះឈ្មោះដោយឥតគិតថ្លៃទៅកាន់ប្រព័ន្ធប្រកាសឱ្យដឹងមុន ១២៩៤ តាមជំហាន៖ ១. ទូរស័ព្ទទៅកាន់លេខ ១២៩៤ ដោយឥតគិតថ្លៃ ២. ស្តាប់តាមការណែនាំដែលបានផ្តល់ឱ្យជាសារសំលេង និង ៣. ជ្រើសរើសខេត្ត ស្រុក ឃុំ របស់លោកអ្នក ជាការស្រេច៕

អត្តបទ៖ សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៨ នាទីutes មុន

អភិបាលក្រុងខេមរភូមិន្ទ ជំរុញដល់ពលរដ្ឋយកចិត្តទុកដាក់ថែរក្សាសុខភាព ខណៈអាកាសធាតុចុះត្រជាក់

ព័ត៌មានអន្ដរជាតិ៣៨ នាទីutes មុន

នាវាដឹកប្រេង៧គ្រឿង​ចាកចេញ​ពីសិង្ហបុរី ក្រោយអាមេរិកដាក់ទណ្ឌកម្មនាវាដឹកប្រេង​រុស្ស៊ី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អ្នក​រក​រ៉ែ១០០នាក់​​​ជាប់​គាំង​ក្នុង​អណ្តូង​រ៉ែស្លាប់​ដោយសារ​​ការ​អត់អាហារ​​​​ជាច្រើន​ខែ

ព័ត៌មានជាតិ១ ម៉ោង មុន

គិតត្រឹមពេលនេះ ចំនួនអ្នកបង់ថ្លៃសំរាមមានប្រមាណ ៦០ ទៅ ៧០ ភាគរយ នាំឲ្យខាតបង់ការបង់ថ្លៃសំរាមទៅក្រុមហ៊ុនប្រមូលសំរាមទាំង ៣

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អាមេរិក ព្រមានអំពីការវាយប្រហារថ្មីៗ ដែលយកលំនាំតាមអំពើភេរវកម្មនៅថ្ងៃឆ្លងឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម