Connect with us

ព័ត៌មានជាតិ

សម្ដេច ប៊ុន រ៉ានី ហ៊ុន សែន៖ ឧកញ៉ា តែងដើរតួនាទីសំខាន់ក្នុងសកម្មភាពសប្បុរសធម៌ ដើម្បីសុខទុក្ខប្រជាជន

បានផុស

នៅ

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ថ្លែងថា ឧកញ៉ា តែងតែបានដើរតួនាទីយ៉ាងសំខាន់ក្នុងវប្បធម៌ចែករំលែកដើម្បីសេចក្តីសុខរបស់ប្រជាជន តាមរយៈ ព្រះករុណា ព្រះមហាក្សត្រ ជាអម្ចាស់ជីវិតលើត្បូង, រាជរដ្ឋាភិបាល និងកាកបាទក្រហមកម្ពុជា ក្នុងនោះបានចូលរួមកសាងនូវសមិទ្ធផលជាច្រើនបម្រើឱ្យសង្គមជាតិ, ចូលរួមជួយក្នុងពេលមានគ្រោះមហន្តរាយទឹកជំនន់ រាំងស្ងួត, យុទ្ធនាការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ និងក្នុងឧបទ្ទវហេតុផ្សេងៗ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានថ្លែងដូច្នេះ នាព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤នេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងសមាជិកនៃសមាគមឧកញ៉ាកម្ពុជា ដឹកនាំដោយលោកអ្នកឧកញ៉ា លី យ៉ុងផាត់ ជាប្រធានសមាគម ដែលនាំយកថវិកាសរុបចំនួន ១.៥៥៥.៥៥៥ ដុល្លារអាម៉េរិក មកជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៤ ក្រោមប្រធានបទ «រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ»។

ក្នុងពិធីដែលចំនៅទីស្នាក់ការកាកបាទក្រហមកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានថ្លែងអំណរគុណចំពោះការបរិច្ចាគដ៏សប្បុរសដោយស្ម័គ្រចិត្តគ្រប់ពេលវេលាពី លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ាទាំងអស់ ចំពោះកាកបាទក្រហមកម្ពុជា និងបានផ្តល់កិត្តិយសអញ្ជើញមកប្រគល់ថវិកាដោយផ្ទាល់នាពេលនេះ។

គួរឱ្យដឹងថា ក្នុងឱកាសនេះ សមាគមឧកញ៉ាកម្ពុជា បានប្រគល់ជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នូវ «ពានមាសឧកញ៉ា» របស់សមាគម ដែលជាពានដ៏វិចិត្រ ល្អឯក និងមានអត្ថន័យយ៉ាងធំធេងសម្រាប់សមាគម សក្តិសមទៅនឹងបាវចនា សីលធម៌ មនុស្សធម៌ អភិវឌ្ឍន៍ សេដ្ឋកិច្ច។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានវាយតម្លៃខ្ពស់ចំពោះការផ្តួចផ្តើមគំនិតបង្កើតសមាគមឧកញ៉ាកម្ពុជានេះឡើង ដោយមានលក្ខន្តិកៈ មានបទបញ្ជាផ្ទៃក្នុង និងមានឯកសណ្ឋានប្រកបដោយកិត្តិយស បានចុះបញ្ជីត្រឹមត្រូវនៅក្រសួងមហាផ្ទៃ បានសម្ពោធ និងមានព្រះរាជក្រឹត្យ ទទួលស្គាល់ជាផ្លូវការថា សមាគមឧកញ៉ាកម្ពុជា គឺជាដៃគូដ៏សកម្មរបស់រាជរដ្ឋាភិបាល ក្នុងការជំរុញ លើកកម្ពស់ការធ្វើពាណិជ្ជកម្ម និងការវិនិយោគនៅកម្ពុជា ព្រមទាំងសកម្មភាពផ្សេងៗទៀតដើម្បីប្រយោជន៍ដល់សង្គមជាតិ។

គួរឱ្យជម្រាបថា កាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានផ្តោតលើការអភិវឌ្ឍស្ថាប័នឱ្យក្លាយជាសមាគមជាតិដែលមានដំណើរការល្អ តាមគោលការណ៍អភិបាលកិច្ចល្អ ការគ្រប់គ្រងមានតម្លាភាព និងគណនេយ្យភាព, ពង្រីកសមាជិកភាព, កៀរគររកមូលនិធិ, អភិវឌ្ឍសាខា/អនុសាខាឱ្យមានរចនាសម្ព័ន្ធគ្របដណ្តប់ទូទាំងប្រទេស ដែលបច្ចុប្បន្នមានសាខា២៥ រាជធានី/ខេត្ត, មានអនុសាខានៅតាមក្រុង/ស្រុកចំនួន២០៨, មានកម្លាំងអ្នកស្ម័គ្រចិត្តជាង ២ម៉ឺននាក់ តាមសហគមន៍ និងមានយុវជនកាកបាទក្រហមកម្ពុជាជាង ៣ម៉ឺននាក់ តាមគ្រឹះស្ថានសិក្សា។

វឌ្ឍនភាព និងសមិទ្ធផលសម្រេចបានពីមួយឆ្នាំទៅមួយឆ្នាំរបស់កាកបាទក្រហមកម្ពុជា ពិតជាបានឆ្លុះបញ្ចាំងពីគុណូបការៈយ៉ាងធំធេងមិនអាចកាត់ថ្លៃបាន នូវព្រះរាជកិច្ចគាំទ្រ ពីព្រះករុណា ព្រះមហាក្សត្រ និង សម្តេចព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត, ពីស្ថាប័នព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល និងពីលោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា សប្បុរសជនគ្រប់មជ្ឈដ្ឋានដែលបានរួមកម្លាំងសាមគ្គីភាព លើកកម្ពស់ការចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា ប្រកបដោយចីរភាព និងបរិយាបន្ន បង្កើតបានភាពសុខសាន្ត សុខដុមរមនា និងភាពរីកចម្រើនខាងកម្រិតជីវភាពរបស់ប្រជាជនឱ្យបានល្អប្រសើរ ដូចបណ្តាប្រទេសអភិវឌ្ឍន៍នានានៅលើសកលលោក៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

រដ្ឋ Florida ជួបព្យុះសង្ឃរាកំណាច ប្រឈមហានិភ័យ បង្កគ្រោះមហន្តរាយធំធេង

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

នាវាមុជទឹក​នុយក្លេអ៊ែរ​ថ្មី​បំផុត​របស់​ចិន បាន​លិច បង្ក​ជា​ភាព​អាម៉ាស់​មិន​ស្ទើរ​ដល់​ក្រុង​ប៉េកាំង

ចរាចរណ៍៣ ម៉ោង មុន

ស្នងការរាជធានី ចេញមុខបំភ្លឺបន្ទាប់ពីគណនីហ្វេសប៊ុកមួយបង្ហោះសាររកយុត្តិធម៌ពីករណីគ្រោះថ្នាក់ចរាចរណ៍

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ទៅដល់រដ្ឋ Florida ភ្លាម ព្យុះសង្ឃរាកំណាច Helene បណ្តាលឲ្យមានមនុស្សស្លាប់ភ្លែត

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

លើកដំបូង! រុស្ស៊ី បាញ់មីស៊ីលល្បឿនលឿនជាងសំឡេង ៣គ្រាប់ វាយប្រហារ អ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម